ភាគ១៨ សុំទោស ឈឺខ្លាំងទេ?

785 90 0
                                    

នៅផ្ទះកម្ពស់២ជាន់ មិនឆ្ងាយពីក្រុងប៉ុន្មាន នារីក្រមុំកំពុងនៅក្នុងបន្ទប់ចាក់សោរបំភ្លឺដោយភ្លើងផ្លុងៗ សម្លេងសសិតបង្ហូរទឹកភ្នែកជាច្រើនតំណក់ ក្នុងដៃកាន់រូបថតជាច្រើនសន្លឹករបស់ជុងហ្គុក និងថេយ៉ុង ។ គេឈឺនៅទ្រូងខាងឆ្វេងនេះ តើមានអ្នកដឹងអ្នកខ្វល់ពីគេដែលទេ? រាល់ថ្ងៃស្ទើរតែក្លាយជាមនុស្សឆ្កួតទៅហើយ នាងតែងតែតាមដានគ្រប់សកម្មភាពរបស់ពួកគេទាំងពីរ ជាពិសេសនោះគឺជុងហ្គុក មិនថានាយទៅណាទៅជួបនិយាយការងារ ទៅក្រុមហ៊ុន ទៅហាងអាហារ ឬមួយទៅជាមួយថេយ៉ុង នាងតែងបើកឡានតាមពីក្រោយ ថតរូបរបស់នាយជាច្រើនសន្លឹកយកមកបិទពេញតែបន្ទប់ ។ ចំណែកថេយ៉ុងនាងក៏បានជួលមនុស្សអោយតាមគេដូចគ្នា តែមិនជាប់លាប់ដូចជុងហ្គុកទេ រូបរាងតូចដែលថតបាននាងយកមកបិទនឹងជញ្ជាំងគូសហ្វឺតក្រហម មានស្នាមដាមកាំបិតកាប់ឆូត ធ្វើដូចជាជនឧក្រិដ្ឋតាមកកិតនិងមុខសញ្ញាអញ្ចឹងដែរ អោយសមទៅនឹងការឈឺចាប់ដែលនាងកំពុងតែជួប ។

បន្ទប់នារីក្រមុំធ្លាប់តែពោរពេញដោយពណ៌ឆើតស្រស់ល្អ តែបន្ទប់នាងបន្ទាប់ពីចេញពីក្រុមហ៊ុនចនភ្លាម វាក៏ក្លាយទៅជាងងឹតសូន្យសុងស្ទើរតែមើលអ្វីមិនឃើញ បរិយាកាសអាប់អួគួរអោយខ្លាចជាងកន្លែងរហោឋានទៅទៀត ។

កាលណោះ ពេលគេបានទទួលដំណឹងថាគ្រួសារក្ស័យធនភ្លាម ជំងឺឪពុកក៏រើឡើងមកផ្ទួនព្រមគ្នា នាងដែលកំពុងតែបន្តការសិក្សានៅក្រៅប្រទេសក៏ត្រូវត្រលប់មកវិញ ទោះបីនៅក៏គ្មានលុយបង់សាលារៀនទៀតដែល ព្រោះសាលាដែលនាងរៀននោះវាថ្លៃណាស់ សម្រាប់គ្រួសារដែលទើបតែក្ស័យធនមិចនឹងអាចរកប្រាក់មកបានទាន់ពេលនោះ! ។

ថ្ងៃដំបូងដែលគេឈានជើងចូលផ្ទះក្រោយរយៈជាច្រើនឆ្នាំ ថ្លើមស្ទើរតែជ្រុះដល់ដី ព្រោះភូមិគ្រឹះស្កឹមស្កៃនៅសល់តែសំបកប៉ុណ្ណោះ គ្រឿងសង្ហារឹមល្អៗមានតម្លៃត្រូវគេរាប់អូសអស់គ្មានសល់ អ្នកបម្រើក៏គ្មាន ឡានក៏អស់ ឪពុកក៏សុខភាពទ្រុធទ្រោមដែលត្រូវម្ដាយចំណាស់មើលថែទាំតែម្នាក់ឯងនៅក្នុងផ្ទះដ៏ធំនោះ ។ បងប្រុសតែមួយក៏ត្រូវជាប់គុក ពីបទលួចដុតឃ្លាំងទំនិញរបស់ត្រកូលចន មិនតែប៉ុណ្ណោះនាយចន ជុងហ្គុក បានដាក់បណ្ដឹងថែមពីលើមួយទៀតពីបទប៉ុនប៉ងសម្លាប់ ទើបធ្វើអោយនាយជាប់គុកដល់ទៅ២ឆ្នាំ ។

កូនកសិករ💜Where stories live. Discover now