ភាគ ៣៥ កុំធ្វើអ្វីដែលឯងនឹងស្ដាយក្រោយ

388 42 0
                                    

បន្ទាប់ពីមេដោះនិងអ្នកបម្រើស្រី២នាក់ទៀតនាំសូហ្យុនទៅបន្ទប់បាត់ ថេយ៉ុងក៏នៅអង្គុយម្នាក់ឯងដោយដៃលើកកែវស្រាគ្រវីលេងតិចៗ។ គេពិតជារសាប់រសល់មិនសុខក្នុងខ្លួន ខួរក្បាលគេពេលនេះក្លាយជាចង្អៀតរួមតូចដោយសារតែខំប្រឹងរកវិធីជួយមិត្តអោយបានដល់ត្រើយ។

គេគិតបណ្ដើរគ្រវីកែវស្រាបណ្ដើរ ដោយភ្លេចខ្លួននាយតូចក៏លើកមកផឹកក្អឹកៗស្មានថាជាទឹក តែពេលចូលដល់មាត់ភ្លាមថេយ៉ុងភ្ញាក់ដូចត្រូវគេទះពីរដៃ។ ឥឡូវវានៅសល់តែបន្តិចប៉ុណ្ណោះ បើជ្រុលជាផឹកហើយ រាងតូចក៏លើកមកបង្ហើយមិនអោយសល់សូម្បីមួយដំណក់ជាប់បាតកែវតែម្ដង។

<< អុឹម..រសជាតិមិនអន់ឯណា ជូផ្អែមៗឆ្ងាញ់គ្រាន់បើ >> ថេយ៉ុង ចាប់ដបបង្វិលមើលថែមនិយាយតិចៗម្នាក់ឯង វាជាស្រាក្រហមរសជាតិទំពាំងបាយជូ ជារបស់ក្រុមហ៊ុនប៉ាសូហ្យុននៅសៀងហៃ បន្តិចទៀតក៏នឹងចាប់ផ្ដើមផលិតរសជាតិស្ត្រប៊ឺរីដែលមានរោងចក្រនៅជាយក្រុងសេអ៊ូលនេះហើយ ចឹងហើយទើបគាត់ទំនាក់ទំនងចម្ការរបស់ប៉ាថេយ៉ុងទុកជាមុន(ភាគ ៣៣/២)។

ក្អឹកៗ ក្អឹកៗ ដូចជាជក់ចិត្តនឹងរសជាតិWine ថេយ៉ុងក៏លើកទាំងដបអកយកៗរហូតទាល់តែអស់ ជួយមិនបានទេមនុស្សកំពុងតែស្ត្រេស៍ផង ហើយគ្មានអ្នកណាចាប់អារម្មណ៍ទៀតជាឱកាសគេសាករហូតសម្រេចមួយដបម្នាក់ឯងបែបនេះទៅ។

ក្រលេកមកមើលក្នុងសាលទទួលភ្ញៀវឯណេះវិញ ចាស់ទុំរវល់តែទទួលរាក់ទាក់និងជូនដំណើរភ្ញៀវដែលត្រលប់មុនជាមួយណាមជូននិងជីន គ្មានអ្នកណាម្នាក់ទំនេរទេ ឯអ្នកបម្រើក៏មិនចាញ់ចៅហ្វាយ ម្នាក់ៗខំលើកនេះលើកនោះដាក់អោយភ្ញៀវពិសារ មិនហ៊ានទាំងឈរសម្រាកបន្តិចផង។ ចំណែកជុងហ្គុកបន្ទាប់ពីគ្រាHobiដាក់ឡានដោយមានយ៉ុនហ្គីជាអ្នកបើកនិងភរិយាសំណព្វចិត្តគេ(ជីមីន)ហើយ នាយក៏ដើរចូលមកក្នុងវិញដើម្បីរកប្រពន្ធខ្លួនម្ដង។

<< ទៅសំងំឯណាបាត់ហើយ គួរតែទុកអោយដើរទៅផ្ទះម្នាក់ឯងល្អទេ? >> រាងក្រាស់ក្នុងឈុតអាវសឺមីពណ៌សញាត់សន្លុះមូលដៃឡើង មើលទៅសង្ហាគួរជាទីទាក់ទាញភ្នែក ដើររអ៊ូម្នាក់ឯងទាំងភ្នែកទាំងគូររេក្រលាប់ចាប់រកមនុស្សមាឌតូច។

កូនកសិករ💜Where stories live. Discover now