ភាគ២០ ហេតុក៏មកវាយយើង!!

659 68 2
                                    

<< តិចៗទៅមើលលោក តិចឈប់អោយលាប >> ថេយ៉ុង រអ៊ូឡើងព្រោះនាយលាបសង្កត់គេរាងធ្ងន់ដៃបន្តិច ប្រាកដហើយនាយមិនដែលធ្វើរឹតតែមិនដែលប៉ះការងារអីបែបនេះ ចេះតែលាបៗទៅដើម្បីកែកំហុសខ្លួន ។ ណាមួយមិនអាចទ្រាំមើលទឹកមុខកូនឆ្កែ ត្អូញត្អែរថាឈឺអីបែបនោះទេ ។

<< នាយ!! ជុងហ្គុក!!! >>

<< ហា-ហាស៎!! និយាយអីមែនទេ? >> សាច់សម៉ត់រលោង ទន់ៗនាយមើលស្ទើរតែលែងព្រិចភ្នែកទៅហើយ មើលភ្លឹករហូតមិនដឹងថារាងតូចហៅខ្លួនពីពេលណា

<< និយាយ គឺនិយាយថាអោយលាបតិចៗ នាយលាបព្រោះដឹងកំហុសឬក៏ចង់មកបំបាក់ឆ្អឹងខ្ញុំថែមអោយប្រាកដហាស៎? >>

<< ស្ងាត់ទៅចាំយើងលាបតិចៗ >>

<< ឆើស៎!!! >>

បន្ទាប់ពីលាបថ្នាំហើយនាយក៏អោយថេយ៉ុងសម្រាកបន្ត ទោះរាងតូចមិនចង់ក៏នាយមិនព្រម តាំងពីនិយាយសម្លេងស្មើរហាក់បានផលលើថេយ៉ុង នាយក៏ចាប់ផ្ដើមប្រើសម្លេងបែបនោះគម្រាមគេមិនអោយចេញពីបន្ទប់ ។

ឯថេយ៉ុងតាំងពីតូចមកគេខ្លាចមនុស្សនិយាយប្រើសម្លេងស្មើរមុខមាំកាចដាក់គេណាស់ ព្រោះកាលពីក្មេងកំពុងលេងជាមួយមិត្តសុខៗ ប៉ុន្តែក្មេងនោះបែរជាយំឡើងមកខ្លាំងៗមិនដឹងមូលហេតុ ហើយម្ដាយគេក៏ចោទថាថេយ៉ុងតូចជាអ្នកវាយ ទើបគាត់ស្រែកសម្លុតខ្លាំងៗដាក់គេរហូតដល់យំ ។ ទម្រាំតែជីននិងជីមីនមកតាមប្អូនឃើញទាន់មិនដឹងជាត្រូវយំដល់សន្លប់ផងក៏មិនដឹង មើលចុះក្មេងអាយុទើបតែបួនប្រាំឆ្នាំ ត្រូវមនុស្សចាស់ឈរជេរញែតៗដាក់ ខ្លួនប្រាណតូចក៏ញ័រចំប្រប់គួរអោយអាណិតពន់ពេក ។ ចាប់ពីថ្ងៃនោះមក រាងតូចហាក់បាក់ស្បាតជាខ្លាំងហើយគ្រួសារគីមទាំងមូលក៏មិនដែលមានអ្នកណានិយាយអ្វីថាអោយគេ តាមចិត្តរហូតក្បាលរឹងប្រដៅមិនស្ដាប់ដូចរាល់ថ្ងៃនេះតែម្ដង ។

រាងតូចដៃចុចទូរសព្ទដេកលើពូកព្រោះទ្វារបន្ទប់ត្រូវអ្នក ខ្លះចាក់សោរជាប់ ភ្នែកទាំងគូរមូលក្រឡង់ស្អាតដូចដួងខែ ចេះតែដៀងសម្លក់ទៅនាយដែលកំពុងវាយឯកសារញាប់ញេញមិនដឹងអ្វីនោះទាំងក្នុងចិត្តកំពុងលួចជេរថាជាមនុស្សចិត្តអាក្រក់ ។

កូនកសិករ💜Donde viven las historias. Descúbrelo ahora