ភាគ៣១ តើឯងបានធ្វើអីខ្លះមកលើយើង?

636 59 0
                                    

ការគ្រាជុងហ្គុកឡើងទៅលើបន្ទប់វាមិនងាយស្រួលដូចការគិតនោះទេ មនុស្សមាឌតូចតែមួយធ្វើម៉េចនឹងអាចលើកគ្រា ចាប់សែងមនុស្សរឹងមាំសាច់ដុំធំៗដូចជុងហ្គុកបាននោះ! ក្នុងចិត្តក៏ខឹងតែវាជាតួនាទីរបស់ប្រពន្ធដូចជាថេយ៍នេះ បើប្រពន្ធមិនមើលថែប្ដី តើអោយអ្នកដទៃឯណាមកប្រតិបត្តិជំនួសទៅ?

<< ថេយ៍~~ ហ្ហឹម~~ >> ជុងហ្គុក ញញឹមបិទភ្នែក តែមាត់នៅហើបបង្ហើរហៅឈ្មោះថេយ៉ុង គ្រហឹមធ្វើជាបទចម្រៀងឡើងរហឹម។

<< អុឹស! ស្អប់ណាស់ >> មកដល់បន្ទប់ថេយ៉ុងក៏ទម្លាក់នាយទៅលើពូកមួយជំហរតែម្ដង មិនដឹងជាខំផឹកប្រញាប់ស្លាប់ទៅណាទើបស្រវឹងមិនដឹងសតិបែបនេះ! រាងតូចឈរសម្លឹងមុខនាយមួយសន្ទុះល្មមតែបាត់ហត់បន្តិច គេក៏ចាប់ផ្ដើមផ្លាស់សម្លៀកបំពាក់អោយនាយជាស្វាមីនិងជូតខ្លួនអោយនាយផងដែរ។ តាមពិតទៅគេមិនចង់ធ្វើវាទេ តែទ្រាំដេកជាមួយមិនកើតព្រោះក្លិនស្រាឈួលច្រាលពេញតែបន្ទប់ហ្នឹង បើបណ្ដោយអោយនាយដេកលើសាឡុងក៏មិនកើតព្រោះសាឡុងនោះតូច មនុស្សមាឌធំដូចជុងហ្គុកគេងប្រាកដជាពិបាក ចឹងហើយរាងតូចក៏សុខចិត្តលះបង់កម្លាំងកាយចិត្តជួយនាយតែម្ដងទៅ ។

បន្ទាប់ពីចាត់ការអោយជុងហ្គុកគេងអោយស្រួល ហើយខ្លួនឯងក៏ងូតទឹកសម្អាតកាយរួចរាល់រាងតូចក៏ឡើងទម្លាក់ខ្លួនគេងបែរខ្នងក្បែរនាយដែរ។ ត្របកភ្នែកចាប់ផ្ដើមស្រទន់តិចៗវិះនឹងលក់ទៅហើយស្រាប់តែមានដៃស៊កឱបពីក្រោយ ទាញគេទៅផ្អឹបជាប់នឹងដើមទ្រូងកក់ក្ដៅរបស់នាយ។ ដោយសារការនឿយហត់ពេញមួយថ្ងៃផងនោះ រាងតូចមិនមាត់ក៏សម្ងំគេង អោយនាយបានចិត្តលួចឆ្មក់ថើបថ្ពាល់ហើយថែមទាំងឈ្ងប់មុខនឹងកញ្ចឹងករាងតូចទៀតផង។

នាយស្រវឹងពិតមែន តែក៏មិនដល់ថ្នាក់មិនដឹងអីដូចដែលរាងតូចគិតនោះទេ គេគ្រាន់តែធ្វើពុតរកកលអោយបាននៅជិតគៀកៗនឹងរាងតូចប៉ុណ្ណឹងឯង។ នៅសុខៗស្រាប់តែមានអារម្មណ៍ចង់នៅក្បែរៗគេ ចង់ស្គាល់គេអោយកាន់តែច្បាស់ ចង់ឱប ចង់ថើបគេ ចង់រក្សាគេទុកតែក្នុងរង្វង់ដៃមិនចង់លែងទៅណា មិនតែប៉ុណ្ណោះនាយនៅធ្លាប់គិតរឿងកសាងគ្រួសារតូចមួយជាមួយរាងតូចទៀតផង តែបើសួរថាម្ចាស់សាមីខ្លួននៀក៎ ព្រមទទួលស្គាល់គំនិតទាំងហ្នឹងឬអត់ ចម្លើយគឺច្បាស់ជាអត់ហើយ។ នាយបែរជាគិតថាគំនិតទាំងអស់នេះគ្រាន់តែកើតឡើងដោយសាររាងតូចមានមុខមាត់ស្អាត ភាពទាក់ទាញរបស់គេធ្វើអោយជុងហ្គុកមានគំនិតបែបនេះ ហើយវាគ្រាន់ជាអារម្មណ៍មួយឆាវ មិនមែនជាសេចក្ដីស្រលាញ់អីនោះទេ។

កូនកសិករ💜Donde viven las historias. Descúbrelo ahora