ភាគ៦ ឈឺទាំងចិត្ត ឈឺទាំងកាយ

1K 107 0
                                    

*ព្រឹកថ្ងៃថ្មី

<<អ៊ំរៀបចំអាហារហើយឬនៅ?>>លោកស្រីចន   ដើរចូលក្នុងផ្ទះបាយបម្រុងនឹងមកជួយធ្វើអាហារ ព្រោះរាល់ដងគឺគាត់ជាអ្នកចម្អិនអាហារអោយគ្រួសារខ្លួនឯង តែថ្ងៃនេះដោយការនឿយហត់ពីម្សិលមិញទើបគេងយូរ ភ្ញាក់ឡើងម៉ោងប្រាំពីរទៅហើយ តើអាហារឆ្អិនទាន់កូនៗទៅធ្វើការឬអត់ក៏មិនដឹងពេលនេះ ។

<<ឆ្អិនហើយអ្នកម៉ាក់ អញ្ជើញអង្គុយសិនចុះខ្ញុំរៀបចំចានបន្តិចសិន>>ជីន គេក្រោកមកតាំងពីនៅភ្លឺព្រាលៗម្ល៉េស ធម្មតានៅផ្ទះរបស់គេគឺជីននឹងហើយជាអ្នកចម្អិនអាហារ នៅទីនេះក៏ដូចគ្នាមិនអាចដេកសុីស្រណុកពេកទេជួយបានក៏ជួយទៅ ។

<<អៅ ជីន នេះកូនភ្ញាក់លឿនម្ល៉េសម៉ាក់ថាម៉ាក់ភ្ញាក់មុនគេហើយ>>លោកស្រី ពេលឃើញកូនប្រសារនៅក្នុងផ្ទះបាយពិតជាភ្ញាក់ផ្អើលណាស់ នេះជាប្រុសសោះតែចេះចូលចង្រ្កានជួយរឿងអាហារ មិនដូចក្មេងស្រីសម័យនេះមួយចំនួនទេ ក្នុងចិត្តដែលស្រលាញ់ហើយក៏កាន់តែធ្វើអោយស្រលាញ់អាណិតលើសដើម ។

<<នៅផ្ទះគឺខ្ញុំជាអ្នកចាត់ចែងរឿងអាហារចឹងហើយទើបទម្លាប់ក្រោកលឿននឹងណាអ្នកម៉ាក់ ព្រឹកឡើងមិនទាន់ទេលោកប៉ាប្រញាប់ទៅមើលកម្មករនៅចម្ការខ្ញុំក៏ត្រូវរៀបចំអាហារអោយគាត់ដែល>>ជីន តបទាំងញញឹមទៅកាន់ម្ដាយក្មេក និយាយដល់រឿងនេះស្រាប់តែមានចិត្តនឹកម្ដាយឪពុកនៅផ្ទះចាស់ៗហើយកូនៗក៏ត្រូវឃ្លាតមកឆ្ងាយពេលនេះមិនដឹងជាពិសារអាហារព្រឹកឬនៅទេ ។

<<អរុណសួស្ដីគ្រប់គ្នា>>លោកចន និង ណាមជូនចុះមកទន្ទឹមគ្នា

<<អរុណសួស្ដីបង និងកូនជូនដូចគ្នា >>

<<ឯណាអ្នកផ្សេងទៀត មិនទាន់ចុះមកទេហេស៎?>>លោកចន

<<នៅទេ អ៊ំរៀបចំចានហើយទៅហៅពួកគេផង>>

<<មិនបាច់ទេពួកខ្ញុំចុះមកហើយ សុំទោសប៉ាម៉ាក់ចាំយូរ>>យ៉ុនហ្គី ដើរចូលមកតុអាហារពីរនាក់ជីមីន

<<មិនអីទេ រៀបការថ្មីថ្មោងតែប៉ុណ្ណឹង តាមសម្រួលចុះកូនប៉ាមិនប្រកាន់ទេ ហិហិហិ>>

កូនកសិករ💜Where stories live. Discover now