Part 5

1.7K 127 10
                                    

រំលងបានពីរថ្ងៃ នៅក្នុងថ្ងៃនេះ វេលានេះគឺជាថ្ងៃសេរីសួស្ដីដល់ក្រុមហ៊ុនទឹកអប់ធំជាងគេនៅប្រទេសកូរ៉េដែលបានធ្វើការបើកសម្ពោធនៅទឹកអប់ក្លិនថ្មីជាច្រើនដប។ ថ្ងៃនេះក៏ជាថ្ងៃដេលប៉ាជុងហ្គុកនិងយ៉ុនហ្គីហោះត្រឡប់មកវិញដែរ ដើម្បីមកចូលរួមអបអរសាទរដល់ការងាររបស់កូនប្រុសច្បងគាត់ ។

« បងប្រុសខ្ញុំសង្ហារម្លេះថ្ងៃនេះ » ជុងហ្គុកគេដើរចូលមកបន្ទប់យ៉ុនហ្គីហើយបានចំអន់ពីរ បីម៉ាត់ទៅអោយបងប្រុសគេ

« ឯងក៏មិនណយដែរមើលចះុមាឌធំជាងមុនឆ្ងាយណាស់! តែមិនដឹងថាអាក្រោមធំដែលរឺអត់ទេ »

« យ៉ា..... បងប្រុសវាស់គ្នាល្អទេ » ជុងហ្គុកស្រែកបន្តិចដែរបងគេមកថារបស់មានជីវិតគេតូចបែបនេះ 🌚 ពេលឃើញអាការៈប្អូនបែបនេះហើយធ្វើអោយយ៉ុនហ្គីសើចហួសចិត្តនិងប្អូនខ្លួនចេះមកខឹងរឿងចិត្តទៅកើត ហើយក៏សប្បាយចិត្តដែរញោះប្អូនបានបែបនេះ

« អា...អា បានហើយតោះឆាប់ទៅៗ យើងជាម្ចាស់កម្មពិធីផង » ថាហើយពីរនាក់បងប្អូនក៏បាននាំគ្នាចះុមកក្រោមហើយក៏ឃើញប៉ាម៉ាក់របស់គេកំពុងអង្គុយរងចាំកូនប្រុសទាំងពីរ

« តោះយើង » លោកវីស្តុនដាវីសបានងាកមកញញឹមដាក់កូនៗគាត់ មើលចោះមួយៗយាយពីថាពេញរូបពេញរាងសង្ហារពីមួយថ្ងៃទៅមួយថ្ងៃហើយ ។ គ្រួសារវីស្តុនដាវីសបានឡើងឡានសេរីទំនើបឃ្លប់វែងពណ៌ខ្មៅ ផ្លាកលេខបញ្ជាក់ពីត្រកូលវីស្តុនដាវីសតែម្ដង បានចតនៅខាងមុខភូមិគ្រោះដែលមានចំនិតដៃស្ដាំរបស់យ៉ុនហ្គីជាអ្នកបើកផ្ទាល់ ។

#Skip
មកមើលរាងតូចថេយ៉ុងឯណេះវិញកំពុងតែអង្គុយនៅមុខតុសម្អាងដើម្បី make up តិចតួចទៅលើផ្ទៃមុខសរលោងរបស់គេដោយមានជីមីនជាអ្នកជួយធ្វើម៉ូតសក់និងរៀបចំសម្លៀកបំពាក់អោយគេ ថេយ៉ុងមើលទៅស្អាតខ្លាំងណាស់បូករួមទាំងសម្រស់ស្រស់ស្អាតពីធម្មជាតិដែលគេមានស្រាប់ផងនោះធ្វើអោយគេកាន់តែស្អាតបន្ថែមទៀត។ សម្រាប់កម្មពិធីយប់នេះដែលថេយ៉ុងគេមូលសក់រួចតិចៗហើយគេគ្រោងជាមួយនឹងឆុតអាវពណ៌សមានស្បៃបញ្ចេញដើមទ្រូងបន្តិចជាមួយនិងខោពណ៌សនិងស្បែកជើងប៊ូពណ៌សដូចគ្នា ហើយឈុតនេះដែលម៉ាក់យ៉ុនហ្គីជាអ្នកកម្មង់មកពីបារាំងអោយថេយ៍ជាពិសេសសម្រាប់អនាគតកូនប្រសារវីស្ដុនដាវីសនិងជា Brand Ambassador តែមួយគត់របស់ក្រុមហ៊ុនទឹកអប់ Waston Davis Perfume ដែលធ្វើអោយមើលមកលិចធ្លោនិងសុីវីល័យយ៉ាងខ្លាំង ។ ចំណែកជីមីនវិញគេពាក់ពាក់ឆុតខ្វាសេរបែកទឹកមាស សក់ទម្លាក់មកខាងមុខតិចៗមើលមកក៏ស្អាតមិនចាញ់ថេយ៉ុងប៉ុន្មានដែរ ។

សង្សារបងប្រុស🔥Where stories live. Discover now