Part 13

1.6K 107 4
                                    

ព្រឹកថ្ងៃថ្មីបានឈានមកដល់យើងក្រឡាកមកមើលបន្ទប់ដែលយប់មិញគេងគ្នាបីនាក់នោះក៏បាត់ម្នាក់ទៅហើយម្នាក់នោះគឺជុងហ្គុកនាយបានក្រោយទៅបន្ទប់នាយវិញតាំងពីព្រលឹមស្រាងៗម្លេះព្រោះគេខ្លាចយ៉ុនហ្គីភ្ញាក់មុនឃើញសកម្មភាពគេកំពុងតែគេងអោបថើបថេយ៍នឹងវីវរមិនខានទេ ។

« ហឹម » រាងតូចញីភ្នែកតិចៗទាំងមិនចង់ក្រោកពីដំណេកឡើយប៉ុន្តែគេត្រូវតែដាច់ចិត្តបើកភ្នែកព្រោះគេត្រូវបំពេញកាតព្វកិច្ចរបស់គេ

« ភ្ញាក់ហើយឬ ? » យ៉ុនហ្គីច្រត់ដៃនឹងក្បាលបែរចំហៀងមករកថេយ៍គយគន់មើលសម្រស់សង្សារខ្លួនទាំងពីរាងតូចមិនទាន់ភ្ញាក់មេស៎តែក៏ត្រូវហើបមាត់សួរពេលឃើញគេបើកភ្នែក

« បងយ៉ុន »

« Good morning អូនសម្លាញ់ » យ៉ុនហ្គីថើបថ្ងាសថេយ៍មួយខ្សឺតនៅពេលព្រឹកធ្វើអោយថេយ៍អៀនឡើងក្រហមមុខអស់ហើយព្រោះពួកគេកម្រមានពេលបែបនឹងណាស់

« អូនឆាប់ទៅងូតទឹកទៅនឹងអាលបានទៅញាំអាហារពេលព្រឹក »

« អឹម » ថេយ៍ងក់ក្បាលហើយក៏កាន់កន្សែងដើរចូលទៅក្នុងបន្ទប់ទឹក

+ បន្ទប់ទឹក
ចូលមកដល់បន្ទប់ទឹកថេយ៍ក៏ចាប់ផ្ដើមដោះខោអាវគេងយប់យកទៅព្យួររួចយកកន្សែងមករុំដើរទៅមុខកញ្ចក់ដើម្បីដះុធ្មេញ រៀបនឹងឈោងដៃយកច្រាសដះុធ្មេញគេក៏ចាប់អារម្មណ៍នឹងស្នាមក្រហមមួយដុំតូចមើលក៏ដឹងថាជាស្នាម hickey ហើយអ្នកដែលបង្កវាឡើងគ្មាននាក់ណាក្រៅពីជុងហ្គុកនោះទេ ។ គិតរួចហើយថេយ៉ុងក៏បន្ទោសខ្លួនឯងហេតុអីបណ្ដោយខ្លួនដល់ថ្នាក់នេះ?? មិនចង់គិតច្រើនតទៀតគេក៏ចាប់ផ្ដើមដះុធ្មេញ លាងមុខហើយក៏បន្តដើរទៅបន្ទប់ទឹកកញ្ចក់ដើម្បីងូតទឹក ។

ក្រោយសម្អាតខ្លួនស្អាតហើយថេយ៍ទាញទាញលេយកមកលាបពេញមួយតួខ្លួនរួចក៏ពាក់អាវឃ្លុំយ៉ាងជិតជៀសវាងយ៉ុនហ្គីឃើញហើយកើតចិត្តសង្ស័យ

« អូនរួចហើយ បងចូលទៅសម្អាតខ្លួនចះុ »

« បាទ ! ខោអាវអូនបងរៀបនៅលើពូករួចហើយ »

« អគុណបងហើយ » យ៉ុនហ្គីដើរទៅជិតថេយ៍យកដៃអង្អែរក្បាលគេហើយក៏ហួសចូលបន្ទប់ទឹក ថេយ៉ុងគ្រាន់តែឃើញចឹងក៏ប្រញាប់ទៅបើកកាបូបខ្លួនយកម្សៅផាត់មុខដើរទៅមុខតុសម្អាង គេទម្លាក់ដៃអាវឃ្លុំចេញបន្តិនរួចក៏ផ្ដិតម្សៅពីលើដើម្បីបិទបាំងស្នាមដែលជុងហ្គុកទុកអោយនោះ ។

សង្សារបងប្រុស🔥Where stories live. Discover now