Part 10

1.5K 106 5
                                    

ងឺត~~~
នាយកំលោះជុងហ្គុកបើកមកឈប់ឡាននៅខាងមុខភូមិគ្រឹះ Wiston Davis គេចុះពីលើឡានរួចបោះសោរឡានទៅអោយអ្នកបើកឡានយកឡានគេទៅទុក

« សឺត អ្នកម៉ាក់ » កូនពៅនៃត្រកូលវីស្ដុនដាវីសបានរត់ចូលមកអោបនិងថើបម៉ាក់គេពីក្រោយដែលគាត់កំពុងតែឈរធ្វើម្ហូបជាមួយអ្នកបំរើឯងទៀត

« អា៎បានហើយឈប់អោបម៉ាក់ដូចជាកូនក្មេងទៀតទៅម៉ាក់កំពុងធ្វើម្ហូប » ជុងហ្គុកក៏ប្រលែងដៃពីចង្កេះម៉ាក់គេហើយមកអង្គុយកៅអីជិតម៉ាក់គេវិញ

<< នៅញុំាបាយជាមួយប៉ាម៉ាក់ពេលថ្ងៃនេះសិនហើយ​ >>

« បាទម៉ាក់ »

« មិចក៏ធ្វើមុខបែបនេះ?? មិនសប្បាយចិត្តទេឬ ? »

« ខ្ញុំមានរឿងចង់ពិភាក្សារជាមួយម៉ាក់ » ជុងហ្គុកគេក៏សម្រេចចិត្តនិយាយជាមួយម៉ាក់គេតែម្តងទៅ ម៉ាក់ជុងហ្គុកកំពុងតែសម្លឹងមើលកែវភ្នែកជុងហ្គុកដូចជាតប់ប្រមល់រឿងអ្វីម្យ៉ាង

« ចាំញុំាបាយហើយចាំនិយាយចះុ » ជុងហ្គុកងក់ក្បាលតែទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មានឡើយ

ពួកគេក៏បន្តញាំបាយថ្ងៃត្រង់ជួបជុំគ្រួសារអត់តែកូនបងទេ អាហារមួយពេលនេះគឺញាំយ៉ាងរលូនគ្រាន់តែថារាងស្ងៀមស្ងាត់ជាងរាល់ដងព្រោះតែកូនពៅមិននិយាយអ្វីសោះទើបលោកទាំងពីរមិនចង់និយាយដែល

« កូនមានរឿងអីក្នុងចិត្តមែនទេ » ក្រោយញាំអាហាររួចហើយជុងហ្គុកនិងម៉ាក់គេក៏នាំគ្នាមកអង្គុយនៅបន្ទប់ទទួលភ្ញៀវដើម្បីនិយាយគ្នា ចំណែកឯលោកប៉ានាយវិញក៏ទៅជួយមើលការងារក្រុមហ៊ុនរាល់ថ្ងៃដើម្បីជាដៃជើងដល់កូនប្រុសច្បងព្រោះតែជុងហ្គុកនេះណាមិនព្រមចូលធ្វើការទេ

« គ្មានអ្វីធំដំទេម៉ាក់គ្រាន់តែថា— » ជុងហ្គុកមិនហ៊ាននិយាយចេញមកទេតែគេសម្លឹងមើលមុខម៉ាក់គេមិនព្រិចបន្តិចសោះធ្វើអោយម៉ាក់ខ្លួនដឹងភ្លាមថានាយមិនហ៊ាននិយាយ

« ខ្លាហានបន្តិចមក និយាយអ្វី ឬ សួរអ្វីដែលកូនចង់ដឹងមក »

« ខ្ញុំគិតថាខ្ញុំស្រលាញ់មនុស្សម្នាក់ »

« ហុឹស..ហុឹស គ្រាន់តែរឿងប៉ុន្មឹងកូនមិនហ៊ាននិយាយដែលឬ? » លោកស្រីនិយាយទាំងអស់សំណើចកូនគាត់នេះពិតជាចំមែនហើយ

សង្សារបងប្រុស🔥Where stories live. Discover now