Part 12

1.5K 97 12
                                    

រំលងផុតមួយអាទិត្យហើយចាប់តាំងពីរថេយ៍និងយ៉ុនហ្គីត្រឡប់មកពីសមុទ្រវិញតែពួកគេមិនទាន់បានជួបគ្នាម្តងទេក្នុងរយៈពេលមួយអាទិត្យនេះ ។ ប៉ុន្តែជុងហ្គុកឯណេះវិញតាមដានថេយ៉ុងរហូតទាំងក្នុង social media និងខាងក្រៅមិនថាថេយ៍ទៅទីណាកន្លែងណាជុងហ្គុកតាមទៅពីក្រោយរហូតជុងហ្គុកដឹងថាថេយ៉ុងទៅណាមកណាដោយសារគេឆែក account fan របស់ថេយ៍។ ថ្ងៃនេះថេយ៉ុងមានការងារថតទឹកអប់អោយក្រុមហ៊ុន Wiston Davis ទៀតហើយ ។

តុក~តុក

« ចូលមក » យ៉ុនហ្គី

« សួស្ដី បងយ៉ុន » ក្រោយឮសម្លេងដ៏ស្រទន់នេះហើយទាំងយ៉ុនហ្គីនិងជុងហ្គុកក៏ងើបមុខពីឯកសារមើលភ្លាមៗព្រោះដឹងស្រាប់ហើយថាសម្លេងនេះមានតែមួយទេគឺជាសំណព្វចិត្តរបស់អ្នកទាំងពីរ ក្រោយពេលថតចប់ថេយ៉ុងក៏មក office យ៉ុនហ្គីតែចៃដន្យអីក៏ជួបជុងហ្គុកនៅទីនោះដែរព្រោះជុងហ្គុកមកជួយមើលការងារបងប្រុសគេខ្លះកុំអោយទំនេរពេក ។

« អូនថេយ៍ » យ៉ុនហ្គីក៏ដើរទៅឱបចង្កេះសង្សារខ្លួននាំទៅអង្គុយសាឡុងដែរធ្វើអោយម្នាក់ទៀតនោះមើលមកទាំងច្រណែន

« ចះុជីមីនមិនមកជាមួយអូនទេឬ ? »

« ជីមីនសុំទៅគេងផ្ទះមួយអាទិត្យព្រោះម៉ាក់គេឈឺ »

« សួស្ដីថេយ៍ » ជុងហ្គុកឃើញបងប្រុសខ្លួនដែលប្រុងល៎មុខរកថើបថេយ៍នោះក៏ដើរទៅរាក់ទាក់និយាយកាត់សកម្មភាពពួកគេទាំងពីរអោយយ៉ុនហ្គីបញ្ឈប់ភ្លាមៗព្រោះខ្លាចខ្មាសប្អូនតែជុងហ្គុកធ្វើបែបនេះព្រោះគេខ្ជិលមកកអង្គុយឈឺចាប់ទៀត

« បាទ សួស្ដី » ថេយ៍ញញឹមយ៉ាងស្រស់ធ្វើអោយបេះដូងនាយគុកនេះចង់លូតចេញមកក្រៅទៅហើយ

« សុំទោសណាដែលបងមិនបានទៅមើលអូនថតព្រោះបងរវល់ការងារពេកដល់ថ្នាក់ពឹងជុងហ្គុកអោយមកជួយទៅហើយ »

« មិនអីទេអូនដឹងថាបងរវល់ហើយទើបអូនឡើងមកជួបបងនាក៎ព្រោះយើងខានជួបគ្នាមួយអាទិត្យហើយ »

« ថ្ងៃនេះអូនទៅគេងនៅផ្ទះបងជាមួយគ្នាណា » យ៉ុនហ្គីចាប់ដៃថេយ៍អង្អែរតិចជាការលួងលោមអោយថេយ៍យល់ព្រមទៅគេងជាមួយខ្លួន

សង្សារបងប្រុស🔥Where stories live. Discover now