Part 19

346 22 9
                                    

- រសៀលម៉ោង ២:០០ នាទី

ក្រោយពីសន្លប់អស់រយ:ពេលជាច្រើនម៉ោងរាងតូចក៏ភ្ញាក់ដឹងខ្លួនស្រាប់តែប្រទះនឹងមនុស្សដែលគេស្អប់ ខ្ពើមជាទីបំផុតនោះគឺជា Jungkook waston davis.

« អ្នកណាអនុញ្ញាតឲ្យលោកចូលមកទីនេះ » Tae ជ្រួញចញ្ចើមព្យាយាមរំកិលខ្លួនថយក្រោយមិនចង់ឲ្យរាងក្រាស់មកលូក ឬប៉ះពាល់ខ្លួនប្រាណគេទេ

« នៅទីនេះ ! តើខ្ញុំត្រូវសុំការអនុញ្ញាតពីអ្នកណា ខ្ញុំជា Jungkook waston davis មិនថាកន្លែងណាបើខ្ញុំចង់ចូលគឺខ្ញុំចូលបានទាំងអស់ » JK ឱនញញឹមឌឺដាក់រាងតូចដែលរលីងរលោងរកយំព្រោះគេខ្លាចថា JK និងធ្វើស្អីឆ្កួតដាក់គេទៀត

« តែ...» Tae មិនទាន់និយាយចប់ស្រាប់តែ Staff ដើរចូលមកកាត់ចង្វាក់រវាងការសន្ទនារបស់ពួកគេ

« អធ្យាស្រ័យអូន Tae និងលោក JK ដោយសារតែបន្តិចទៀតអូនថេត្រូវថតបញ្ចប់ខោម៉ាក Gucci អញ្ចឹងបងចង់មកប្រាប់ឲ្យអូនត្រៀមខ្លួន » staff

« ខោម៉ាក Gucci.... តើថេត្រូវថតជាមួយអ្នកណា » JK និយាយតិចៗរួចសួរបកទៅ staff ព្រោះគេមិនចង់ឲ្យអ្នកណាមកប៉ះពាល់រាងតូចរបស់គេឡើយ

« ចាស៎លោក Jung! គឺលោក Jaemin ជាតារាសម្តែងជួរមុខ »

« ប្រាប់គេទៅមិនបាច់មកថតទេ ! ខ្ញុំជាអ្នកថតជំនួសគេ » ឆ្លើយប្រាប់ staff ទាំងមុខមាំ

« ក៏ប៉ុន្តែ...គឺ...» Staff ឆ្លើយទាំងរញីរញ័រ

« ឬនាងចង់អត់ការងារធ្វើ » JK លើកចញ្ចើមសួរ staff

« ចាស៎ ! អត់ទេ ខ្ញុំនិងប្រញាប់រៀបចំភ្លាម »

« អាក្រក់ ! ឃោរឃៅ ជូរជាតិ ភ្លើតែចឹងបានលោកអន់ជាងបងប្រុសលោក ខ្ញុំមិនឆ្ងល់ទេហេតុអ្វីអ្នកម៉ាក់លោកបញ្ជូនលោកទៅស្រុកក្រៅព្រោះដោយសារតែចរិតមាន:គ្មានហេតុផលនេះឯង » Tae ពែបជ្រាយតិះដៀល JK មិនសំចៃមាត់ឡើយ

« Kim Taehyung ល្មមៗបានហើយ ឬក៏ឯងចង់ឲ្យបងប្រុសយើងឃើញរូបភាពដែលយើងទាំងពីរបានបង្កាត់ភ្លើងស្នេហាពីក្រោយខ្នងគាត់ » JK បង្ហាញរូបភាពដែលគេបានថតទុកនោះទៅកាន់ ថេយ៉ុង

« នេះលោក ! ឆាប់ឱ្យវាមកខ្ញុំ ហុឹក ! លោកពិតជាថោកទាបណាស់ » Tae យំហក់ចាប់យកទូរស័ព្ទដើម្បលុបតែហក់មិនដល់ព្រោះរាងក្រាស់ខ្ពស់ជាងគេ

« Tae! Tae បើអូនធ្វើចរិតគួរឲ្យស្រលាញ់បងនិងមិនបង្ហាញវាទេ ...ដូចនេះអូនដឹងហើយមែនទេថា...បន្តិចទៀតអូនត្រូវធ្វើអ្វី » JK ញញឹមចម្អក និង ញីក្បាលរាងតូចដែលឈរយំញ័រខ្លួនទទ្រើតនោះ

« ខ្ញុំស្អប់លោក Jungkook Waston Davis ខ្ញុំសច្ចាថាខ្ញុំនិងសងសឹកលោកវិញនៅថ្ងៃណាមួយមិនខាន » Tae ខាំមាត់ជូតទឹកភ្នែកចេញដើម្បីរៀបចំថត

+ Maket

« តើល្ងាចនេះគួរធ្វើអ្វីឲ្យ Tae ញុំាទៅ » Jimin រុញរទេះបណ្តើររកមើលមុខម្ហូបបណ្តើរ

* បាំង~~~~

« អុះសុំទោសលោក ! ខ្ញុំមិនបានប្រយ័ត្ន » Jimin ឱនជួយរើសរបស់របបឲ្យរាងក្រាស់

« មិនអីទេ ! » Yoongi ឱនរើសអីវ៉ាន់ដោយមិនបានចាប់អារម្មណ៍ថាអ្នកដែលមកប៉ះរទេះគេជាអ្នកណាឡើយ

« រួចហើយ ! នេះរបស់លោក .....លោក Yoongi មែនទេ » Jimin ហុចអីវ៉ាន់ឲ្យក៏ត្រូវស្រឡាំងកាំងព្រោះពេលនេះគេបានឃើញ Yoongi ជិតៗបែបនេះពិតជាសង្ហាណាស់ តែស្តាយ Yoongi ជាសង្សាររបស់មិត្តគេ

« Jimin... Jimin ជាមិត្តរបស់ថេមែនទេ ...មិចមកនៅទីនេះចុះថេមិនមកជាមួយទេឬ » Yoongi និយាយតែភ្នែកសម្លឹងរករាងតូច

« អរ...គឺ Tae គេជាប់ថតស្ពតឲ្យ Brand Gucci » Jimin ញញឹមនិយាយប្រាប់ Yoongi តែគេមិនបានដឹងទេថាពួកម៉ាកគេកំពុងជិតដាច់ខ្យល់ហើយ

« ហឹម ! អញ្ចឹងខ្ញុំលាទៅសិនមានការងារបន្ទាន់ » Yoongi ញញឹមលា Jimin ចំណែក Jimin បានត្រឹមឈរសម្លឹងដំណើររាងក្រាស់ដើរចាកចេញពីគេ ។

+ ស្តូឌីយូ

*កឹបៗ កឹប

« Tae ប្អូនជួយតោងករលោក Junkook ហើយបែរក្បាលមកកាមេរ៉ា ចំណែកលោក Jung ជួយអោបចង្កេះ Tae និងដៃម្ខាងដាក់ពីលើគូទ Tae ដើម្បីបង្ហាញម៉ាក Brand » Director និយាយចប់ JK ញញឹមក្បួចព្រោះគេមានឱកាសលូកលន់រាងតូចទៀតហើយ

« ខ្ញុំមិនឆ្ងល់ទេ ! ហេតុអ្វីបានជាពួកតារាអស់នោះឲ្យតែលឺថាថតជាមួយឯងគេតែងតែមិនបដិសេធព្រោះឯងទាក់ទាញបែបនេះសោះ » JK គេបន្លំប៉ះពាល់ Tae មិនអស់ចិត្តបន្លំថើបនិងអង្អែលសព្វសារពាង្គកាយគេទៀត

« ឈប់ប្រើសម្តីមើលងាយខ្ញុំទៀតទៅ ...យ៉ាងណាក៏ខ្ញុំមិនថោកមកលូកលន់សង្សារបងប្រុសខ្លួនឯងដែរ » សម្លក់មុខ JK ទាំងពែបជ្រាយ ...

To be Continued......

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

សង្សារបងប្រុស🔥Where stories live. Discover now