Part 6

1.8K 113 3
                                    

ពេលវាលាទទួលទានអាហារក៏បានបញ្ចប់ទៅ ពេលនេះក៏ដល់ពេលញាំស្រាក្រហម ទឹកក្រូច ដើម្បីសំណេះសំណាល នឹងដើរមើលម៉ូតទឹកអប់ដែលបានដាក់តាំងនៅក្នុងកញ្ចក់ជាច្រើន ហើយទឹកអប់អស់ទាំងនោះសុទ្ធតែជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នាចំណែកឯតម្លៃទឹកអប់ខ្លះវិញវាក៏សមរម្យនិងអោយប្រជាជនធម្មតាទិញយកទៅប្រើប្រាស់បានដែរ ឯពួកតម្លៃថ្លៃក៏សម្រាប់ពួកកូននាក់មាន រឺ ពួកអភិជនអីបែបនឹងព្រោះដឹងស្រាប់ហើយពួកគេប្រើតែរបស់ថ្លៃនិងពួក brand name តែប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីគុណភាព ក្លិន ការរចនាម៉ូតដបគឺល្អដូចគ្នាគ្រាន់តែថាអាតម្លៃថ្លៃវាមានអ្វីពិសេសជាងតម្លៃធម្មតាតែបន្តិចប៉ុណ្ណោះ ។

« ឥឡូវនេះដល់ពេលដែរកម្មពិធីយើងត្រូវចាប់ផ្ដើមហើយ » MC ប្រុសបានឡើងលើឆាកជាមួយនិង MC ស្រីម្នាក់ទៀតដើម្បីធ្វើការបើកបង្ហាញនូវម្ចាស់ក្រុមហ៊ុន ម៉ូតទឹកអប់ថ្មីៗដែលទើបនឹងនាំចូល ហើយពិសេសទៅទៀតនោះគឺចង់ណែនាំ Brand Ambassador តែមួយគត់របស់ក្រុមហ៊ុនទឹកអប់ម៉ាកល្បីល្បាយនេះផងដែរ ។ ការពិតទៅក៏មាននាក់ដឹងថា Kim Taehyung គឺជាឯកអគ្គរាជទូតរបស់ Brand Wiston Davis ដែរ ការដែលម្ចាស់ក្រុមហ៊ុនធ្វើការបើកបង្ហាញម្ដងទៀតនៅក្នុងពិធីបែបនេះព្រោះចង់ផ្តល់កិត្តិយសដល់ថេយ៉ុង ។

« ចាស៎ ហើយអ្នកទាំងអស់គ្នាដឹងហើយមែនទេថាកម្មពិធីនៅយប់នេះពិសេសប៉ុណ្ណានោះ ? » MC ស្រីនិយាយដែលធ្វើអោយភ្ញៀវកិត្តិយសទាំងអស់កំពុងតែសម្លឹងមើលទៅលើឆាកទាំងចង់ដឹង ថាតើអ្វីទៅពិសេសនោះ ?

« ប៉ុន្តែមុនហ្នឹងដឹងរឿងពិសេសយើងគួរតែជួបម្ចាស់ក្រុមហ៊ុនផ្ទាល់តែម្ដងបាទ! សូមអញ្ជើញលោក សូហ៊ុន វីស្តុនដាវីស  លោកស្រី មីជី វីស្ដុនដាវីស និង លោក យ៉ុនហ្គី វីស្តុនដាវីស » MC ប្រុសបានធ្វើការអញ្ជើញលោកទាំង3ឡើងទៅធ្វើសន្នរកដ្ឋា ។ ការដែលគេអត់បានហៅជុងហ្គុកឡើងទៅលើឆាកដែរនោះព្រោះគេអត់មានសិទ្ធិក្នុងក្រុមហ៊ុនទេដោយសារជុងហ្គុកគេជ្រើសរើសធ្វើជាគ្រូតៃខ្វាន់ដូគេមិនសូវចំណូលនិងរឿងក្រុមហ៊ុនអីប៉ុន្មានទេទោះប៉ាគេហៅអោយមកធ្វើជាអនុប្រធានក្រុមហ៊ុនក៏ដោយព្រោះគេនៅស្រលាញ់មុខជំនាញគេ ចាំគេឈប់ចង់ធ្វើវាពេលណានោះគេនឹងចូលធ្វើការក្នុងក្រុមហ៊ុនពេលនឹងឯង

សង្សារបងប្រុស🔥Where stories live. Discover now