Part 7

1.6K 108 7
                                    

ព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញបន្លឺដល់ផែនដីសម្រាប់ថ្ងៃថ្មីដើម្បីអោយមនុស្សគ្រប់គ្នាចេញទៅប្រកបរបរនិងធ្វើកិច្ចការរាងៗខ្លួន​​ ។ ​ថ្ងៃនេះដែរថេយ៉ុងមានការងារថតម៉ូតខោអាវថ្មីទើបត្រូវងើបពីព្រលឹមទៅកន្លែងថតជាមួយនិងជីមីន​។

<< ប្អូនថេយ៍មកហើយមែនទេ​​​ >> អ្នកគ្រប់គ្រងនៅទីនោះបានចេញមកស្វាគមន៍ថេយ៍យ៉ាងកក់ក្ដៅ

<< បាទ​ បង >> ថេយ៍ឆ្លើយទាំងញញឹមទៅកាន់គ្រប់គ្នា

<< ចឹង​ ប្អូនមកតាមបងមក​ >> ថាហើយនាងក៏បាននាំថេយ៉ុងទៅកាន់បន្ទប់ផ្លាស់ខោអាវ

<< បងមិនបាច់ចូលតាមក៏បានដែរ ខ្ញុំអោយអ្នកចាត់ការរបស់ខ្ញុំធ្វើចុះពេលរួចរាល់ខ្ញុំនឹងតាមទៅ >> ថេយ៍និយាយបែបនេះហើយគ្រប់គ្នាក៍មិនហានជំទាស់អ្វីដែរ

<< ប្អូនមានពេលធ្វើខ្លួនរយ:ពេលមួយម៉ោងណា >> ថេយ៍ក៏ងក់ក្បាលយល់នៅអ្វីដែរនាងនិយាយ ហើយនាងក៏ញញឹមដើរចេញទៅដោយទុកអោយថេយ៍នៅពីរនាក់អ្នកចាត់ការផ្ទាល់ខ្លួនគេ ពួកគេអត់ដឹងទេថាជីមីនគឺជាមិត្តភក្តិគ្នានោះព្រោះម៉ោងការងារគេគឺជាអ្នកចាត់ការបើនៅពីរនាក់ឬនៅផ្ទះជាមួយគ្នាគឺជារឿងផ្សេង

« យើងមានរឿងចង់ប្រាប់ឯង » ក្រោយពីគេចេញទៅអស់ហើយជីមីនក៏មានរឿងចង់ប្រាប់ថេយ៍ភ្លាម គេចង់និយាយរឿងនេះពីយប់តែមើលទៅគ្មានពេលក៏ខ្ជិលតែម្តងទៅ

« រឿងអីឯង » ថេយ៍អង្គុយ make up បណ្តើរចាំស្ដាប់រឿងជីមីនចង់និយាយបណ្ដើរ

« យប់មិញណា យើងឃើញប្អូនប្រុសលោកយ៉ុនសម្លឹងឯងមិនឈប់សោះ »

« ឯងទៅដឹងមកពីណា? »

« យើងណាតាមសង្កេតប្អូនគាត់រហូតនឹង តែថាគាត់ឈ្មោះអី »

« គេឈ្មោះជុងហ្គុក »

« នឹងហើយសង្ហារណាស់តែមើលតាមកែវភ្នែកនិងរឹកពាគេយប់មិញដូចចង់បានឯងយ៉ាងចឹង »

« ឯងនិយាយអីនឹងជីមីន?? » ថេយ៍ងាកមកមើលជីមីនទាំងចងចិញ្ចើមហេតុអីក៏និយាយចឹង?? ដោយមើកទឹកមុខថេយ៍ដូចជាមិនស្រួលគេក៏លេងហ៊ាននិយាយរឿងនឹងទៀតខ្លាចប៉ះពាល់អារម្មណ៍គេ

សង្សារបងប្រុស🔥Where stories live. Discover now