Part 8

1.5K 102 1
                                    

យប់កណ្ដាលអាធាត្រទៅហើយជុងហ្គុកនៅអង្គុយផឹកស្រាក្នុងក្លឹបមើលគេមើលឯងមិនទាន់ទៅផ្ទះទៀត ជុងហ្គុកគេអង្គុយឆែក IG របស់ថេយ៍អូសមើលរូបភាពរាងតូចទៅវិញទៅមកតែគេមិនហ៊ាន follow ថេយ៍ឡើយ ។ ពួកស្រីៗអស់នោះខំនាំគ្នាមើលមកតុជុងហ្គុកតាំងពីនាយដើរចូលមកក្នុងក្លឹបនេះម្លេះបំណងចង់ដើរមករាក់ទាក់តែពួកគេមិនហ៊ាន តែចុងក្រោយនារីម្នាក់ក្នុងចំណោមនោះក៏សម្រេចចិត្តដើរសំដៅមករកជុងហ្គុកតែម្ដងទៅ

« លោកតើអាចញាំស្រាមួយកែវជាមួយខ្ញុំបានទេ? » នាងសារីកាកែវដើរមកទាំងកាន់កែវស្រាតម្លៃថ្លៃនៅក្នុងដៃបំណងចង់រាក់ទាក់?

« បាទបាន ! » ដោយខ្ជិលគិតរឺប្រកាន់ច្រើនជុងហ្គុកក៏ជុលកែវជាមួយនាងតែម្ដងទៅ ឃើញដូច្នេះនាងក៏មកអង្គុយជិតជុងហ្គុក

« នេះតាមដានតារាម៉ូឌែលដូចជាគីម ថេយ៉ុងដែរហេស៎លោក? » ជុងហ្គុកគេច្រឡំដៃដាក់ទូរស័ព្ទសេរីទំនើបម៉ាក IPhone 12 Pro លើតុដោយភ្លេចចុចបេតុងបិទក៏ធ្វើអោយកញ្ញាសារីកាកែវឃើញ IG ថេយ៉ុងហើយចោទជាសំណួរទៅកាន់នាយភ្លាមជាហេតុធ្វើអោយជុងហ្គុកយកទូរស័ព្ទមកបិទហើយដាក់ចូលក្នុងហ៊ោបៅខោវិញយ៉ាងលឿន

« មិនបាច់ភ័យទេលោកវាជារឿងទូទៅ ទៅហើយដែរមនុស្សជំនាន់ថ្មីនេះតាមដានតារាស្អាតៗនោះ នរណាមិនស្គាល់គីម ថេយ៉ុង »

« គ្មានទេយើងគ្រាន់តែមើលធម្មតា »

« បើលោកនិយាយថាចាប់អារម្មណ៍គេតែមួយម៉ាត់ខ្ញុំអាចធ្វើអោយលោកជួបគេបាន » នាងនិយាយធ្វើហីៗតែវាមិនហីសម្រាប់បុរសមាឌមាំជិតដៃនាងនេះទេ

« គួរធ្វើយ៉ាងមិច? »

« ក៏........ » នាងឃើញជុងហ្គុកមើលទៅដូចជាជ្រួលជ្រាលសម្បើមណាស់ នាងបានចិត្តក៏ឡើងទៅអង្គុយលើភ្លូវនាយដៃនាងសារីកាកែវក៏មិនស្ងៀមដូចគ្នានាងបាននិយាយបង្អូសមួយៗហើយដៃនាងក៏អង្អែរទ្រូងនាយទៅវិញទៅមក

« នាងនិយាយសាច់ការមក » គេបណ្ដោយអោយនាងអង្អែរតាមចិត្តព្រោះរឿងដែរគេត្រូវខ្វល់គឺរឿងថេយ៍ទៅវិញទេ

« បងប្រុសរបស់ខ្ញុំគាត់ជាសមាជិកម្នាក់ក្នុងក្រុមតារាកូរ៉េដែរល្បីថ្មីៗនេះ ហើយបានឮមកថាថ្ងៃស្អែកគាត់ថត MV ជាមួយគីម ថេយ៉ុងនេះឯង »

សង្សារបងប្រុស🔥Where stories live. Discover now