Part 18

2.2K 134 39
                                    

<< ថេយ៍....ឯងកើតអីប្រាប់យើងមកណា >> ដោយសារឃើញថេយ៍យំខ្លាំងពេកធ្វើអោយគេទម្លាក់សម្លេងមកជាស្រទន់វិញ

<< ហេតុអីក៏ឯងលាបថ្នាំនេះ? >> ជីមីនដឹកដៃថេយ៍មកអង្គុយឲបានស្រួលបួលរួចក៏ចាប់ផ្តើមសួរបញ្ចុះបញ្ចូលថេយ៍យ៉ាងទន់ភ្លន់មិនដូចជាមិចនេះទេដែរគេស្រែកដាក់រាងតូចនោះ

<< ហឹក...គឺ..គឺយើង >> រាងតូចនៅអណ្តឺតអណ្តឹករីឯដៃជើងវិញញ័រអស់ហើយគេមិនហ៊ានប្រាប់ការពិតទៅជីមីនទេគេខ្លាចខ្មាសមិត្តខ្លួនឯង

<< ស្ដាប់យើងណា...មិនថាឯងធ្វើអ្វីមួយខុសឬក៏ត្រូវនោះទេយើងនៅតែនៅខាងឯងជានិច្ចហើយឯងក៏នៅតែជាមិត្តល្អរបស់យើងរហូតដែរ >> ជីមីនចាប់ដៃគេមកកាន់ហើយអង្អែរតិចៗដើម្បីអោយរាងតូចទុកចិត្តលើគេ ជឿលើគេដែរជាមិត្ត

<< ឯងក៏ដឹងថាយើងជា...omega >>

<< យើងដឹង!!! Omega លេបថ្នាំនេះលុះត្រាតែឯងមានអីៗជាមួយអ្នកណា?? >>

*ថ្នាំដែរថេយ៍លេបគឺជាថ្នាំពន្យាកំណើតរបស់ omega និងមនុស្សស្រីទូទៅសម្រាប់ការពារកុំអោយមានផ្ទៃពោះ ។ ថេយ៍គឺជាអូមេហ្គាម្នាក់ដែរតែគេមិនអោយអ្នកណាដឹងក្រៅពីប៉ាម៉ាក់គេនិងជីមីនទេ សូម្បីតែយ៉ុនហ្គីក៏គេមិនបានប្រាប់ដែរ ។

<< គឺ...យើង >> ថេយ៍ឱនមុខចុះម្រាមដៃវិញខ្ញាំចូលគ្នា មើលក៏ដឹងថាគេភ័យប៉ុណ្ណាដែរ

<< កុំភ័យអីណា...បើឯងជ្រុលជ្រុសជាមួយលោកយ៉ុនហើយឯងគួរតែប្រាប់ប៉ាម៉ាក់ទៅណាដើម្បីអោយចាស់ទុំចាត់ចែងហើយយើងជឿថាលោកយ៉ុនគេស្រលាញ់ឯងគេប្រាកដជាមានទំនួលខុសត្រូវ >> ជីមីនលើកទឹកចិត្តមិត្តរបស់ខ្លួនទាំងមិនដឹងសាច់រឿងអ្វីទាំងអស់

<< គេមិនមែនបងយ៉ុនទេ.... >>

<< រឿងដល់ដំណាក់កាលនេះហើយឯងនៅលាក់យើងទៀត? >>

<< ព្រោះតែគេម្នាក់នោះជាជុងហ្គុកទៅវិញទេ >>

<< នេះ....ឯងថាមិច យើងស្ដាប់ច្រឡំទេដឹង? >> ជីមីនឮភ្លាមក៏ស្រាប់តែគាំងតែមង៎មិនចង់ជឿទេ

<< ហុឹក..ហុឹក..គេបង្ខំយើង >> ថេយ៉ុងក៏ស្រាប់តែយំខ្លាំងៗមកម្ដងទៀតគួរអោយអាម៉ាស់ណាស់

<< បើយំហើយធ្វើឲ្យឯងធូរចិត្តឯងយំឲ្យអស់មកថេយ៍...គ្រប់យ៉ាងវាមិនមែនជាកំហុសឯងទេ >> ជីមីនទាញថេយ៍យកទៅអោបលួងលោមគេដើម្បីកុំឲ្យមានអារម្មណ៍ថាតានតឹង

<< តើយើងគួរធ្វើយ៉ាងមិចទៅជីមីន...ហុឹក...ហុឹក...បើបងយ៉ុនដឹងតើគាត់និងអត់ឱនឲ្យយើងទេ ..ហុឹក...ហុឹក..យើងខ្លាចណាស់ >> ថេយ៍ យំដង្ហក់ក្នុងរង្វង់ដៃជីមីនរហូតដល់លង់លក់...ទើបជីមីនរៀបចំដាក់ឲ្យគេគេងឲ្យស្រួលមុននិងអង្គុយគិតរកដំណោះស្រាយដើម្បីជួយមិត្តភក្តិ ។

To Be Continued.....

Admin is back.... 😂 sorry everyone 🙏😢

សង្សារបងប្រុស🔥Where stories live. Discover now