Part 9

1.5K 97 1
                                    

« គីម ថេយ៉ុង » ជុងហ្គុកគ្រាន់តែឃើញថេយ៍មានអាការៈចង់រត់គេចពីគេ គេក៏ស្ទះុរត់សំដៅទៅរកថេយ៍យ៉ាងលឿនពេលដល់ផ្លូវចូលទៅបន្ទប់តែងខ្លួនរបស់ថេយ៍ផ្ទាល់ឃើញថារាងស្ងាត់គេក៏ស្រែកហៅឈ្មោះរាងតូចពេញៗដើម្បីកាត់ដំណើរនាយតូច ហើយវាក៏បានផលមែនថេយ៉ុងងាកមកក្រោយយ៉ាងលឿនទាំងភ័យផងអីផងថាមិនត្រូវទេជីមីនមិននៅជាមួយផងយ៉ាងណាយ៉ាងណីទេអញអឺយ ។

« លោក ? >>

<< បាទ​ ខ្ញុំជុងហ្គុក​ >>

<< លោកមានការអីមែនទេ​?? >>

<< អត់ទេ​​ គ្រាន់តែមកសួរធម្មតាប៉ុណ្ណោះ​ >> នាយញញឹមហើយក៏ដើរមកកាន់តែជិតថេយ៏

<< លោកចូលខាងក្នុងសិនមក​ >>​ដោយមើលទៅការពិភាក្សារគ្នារាងឆ្គងរាងតូចក៏ហៅគេចូលមកអង្គុយក្នុងបន្ទប់ផ្ទាល់ខ្លួន​គេសិន​ ព្រោះថេយ៉ុងត្រូវការផ្ទាល់ខ្លួនទើបគេរៀបចំបន្ទប់មួយនេះអោយគេតែម្ដងទៅ

<< លោកញាំទឹកសិនទៅ​ >> ថេយ៏បានហុចទឹកអោយទៅជុងហ្គុក គេក៏ទទួលយកមកញាំ

<< លោកមកជាមួយសង្សារមែនទេ >>

<< ខិ​ខិ​ >> គ្រាន់តែឮថេយ៏ថានាងជាសង្សារគេភ្លាមគេឆ្លួកទឹកតែម្ដង

<< នាងគ្រាន់តែជាមិត្តស្គាល់គ្នាប៉ុណ្ណោះ » ថេយ៍ក៏ងក់ក្បាលយល់ភ្លាមៗ

« ខ្ញុំមិនដែលឃើញឯងទៅណាទៅណីជាមួយបងយ៉ុនសោះចឹងថ្មីៗនេះ » ជុងហ្គុកលើកជាសំណួរសួរទៅកាន់រាងតូចដែលអង្គុយជិតគេ

« គាត់មិនសូវមានពេលវេលាប៉ុន្មានទេ »

« យល់ហើយ ! ចេញពីនេះទៅណាទៀតរឺអត់? »

« អត់ទេ ថ្ងៃនេះការងារតែប៉ុន្មឹងឯង » ថេយ៉ុងក៏ងើបទៅរៀបចំរបស់របរគេដាក់ចូលក្នុងកាបូបអោយហើយ ជុងហ្គុកឃើញដូច្នេះក៏ងើបទៅតាមងៀកៗថេយ៍

« ទៅញាំបាយថ្ងៃជាមួយគ្នាទេ » ជុងហ្គុកបបួលថេយ៍តែម្តងទៅខ្ជិលសាុំញាំច្រើន

« គឺ...... » តើគួរធ្វើយ៉ាងមិចទៅ?? គួរទៅរឺអត់??

« បើថេយ៍ទំនេរដដែលចឹងគួរតែទៅៗដើម្បីអោយយើងបានស្គាល់គ្នាច្រើនជាងនេះព្រោះអនាគតទៅគង់តែក្លាយជាបងថ្លៃខ្ញុំទេ »

សង្សារបងប្រុស🔥Where stories live. Discover now