Part 11

1.5K 95 2
                                    

ជុងហ្គុកនិងជេហូបកំពុងអង្គុយផឹកស្រានៅក្នុងក្លឹបជាប្រចាំរបស់ពួកគេ

« យើងមានរឿងចង់ប្រាប់ឯង » អង្គុយសុខៗជុងហ្គុកក៏ចង់និយាយរឿងក្នុងចិត្តព្រោះផឹកចំស្រាសារភាពហើយថ្ងៃនេះ

« រឿងអី ? »

« យើងគិតថាយើងពេញចិត្តថេយ៉ុង »

« ហាស៎ ថាមិច » ជេហូបភ្ញាក់ផ្អើលឡើងកាពុបស្រាពីកែវ

« ឯងស្ដាប់មិនច្រឡំទេ កុំភ្ញាក់ផ្អើលខ្លាំងពេក »

« មិនអោយយើងភ្ញាក់ផ្អើលយ៉ាងមិចបើឯងចាប់អារម្មណ៍សង្សារបងប្រុសឯងនោះ »

« យើងមិនដឹងទេគ្រាន់តែមានអារម្មណ៍បែបនឹង »

« មកពីគេស្អាតទេដឹងបានជាឯងពេញចិត្តនោះ? »

« មែនហើយយើងស្រលាញ់មនុស្សណាស្អាតៗរបៀបថេយ៍អីបែបនឹង ប្រាប់ត្រង់ណាសង្សារចាស់យើង2នាក់មុនស្អាតមិនដល់គេទេ »

« កុំសូម្បីតែគិតណាអាគុកយើងមិនហ៊ានស្រមៃពេលបងយ៉ុនខឹងទេវើយ »

« ឯងស្មានតែយើងខ្លាច?? បើយើងខ្លាចគាត់ម្លេះយើងចប់បស់គាត់តាំងពីយប់មិញហើយ » គេនិយាយទាំងមានមោទនភាពថាគេអាចធ្វើបាន

« អឹម យើងក៏មិនហ៊ានអាកាត់ក្ដីស្រលាញ់ឯងដែរ ឯងចង់ធ្វើអីធ្វើទៅអោយតែឯងសប្បាយចិត្ត » ក្នុងនាមជាមិត្តគឺមានតែពាក្យលើកទឹកចិត្តតែប៉ុន្នឹងឯងទោះដឹងថារឿងនោះជារឿងខុសក៏ដោយ

« ស្រលាញ់ឯងជាងគេអាមិត្តសម្លាញ់ ! តោះជុលមួយ » ពួកគេក៏បានជុលកែវគ្នាផឹកយ៉ាងសប្បាយរីករាយរហូតដល់យប់ជ្រៅជុងហ្គុកក៏សម្រេចចិត្តទៅគេងនៅ Apartment ពីរនាក់ជេហូបតែម្ដងទៅ

+ Morning
យ៉ុនហ្គីបានបើកឡានមកទទួលថេយ៍ទៅញាំអាហារពេលព្រឹកជាមួយគ្នានឹងអាលបានទៅលេងកោះជេជូហើយពេលល្ងាចនឹងត្រឡប់មកវិញព្រោះគេគ្មានពេលច្រើនទេស្អែកត្រូវបន្តការងារផ្សេងៗទៀតចាំពេល Summer ចាំដើរលេងអោយបានយូរជាងនេះ

នៅតាមផ្លូវថេយ៉ុងបានចាក់ភ្លេងមនោសញ្ចេតនាយ៉ាងអន្លង់អន្លោចនៅក្នុងឡានដែលនៅតាមដងផ្លូវអមទៅដោយទេសភាពស្រស់ស្អាតគួរអោយចង់គយគន់ យ៉ុនហ្គីដៃម្ខាងបញ្ជាចង្កូតឡានឯងដៃម្ខាងទៀតកំពុងតែកាន់ដៃសំណព្វចិត្តមិនលេងសោះមើលទៅរ៉ូមែនទិចមិនអត់នោះទេ

សង្សារបងប្រុស🔥Where stories live. Discover now