Part 14

1.6K 104 3
                                    

« អឹប....អូយ » ជុងហ្គុកថ្ងូរបញ្ចេញសម្លេងបញ្ជាក់ពីការឈឺចាប់មិញនេះប្រុងនឹងថើបកូនគេតែក៏ត្រូវបានថេយ៍អុកមួយជង្គង់ត្រូវតំបន់ពិសេសទើបនាយយកដៃមកក្ដោបក្ដាប់កូនប្រុសទាំងវាទនាហើយដួលទៅលើឥដ្ឋដេករមួលឈឺយកតែមែនទែន

« ថ្ងៃក្រោយលោកកុំប្រហើនបែបនឹងទៀត ! » ថេយ៉ុងនិយាយទាំងគម្រួសគម្រើយហើយក៏ឈោងដៃយកប្រអប់ម្សៅពីដៃជុងហ្គុករួចរត់ចះុទៅវិញបាត់

#Skip
ក្រឡេកមកមើលជីមីនវិញគេកំពុងតែដើរចះុដើរឡើងនៅក្នុងបន្ទប់ថេយ៉ុងមើលទៅគេដូចជាមិនស្រួលចិត្តសោះព្រោះមុននេះជីមីនខលរកថេយ៍គេប្រាប់ថាទៅផ្ទះយ៉ុនហ្គីព្រោះភ្លេចរបស់ហើយថេយ៍ថែមទាំងប្រាប់ទៀតថានៅផ្ទះនោះមានតែជុងហ្គុកទេទើបជាហេតុធ្វើអោយគេបារម្ភបែបនេះ

ក្រាក~~ ថេយ៉ុងក៏បើកទ្វាចូលមកធ្វើអោយជីមីនដែលទើបនឹងដាក់គូទអង្គុយលើពូកមិញនេះត្រូវស្ទះុងើបទៅរកថេយ៍យ៉ាងលឿនធ្វើអោយអ្នកម្ខាងទៀតវិះនឹងផ្កាប់មុខដោយសារកម្លាំងទាញរបស់គេ

« ឯងយ៉ាងមិចនេះយើងចង់ដួលហើយ » ថេយ៉ុងលើកចិញ្ចើមឆ្ងល់នឹងរឹកពារប្លែកៗរបស់ជីមីន

« ជុងហ្គុកគេមានធ្វើអីឯងទេ ? » ជីមីនចោទសួរទៅថេយ៍ធ្វើអោយគេស្រមៃដល់ទិដ្ឋភាពមុននេះធ្វើអោយគេក្រញែងខ្លួនតែម្ដង

« គេដូចជាយ៉ាងមិចមិនដឹងទេ តែមិនបាច់គិតពីគេច្រើនទេ » ថេយ៉ុងជ្រើសរើសមិនប្រាប់វិញព្រោះខ្លាចជីមីនយកទៅប្រាប់យ៉ុនហ្គី ។ ជីមីនគេធ្លាប់ប្រាប់ថេយ៍ថាបើជុងហ្គុកធ្វើអីគេ គេនឹងទៅប្រាប់យ៉ុនហ្គីទើបជាហេតុគេខ្ជិលសន្សំរឿង

« តែ- »

« មិនបាច់តែអីទេមកជួយធ្វើខ្លួនយើងលឿនឡើងមកជិតដល់ពេលកម្មពិធីគេចាប់ផ្ដើមហើយ យើងមិនចង់យឺត ! » ថេយ៉ុងនិយាយកាត់ជីមីនភ្លាមៗព្រោះមិត្តគេម្នាក់នេះសួរជីកឬសជីកគល់សម្បើមណាស់

ក្រោយឮថេយ៉ុងនិយាយដូចនេះហើយជីមីនក៏ចាប់ផ្ដើមជួយថេយ៍ត្រាំទឹកដោះគោនឹងគ្រឿងខាត់បំបនស្បែក ដះុសាប៊ូក្លិនផ្កាវ៉ាននីឡារួចហើយក៏លាបលេខ្លួនពីរបីតង់ថែមទៀត ( មនុស្សស្អាតចឹងមែន😒 ) ហើយក៏ទៅអង្គុយមុខសម្អាងអោយជីមីន make up បែបធម្មជាតិតែលិចធ្លោបូករួមនឹងសម្រស់ស្រស់ស្អាតគេមានផងនោះ បន្ទាប់មកគេក៏ចាប់ផ្តើមគ្រោងសម្លៀកបំពាក់សាម្មញ្ញតែសុិចសុីនិងសុីវីល័យទៅតាមស្ទាយរបស់គេ

សង្សារបងប្រុស🔥Where stories live. Discover now