PART 30:សង្សាក្នុងចិត្ត💌

505 20 0
                                    

Jiwan«សុំទោសផង....ខ្ញុំ..ខ្ញុំមិនមែនJeon jungkookទេ»

Jk-mom«??នាងជាអ្នកណាហេតុអីបានជាមកលើក ទូរស័ព្ទJung?»

Jiwan«ខ្ញុំ-»

Jk-mom«អា៎~ថាមកដេកជាមួយមិត្តភក្តិ តាមពិតមកដេកជាមួយស្រីញីសោះ!»

Jiwan«មិន..មិនមែនបែបនឹងទេអ្នកមីង!!»

Jk-mom«បើមិនមែនជាស្រី តើជាស្អី?! ប្រពន្ធ?»

Jiwan«គឺ...»

Jk-mom«មិនបាច់អូសបណ្លាយច្រើនទេ ហុចទូរស័ព្ទទៅឲកូនខ្ញុំភ្លាម»

Jiwan«ចា៎សៗ...Jung-»

Jk-mom«អេឈប់!!»

Jiwan«..ចា៎ស?»

Jk-mom«........»(គាត់អង្គុយខាំមាត់សញ្ជឹងគិតមួយស្របក់ ហាក់ដូចជាមានរឿងអ្វៅដែលត្រូវនិយាយ ប៉ុន្តែមិនមែនជាមួយកូនប្រុសម្នាក់នោះទៀតទេ)

Jiwan«អ្នកមីងមានអីចង់និយាយអីមែនទេ?»

Jk-mom«មែន!!មីងមានអីចង់និយាយជាមួយក្មួយ»(សុខៗក៏ប្តូរពីពាក្យនាងមកជាក្មួយពេញៗមាត់ឲផ្អែមរលួយ ច្បាស់ណាស់ប្រាកដជាមានរឿងអីប្លែកមិនខាន)

Jiwan«ខ្ញុំ?!»(រាងតូចឧទានឡើងទាំងជ្រួញចិញ្ចើម មានរឿងអីត្រូវនិយាយទៅបើនាងហើយនិងគាត់មិនដែលទាំងស្គាល់គ្នាផងនឹង)

Jk-mom«មែន!!គឺក្មួយ , ក្មួយកំពុងតែនៅក្បែរកូនប្រុសមីងមែនទេ?!»

Jiwan«....ចាស គាត់កំពុងតែគេង»(រាងតូចតបបែបរទៅសម្លឹងមុខអ្នកម្ខាងទៀត មុននឹងតបទៅម្ចាស់សំនួរទាំងចម្ងល់)

Jk-mom«អញ្ចឹងក៏រំខានក្មួយងើបចេញមកក្រៅបន្តិចបានទេ មីងមានរឿងខ្លះចង់និយាយជាមួយក្មួយ»

Jiwan«.......ចាសបានអ្នកមីង»(រាងតូចស្ងៀមមួយស្របក់មុននឹងងើបចេញទៅអង្គុយខាងក្រៅក្បែរអាងទឹកខាងមុខផ្ទះតាមគាត់និយាយ)

Jk-mom«ក្មួយប្រហែលជាជិតស្និទ្ធនឹងគេខ្លាំងណាស់ហើយត្រូវទេ?»

Jiwan«គឺ..គាត់ហើយនិងខ្ញុំពួកយើងគ្រាន់តែជា-»

Jk-mom«ជាអ្វីមិនសំខាន់ទេ,សំខាន់គេអាចនៅជាមួយនាង...ជាមួយក្មួយបាន, ចឹងបានន័យថាក្មួយជិតស្និទ្ធនិងគេខ្លាំងណាស់ហើយ»

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now