PART 02: ពិបាកញ៉ែរ

1.3K 45 4
                                    

Jimin«ណេស!អូនស្រី»(jiminហុចទឹកមួយដបទៅឲក្រមុំរូបស្រស់)

Jiwan«សម្រាប់ខ្ញុំ?!»(រាងស្តើងចុចបិតកុងតាក់ម៉ាសុីនសិនមុននិងចង្អុលមកខ្លួនឯងដោយឧទានឆ្ងល់)

Jimin«បាទ~បើហុចដល់មុខហើយ តើគិតថាឲអ្នកណាទៀត~?»

Jiwan«ស្មានតែឲម៉ាសុីន!»

Jimin«ហេហេ..កំ..កំប្លែងណាស់»(នាយធ្វើជាសើចស្ញេញៗដាក់wan)

Jiwan«កំប្លែងដែរ? ខ្ញុំអត់បាននិយាយឲ
កំប្លែងទេ»

Jimin«អ៎ក!  សុំទោស»(ជីតុញទម្លាក់ទឹកមុខចុះ
ភ្លាមកុំឲខ្មាស់ម៉ាសុីនទាន់)

JK«អ៎ហេម!!»(គេធ្វើជាក្រហឹមដើមក ដាក់កម្លោះក្រមុំ2នាក់នោះ ព្រោះមើលទៅដូចជាមានក្តីសុខដល់ហើយ) admin: ក្តីសួយស្អី!

Jiwan«ឈឺ-កហេស!?ណេសទឹក!»(រាងស្តើងបោះទឹកសុទ្ធដែលjiminឲអំបាញ់មិញទៅឲjk ហើយwanក៏ដើរទៅហាត់នៅកន្លែងផ្សេង ព្រោះធុញនិងកម្លោះ2នាក់នេះពេក)

Jimin«ដោយសារឯងនឹង ឃើញទេ!? មិនទាន់ទាំងបានរៀបប្រយោគញ៉ែស្អីផង!»(នាយធ្វើជាបន្ទោសjk)

JK«aw aw សម័យឥឡូវឈឺ-កអត់បានទៀត?»

Jimin«ឈឺ-ករកប្រពន្ធឯងស្អីពេលនឹង?»

JK«.....»(តួប្រុសអត់មាត់តែឈរធ្វើមុខដូចឆ្ងល់ៗ)

Jimin«ឲមកណេស! យ៉ាប់មេនឯងនេះ»(បងតុញកញ្ឆក់ដបទឹកពីរង្វង់ដៃjkទាំងរអ៊ូរង៉ូវៗ)

•jimin in mind:យ៉ាងណាក៏បានប៉ះដបទឹកតិច
ដែរហាស!
•admin:បានឃើញនិងឯកភាព🙂

ម៉ោង8យប់

:បន្ទាប់ពីហាត់ប្រាណរយះពេលយូរគួរសមរួចមក
ម្នាក់ៗក៏បែកញើសធុំខ្លិនក្លៀករៀងៗខ្លួន(លរលេង)
នាងតូចក៏រៀបចំត្រឡប់ទៅផ្ទះនាងវិញដូចគ្នា។

:តួស្រីដើរបាន3ជំហាន ក៏មានបុរសមាឌមាំម្នាក់រត់មកស្ទាក់មុខ ត្រដាងដៃបាំងពីមុខតួស្រីជាសញ្ញាបង្ហាញថាកុំទាន់អាលទៅ, ធ្វើឲរាងតូចដែលកំពុងតែវុលវក់ រវល់កាន់កាបូបរយីងរយោគរបស់នាងនោះជ្រុលទៅបុកក្បាលនឹងសាច់ដុំធំៗរបស់អ្នកដែលកំពុងតែឈរនៅពីមុខលឺសូរតែឌឹប។ ទិដ្ឋភាពដែល
មនុស្សប្រុសម្នាក់ពាក់អាវយឺតដៃវែងពណ៌ស បែកញើសទទឹកពេញខ្លួន មើលធ្លុះដល់ទិដ្ឋភាពនៅខាងក្នុងអាវយ៉ាងច្បាស់ក្រឡែត រាងមាំ
ពោពេញដោយសាច់ដុំប៉ោងៗយ៉ាងពេញភ្នែក ធ្វើឲតួស្រីហាមចិត្តមិនឲភ្លឹកមិនបាន
ព្រោះពេលនេះសាច់ដុំតួប្រុសកំពុងតែនៅចំពីមុខនាងមិនបាន1ចង្អាមផងនោះ , ខ្លិនក្រអូបប្រហើរៗបានជះមកចូលច្រមុះរាងស្តើង ទោះបីគេបែកញើសយ៉ាងណាក៏ដោយ ប៉ុន្តែក៏នៅតែជាប់ខ្លិនក្រអូបប្រហើរៗខ្លះដែរ។

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now