PART 48 :ហ៊ានសន្យាតែមិនហ៊ានធានា😔

511 19 0
                                    

12ថ្ងៃត្រង់ត្រូវជាម៉ោងសម្រាកបាយថ្ងៃទាំងចៅហ្វាយនាយនិងបុគ្គលិក ស្ថានភាពនៅក្រុមហ៊ុនក៏ចាប់ផ្តើមប្រែជាស្ងាត់ជាងពេលព្រឹក អ្នកខ្លះក៏ចេញទៅទទួលទានអាហារនៅខាងក្រៅ អ្នកដែលមានវេចអាហារមកស្រាប់ក៏ជុំគ្នាទទួលទាននៅខាងក្នុងក្រុមហ៊ុនដូចធម្មតា ដោយឡែកគូរស្នេហ៍យើងមួយគូរនេះក៏ដូចគ្នា ម្នាក់ៗកំពុងតែលើកស្លាបដួសបញ្ចុកគ្នាយ៉ាងផ្អែមល្ហែមទោះជាម្ហូបប្រៃប៉ុណ្ណាក៏ញាំចេញផ្អែមដែរចំណេញស្ករណាស់ម៉ាកៗនឹងអី។

Jiwan«មានអីដែលអូនជួយបានបងអាចប្រើអូនបាន»(រាងស្តើងវោហារឡើងទាំងបាយនៅពេញមាត់ ចិត្តចង់ជួយរំលែការងារមិត្តប្រុសណាស់ប៉ុន្តែគេមិនឲនាងធ្វើទេ ខ្លាចនាងហត់ មិនដឹងជាហត់ស្អីណាស់ណាទេគ្រាន់តែគិតគូរឯកសារបន្តិចបន្ទួចសោះ បើនៅកងពលវិញ រត់លីកាំភ្លើងផងគ្រាប់បែបផងមិនតឹងហត់មួយបៀក)

Jk«មិនអីទេបងអាចធ្វើបាន»(អ្នកកម្លោះក៏តបទៅនាងតូចវិញដោយសម្តីបដិសេធ ការងារប៉ុនៗនេះនាយអាចធ្វើខ្លួនឯងបានមិនបាច់រំខានដល់មនុស្សជាទីស្រឡាញ់ទេ)

Jiwan«តែ...អុឹម..»(ដុំបាយហោះចូលមាត់ទើបធ្វើឲនាងនិយាយលែងចេញ)

Jk«ញាំទៅ, បើនៅតែរឹងទទឹងទៀតបងឈប់នាំមកហើយ»(អ្នកកម្លោះលើកម្រាមដៃផ្ទាត់ថ្ងាស់អ្នកម្ខាង
ទៀតថ្នមៗ មុននឹងប្រើសម្តីបែបគម្រាម)

Jiwan«..ញាំហើយចាំធ្វើក៏បាន»(រាងស្តើងសម្តៅទៅអ្នកកម្លោះដែលកំពុងតែមមាញញឹកសឹងតែញុកបាយមិនត្រង់មាត់នោះ កំពុងបាយប៉ុណ្ណឹងហើយនៅឈ្លៀតដកបុិចសាញ្ញេទៀត)

Jk«បងត្រូវប្រញាប់យកវាទៅឲyuraឆែក»(អ្នកកម្លោះតបទាំងមាត់នៅទំពារញាច់ៗនៅឡើយ ឯកសារមួយ
សម្លឹកនេះត្រូវប្រញាប់បន្តិចព្រោះភាគីខាងនោះគេកំពុងរងចាំ)

Jiwan«ជាឯកសារអី?»

Jk«ឯកសារបញ្ជីរឈ្មោះអ្នករួមទន់ធម្មតា ប៉ុន្តែបងត្រូវប្រញាប់រូតរះធ្វើឲហើយមុនម៉ោង»

Jiwan«.....»(រាងតូចបន្ថយល្បឿនក្នុងការទំពារដោយបែរមកទំពារយឺតៗ មុននឹងប្រើក្រសែរភ្នែកចម្លែកទៅសម្លឹងឯកសារនោះមិនដាក់ភ្នែក)

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now