*ព្រឹកថ្ងៃថ្មីក៏ចូលមកដល់អាចនិយាយបានថាជាថ្ងៃចុងក្រោយរបស់កម្លោះក្រមុំមួយគូរ ព្រះអាទិត្យក៏ចាប់ផ្តើមឡើងបំពេញតួនាទីរបស់ខ្លួនដូចរាល់ដង ដោយបំផុសខ្លួនចូលទៅក្នុងបន្ទប់មួយ ឆ្លុះឲឃើញនៅទិដ្ឋភាពដ៏សែនស្ងប់ស្ងាត់នៃការគេងលង់លក់របស់បុរសម្នាក់ដោយមានវត្តមាននាងតូចនៅអង្គុយទ្រេតនិងក្បាលគ្រែចាំដាស់មនុស្សទ្រមួកនេះដូចរាល់ដង។
Jiwan«..ដល់ពេលហើយមែនទេ»(រាងតូចអង្គុយសម្លឹងវង្សភ័ក្ត្រដ៏មូលក្រឡង់របស់អ្នកម្ខាងទៀតទាំងមស្រងូតស្រងាត់ មុខបែបនេះហេសដែលធ្វើឲនាងលង់ស្នេហ៍ដកចិត្តមិនរួច ឌឺក៏ឌឺ ខូចក៏ខូច ឈ្លៀតឱកាសក៏ឈ្លៀតឱកាសមិនគួរណាទៅបើកបេះដូងលង់ស្រឡាញ់គេសោះ ប៉ុន្តែទោះជានាងលង់ដល់លឹបខ្លួនទៀតក៏វាគ្មានប្រយោជន៍ដែរព្រោះថ្ងៃនេះជាថ្ងៃដែលនាយត្រូវទៅរកអនាគតថ្មីដែលល្អជាងនេះហើយ )
Jiwan«..Jung! ក្រោក ភ្លឺហើយ..»
Jk«អ្អឹម~~សុំប្រាំនាទីទៀត»(សម្លេងរាងតូចរំខានអ្នកកម្លោះណាស់ មកដាស់ឯងទាំងព្រឹកទៀតមនុស្សស្រីអីក៏កម្លាំងដូចដំរីសារបែបនេះយប់មិញរៀងជ្រុលដៃផង)
*reader«ជ្រុលដៃ?»
*admin«ហែលទឹកៗ កុំគិតច្រើន😌»
Jiwan«នែនាយយក្សសម្ពឹក ក្រោកឡើងចង់ក្លាយជាជ្រូកសម្ពឹកវិញមែនទេ?!»(រាងតូចឡើងទៅស្រែកដាក់ត្រចៀកគេញ៉ែតៗ ប្រយ័ត្នតែទៅភ្ជាប់ពាក្យមិនទាន់និងរឿងកាន់តែធំឥឡូវហើយ)
Jk«អុឹប!តែបន្តិចទៀតទេ»(រាងក្រាស់ទ្រាំមិនបានក៏ចាប់ទាញក្មេងតាប៉ែរនេះមកឱបពេញកម្លាំងដៃ ធ្វើឱ្យអ្នកម្ខាងទៀតដកដង្ហើមសឹងមិនចង់រួច បើលេងឱបមួយទំហឹងបែបនេះ មនុស្សណាមិនមែនតុក្កតា ឱបគ្នាឡើងចង់ចេញពោះវៀនតាមមាត់ហើយ)
Jiwan«អុឹម~លែង ថប់ដង្ហើមណាស់»
Jk«ឆ្មារឯណាមកយំទាំងព្រឹកនឹងហាស? រំខានណាស់»
Jiwan«ឆ្មារស្អីលែង ដាច់ខ្យល់ឥឡូវហើយ»
Jk«ហាក៎! មនុស្សសោះមកតាំងហ្កាល់»
Jiwan«ហ្ហឹម~ បុិសងាប់»
Jk«ហុិស»(រាងក្រាស់ដេកត្រដាងដៃសើចទាំងភ្នែកនៅបិទនៅឡើយ ក្មេងស្អីក៏រពិសមិនដឹងពេលបែបនេះ សមណាស់ដែលគេដាក់សព្វនាមឲក្មេងតាប៉ែ)
YOU ARE READING
«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅
Romance«កាន់តែឆ្នាស់ កាន់តែដកចិត្តមិនរួច» Admin~Kavaii~💚 •Love u all💚