PART23:សុំគេងឱបសិនហើយ!

625 24 0
                                    

Jiwan«នេះកន្លែងលោក! ហើយនោះកន្លែងខ្ញុំ»(រាងស្តើងគ្រាតួប្រុសមកទម្លាក់លើពូកក្នុងបន្ទប់ ដោយមិនភ្លេចចង្អុលបង្ហាញថាយប់នេះគេត្រូវគេងលើពូកនេះ ចំណែកនាងត្រូវគេងលើសាឡុងក្បែរនោះ)

Jk«សាឡុងតូចណាស់នាងគេងលើគ្រែទៅ ទុកឲខ្ញុំជាអ្នកគេងទីនោះ»(សាឡុងរាងតូចបន្តិចប៉ុន្តែក៏វែងល្មមឲរាងល្អិតដូចជាតួស្រីដេកទាំងវេទនាបាន, ថាលេង)

Jiwan«នែមានមើលមាឌខ្លួនឯងទេនឹង គ្រែរបស់ខ្ញុំនៅចង់ចង្អែតផងសម្រាប់លោក ចុះទម្រាំសាឡុងប៉ុនមេដៃ
ប្រុងដេកខ្លួលលើសាឡុងក្បាលក្រោមឥដ្ឋហេស?»

Jk«ចឹងខ្ញុំ-»

Jiwan«កុំនិយាយច្រើន សម្រេចបែបនឹងហើយ,ខ្ញុំទៅរកថ្នាំឲលោកលេប ម៉ោង11-12ហើយទើបតែរកបាយទឹកសំតែជួបបែបនឹងហើយ»

Jk«តែខ្ញុំធូរហើយមិនបាច់លេបថ្នាំទេ»

Jiwan«ត្រូវតែលេប,នៅឲស្ងៀម!»(រាងស្តើងងាកមកចង្អុលមុខតួប្រុសទាំងជ្រួញចិញ្ចើម កុំឲនាយនេះ
ចរចេសពេកគេយកឲលេបក៏លេបទៅ កុំឲយប់ឡើងធ្វើទុក្ខមកអំពុលទុក្ខនាងទៀត)

:រាងស្តើងមកវិញដោយក្នុងដៃមានថ្នាំឈឺក្បាលពីរគ្រាប់យកមកឲគេលេប បន្ទាប់ពីឲគេលេបហើយរាងស្តើងក៏ឱនទៅយកខ្នើយក្បែរនាយកម្លោះមួយរួចក៏ដើរសម្តៅទៅសាឡុង បំណងចង់សម្រាកព្រោះយប់កាន់តែជ្រៅមែនទែនហើយ។

Jk«នាងខ្ញុំចង់-»(តួស្រីតែងតែបង្អាក់សម្តីតួប្រុសមិនឈប់ រកតែនាយនិយាយឲចប់ក្បាលកន្ទុយផងមិនបាន)

Jiwan«ចង់ក្អួតហេស នោះបន្ទប់ទឹកទៅខ្លួនឯងបន្តិចទៅខ្ញុំងងុយណាស់»(នាងនិយាយទាំងភ្នែកកំពុងសង្ងំបិទ បន្ទប់ទឹកនៅក្នុងបន្ទប់មានសោះដើរទៅខ្លួនឯងបន្តិចទៅ អីបន្តិចក៏ហៅៗ)

:តួប្រុសមិនមាត់ក៏ទម្រេតខ្លួនទៅលើគ្រែដេកយឺតៗដោយឃើញរាងស្តើងគេងងុយពិតមែនក៏មិនចង់រំខានទៀត តាមពិតគេចង់ប្រាប់ថាគេចង់ងូតទឹក នេះពេញមួយថ្ងៃហើយបន្តិចទៅនេះបន្តិចទៅនោះមិនទាន់បានប៉ះទឹកនៅឡើយទេ។30នាទីហើយដោយសារភាពស្អុះស្អាប់ក្តៅក្នុងខ្លួនមិនអាចធ្វើឲតួប្រុសផ្អឹបភ្នែកដេកបានសោះ គិតតែពីបង្វែរខ្លួនចុះឡើងៗមិនឈប់ យប់នេះបើនាយមិនបានងូតទឹកនាយប្រហែលជាកល់ភ្នែកទល់ភ្លឺមិនខានទេ។

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now