ក្នុងមន្ទីរពេទ្យ
:យប់អាធ្រាតម៉ោងប្រហែលជា10 ក្នុងមន្ទីរពេទ្យកាលីប
មួយក្បែរកន្លែងកើតហេតុអម្បាញ់មិញនេះ ទិដ្ឋភាពនៅខាងក្នុងពេទ្យគឺស្ងាត់ជ្រងំ គ្មានទេមនុស្សម្នារព្រោះតែយប់ថ្មាលនេះហើយមិនសូវមានអ្នកណាមកមើលជំងឺទេ ឯអ្នកដែលមានជំងឺចាំបាច់ត្រូវសម្រាកនៅក្នុងពេទ្យក៏នាំគ្នាសម្រាកបាត់អស់ហើយ នៅឡើយតែរាងតូចមុខក្រៀមភ្នែកលិបៗទេដែលមិនទាន់ធ្មិចភ្នែកគេង គិតតែពីអង្គុយសង្កុកបាយមិននឹកទឹកមិនស្រែកទោះជាអ្នក
កម្លោះភ្នែកទឹកប្រាក់ដែលអង្គុយចាំមើលថែនាងនៅក្បែរនោះបង្ខំឲនាងញុាំអាហារប៉ុន្មានលើកប៉ុន្មានសារក៏ដោយក៏នាងមិនខ្ចីប៉ះមិនខ្ចីហើបបបូរមាត់ដែរ ព្រោះតែចិត្តនាងនៅនឹកអាល័យជាមួយមិត្តសម្លាញ់ម្នាក់នោះនៅឡើង មិនគួរណាឃ្លាតទៅទាំងក្មេងខ្ចីដោយមិនបានលាបែបនេះសោះ ចាប់ពីពេលនេះទៅតើនាងត្រូវរស់នៅខ្លួនមួយហើយមែនទេ នាងមិនចង់មានជីវិតបែបនេះទេ នាងត្រូវការអ្នកមកប្រដៅជេរប្រទិចរអ៊ូរ
ក្បែរត្រចៀកនាងទៀត នាងត្រូវការឲរាងតូចមកធ្វើបែបនេះដាក់នាងម្តងទៀត នាងនឹកមិត្ត ចង់ជួបមិត្តម្នាក់នោះណាស់ , តើទេវតាអាចប្រគល់មិត្តម្នាក់នោះឲមកនាងវិញបានទេ?Jonh«li..ញុាំអីបន្តិចទៅ, យប់ជ្រៅហើយ នាងមិនទាន់បានអីចូលពោះមួយគ្រាប់ទេ»(អ្នកកម្លោះភ្នែកទឹកប្រាក់អង្គុយចាំមើលថែរាងតូចរហូតតាំងពីពេលកើតហេតុការណ៍នោះមក , ចាំជូតខ្លួនឲនាង តាមដានអាការ:នាងរហូតទាល់តែនាងដឹងខ្លួន ហើយថែមទាំងមកអង្គុយចាំបញ្ចុកអាហារនាងទៀត ប៉ុន្តែអ្នកម្ខាងទៀតមិនព្រមហើបមាត់ឲនាយបញ្ចុកសោះ)
suli«នាងwan...យើងនឹកឯង..យើងចង់ជួបឯង..»(រាងតូចអង្គុយធ្មឹងដោយទ្រេតខ្នងផ្អែកនិងក្បាលគ្រែ មុននឹងហើបបូរមាត់បង្ហើរសព្វនាមរបស់មិត្តសម្លាញ់ទាំងអារម្មណ៍ក្តុកក្តួល អួលដើមកមិនស្ទើរទេ)
Jonh«li កាត់ចិត្តទៅ! wanនាងទៅបានសុខហើយ»
suli«នាងធ្លាប់និយាយថាទោះជានាងមានក្តីសុខប៉ុណ្ណាក៏នាងមិនភ្លេចនាងli ម្នាក់នេះដែល...ចុះហេតុអី...ពេលនេះ..នាងទៅតែម្នាក់ឯង...នាងភ្លេចមិត្តម្នាក់នេះហើយមែនទេ...ហេតុអីក៏នាងមិនយកខ្ញុំទៅផងទៅ?
ហុិក...ហេតុអី?..»
YOU ARE READING
«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅
Romance«កាន់តែឆ្នាស់ កាន់តែដកចិត្តមិនរួច» Admin~Kavaii~💚 •Love u all💚