PART 22:ញញឹមខិល!

553 22 0
                                    

*ពីតៗៗ!!!

Jiwan«យ៉ា!! អ្នកណាគេមិចក៏ខ្វះពេលមកខ្លាំងម្ល៉េះនិងហា?!!»(រាងតូចដើរចេញពីក្នុងបន្ទប់ទាំងញីភ្នែក
ដើរទទ្រីងទទ្រើង ទាំងអារម្មណ៍មួម៉ៅ , មិនដឹងជាអ្នកណាទេមកសុីផ្លេអីមុខផ្ទះនាងទាំងកណ្តាលយប់អាធ្រាត រកតែគេដេកឲមានក្តីសុខបន្តិចមិនបានសោះ)

ក្រាក!!!(សម្លេងបើកទ្វារបង)

Jiwan«ហុឹមម នេះមនុស្សរំខានប្រសាទលោកទៀតហើយ»

Jk«Hi»(នាយកម្លោះក្រវីដៃចេញពីកញ្ចក់ឡានទាំងផ្គួបស្នាមញញឹមមកជាមួយដែរ)

Jiwan«មានការអី? ហេតុអីមកទាំងយប់អាធ្រាតបែបនេះ?!»

Jk«ខ្ញុំអផ្សុក»

Jiwan«នែលោក! ដែលឲពេទ្យធ្វើ X-ray check
ខួរក្បាលមើសទេ? នេះយប់ម៉ោង11-12ហើយមិនគិតរកទ្រនំដេកពួនទេហី?!»

Jk«........»(រាងក្រាសមិនមាត់បែរជាអង្គុយសម្លឹងទៅក្នុងផ្ទះwanទៅវិញ)

Jiwan«លោកមើលស្អី ឮខ្ញុំដៀលលោកទេ? នេះ..កុំ
គិតឲសោះណាថាយប់នឹងនាយចង់គេងនៅទីនេះ?»

Jk«និយាយច្រើនមែន»(គេបង្វែរក្រសែរភ្នែកទៅចុងចិញ្ចើមពេបមាត់ហើយរអ៊ូតិចៗម្នាក់ឯង)

Jiwan«បានហើយទៅផ្ទះលោកវិញទៅ, លោកបន្លាយពេលដេកខ្ញុំអស់5នាទីហើយ...ចង់ធ្វើស្អីទៀតហើយនឹងហាស?!!»(តួស្រីរៀបនិងបិទ
ទ្វាររបងទៅហើយ បែរជានាយកម្លោះម្នាក់នេះស្ទុះចេញមករាំងសកម្មភាពខ្លួនទៅវិញ)

Jk«ចូលទៅក្នុងផ្ទះទៅ ខ្ញុំមានរឿងសំខាន់ចង់និយាយនិយាយជាមួយនាង»

Jiwan«រឿងស្អីលោកឯង..អេលែង!!ខ្ញុំមិនឲចូលទេដាក់ខ្ញុំចុះភ្លាមអារោគចិត្ត លែងយើងភ្លាម!!!»
(រាងតូចមិនទាន់ហាមាត់អនុញ្ញាតផង ក៏ត្រូវនាយកម្លោះចាប់បីនាងចូលទៅក្នុងផ្ទះធ្វើប្រងើយ ទោះជានាងខំប្រឹងគួកខំប្រឹងស្រែកដាក់គេយ៉ាងណាក៏គេធ្វើដូចជាមិនដឹងខ្យល់ដដែល)

Jk«អុិសធ្ងន់ណាស់! ស្រែកនោះពីណារំលោភ?»(មាឌមាំទម្លាក់តួស្រីឲអង្គុយលើសាឡុង ដោយមាននាយអង្គុយក្បែរនោះដែរ)

Jiwan«លោកឯងចង់និយាយស្អីក៏និយាយឲលឿនមក កុំអង្គុយក្នុងផ្ទះខ្ញុំយូរពេក ខ្ញុំមានអារម្មណ៍ថា....មិនសូវស្រណុកប៉ុន្មានទេ..»

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now