PART 50: អាភីនិហា✨

593 21 2
                                    

:មិនមួយពព្រិចភ្នែកផងទាំងបីអ្នកមានតួប្រុស suli និងមេកងក៏ត្រូវធ្លាក់មកដល់ខាងក្រោមដោយទើរនៅលើកៅស៊ូពៅធំមួយដែលកងកម្លាំងក្រុមខ្លាហោះបានរាយសម្រាប់ការពារនោះដោយសុវត្ថិភាពដូចដែលeunwooបានគិតទុកពេលដែលអើតក្បាលមកមើលខាងក្រៅនៃបង្អួចនោះពិតមែន , ដូច្នេះមិនបាច់បារម្ភទេថានឹងត្រូវបែបក្បាលឬក៏ប៉ះថ្មរ....តែមួយចុងក្រចកក៏មិនប៉ះដែរ, អ្វីដែលគួរតែភ័យខ្លាចគឺជាស្នូរគ្រាប់បែកដែលបន្លឺឡើងសឹងរង្គើរមេឃនោះទៅវិញទេ។

~អូនស្រលាញ់បង~

:នេះហើយជាសម្លេងដែលអ្នកកម្លោះមាឌមាំបានឮ
ខណះពេលដែលខ្លួនកំពុងតែធ្លាក់ចុះពីទីខ្ពស់នោះមក , សម្លេងស្រែកក្រលួចបង្កប់ដោយភាពឈឺចាប់ដែលមិនដាច់អាល័យពីមនុស្សជាទីស្រឡាញ់ត្រូវបានបន្លឺចេញពីមាត់អ្នកដែលនៅខាងលើ មុននឹងសម្លេងរន្ធត់មួយនោះត្រូវផ្ទុះឡើងមកបំផ្លាញស្មារតីអ្នកខាងក្រោមទាំងរស់។

Jk«........ទេ...ទេ..wan..អត់ទេ!!!!!»(មាឌមាំងើបតម្រង់ខ្លួនសន្សឹមៗ មុននឹងងើយសម្លឹងទៅមាត់បង្អួចបន្ទប់ដែលលាន់សម្លេងគ្រាប់បែករង្គើរសឹងកន្លះផែនដីនោះទាំងអារម្មណ៍តក់ស្លុត វិញ្ញាណមិនដឹងជាហោះទៅណាបាត់អស់ហើយទេ ក្នុងខ្លួនដូចជាមនុស្សវង្វេងវង្វាន់និយាយមួយម៉ាត់ឲខ្លីគឺមនុស្សពិកលចរិត ប្រកាច់ប្រកិចរមិលរមួលស្រែករកសព្វនាមមនុស្សជាទីស្រឡាញ់ទាំងក្តីឈឺចាប់ឥតឧបមា ទោះបីជាដឹងហើយថាពេលនេះពួកគេអស់និស្ស័យត្រឹមនេះក៏ដោយ)

Jk-dad«ជុង...បានហើយកូន..នាងទៅបានសុខហើយ»(អ្នកដែលជាឪពុកស្ទុះទៅឱបកូនប្រុសដែលកំពុងតែស្រែកយកៗដូចមនុស្សពិកលចរិតនោះមកខ្ទប់ជាប់និងប្រអប់ទ្រូង ខណៈដែលគាត់កំពុងតែអន្តឺតអន្តតក្តុកក្តួលនិងទិដ្ឋភាពដ៏សែកសោកនាដកម្មមួយនេះខ្លាំងៗ)

suli«ហុិក...Jonh....នាងwan..នាងwan..
ហុិក..នាងwanទៅចោលយើងហើយ....»(រាងតូចច្រឡឹងសរសៀរខ្លួនចុះពីលើពោងធំនោះទាំងទន់ជើងស្តូក ស្របពេលដែលទឹកភ្នែកគិតតែពីសម្រូតចុះមកមិនឈប់ បំណងចង់ទួញសោកដាក់អ្នកដែលកំពុងតែបីត្រកងនាងប្រាប់ថាមិត្តជាទីស្រឡាញ់របស់នាងបានទៅចោលនាងហើយ ហើយក៏ទៅជារាងរហូតដែរ)

«មន្តស្នេហ៍ ក្រមុំខ្លាហោះ»✅Where stories live. Discover now