សុឺយ៉ុងចំណាយពេលឡើងយូទម្រាំតែលួងលោមអោយម៉ូរ៉ាបាត់យំ ការឈឺចាប់ទន់ខ្សោយរបស់ម៉ូរ៉ាកាលពីមុនបានវិលត្រឡប់មកវិញហើយសុឺយ៉ុងបារម្ភចំពោះសម្ពាធផ្លូវចិត្តរបស់ម៉ូរ៉ាខ្លាំងណាស់ ។ ដំបូងឡើយម៉ូរ៉ាក៏ចង់នាំជីនមកពិនិត្យខួរក្បាលមករកអោយសុឺយ៉ុងជួយក្រែងល៎មានវិធីសាស្ត្រអីជួយអោយការចងចាំរបស់ជីនវិលមកបានឆាប់រហ័សវិញ តែអ្នកណាទៅដឹងទៅថាវាក្រឡាប់ចាក់ប្តូរមកជានាងវិញដែលមានបញ្ហា ។
" រំខានលោកច្រើនពេកហើយ "
" ខ្ញុំគួរតែត្រឡប់ទៅវិញ " នៅមានមនុស្សជាច្រើនទៀតដែលរងចាំការពិនិត្យរបស់សុឺយ៉ុងនាងគ្រាន់តែមានវិបត្តិធម្មតាដែលត្រូវការអ្នកដែលដឹងរឿងគ្រប់យ៉ាងហើយក៏ជាមនុស្សតែម្នាក់ដែលតាមជួយនាងមករហូតដើម្បីពិគ្រោះយោបល ពេលនេះផ្លូវចិត្តរបស់នាងក៏បានធូស្បើយល្អហើយមិនគួរនៅរំខានពេលវេលារបស់គេច្រើនទៀត" ឈប់សិន ! "
" យ៉ាងមិច ... ? "
" យកវីតាមីននេះទៅញាំផង ហើយត្រូវលេបថ្នាំអោយជាប់លាប់រឺទេបើមិនយល់មុខខ្ញុំទេក៏យល់ដល់ឈីងៗផង ! ថ្ងៃអាទិត្យស្អែកខ្ញុំទំនេរគឹតចង់យករបស់ខ្លះអោយឈីងៗនឹងឈ្លាតទៅលេងអ្នកម៉ាក់ក្បាលរឹងដូចជានាងដែល " សុឺយ៉ុង" អរគុណហើយ " ម៉ូរ៉ាញញឹមគេនៅតែដដែលតាមជួយតាមបារម្ភគ្រប់ពេល ហើយគេម្នាក់នេះណាថែមទាំងស្រលាញ់ឈីងៗដែលជាកូនរបស់នាងខ្លាំងទៀត កុំតែម៉ូរ៉ាបដិសេធដាច់ខាតថាមិនយកអ្នកណាមិនអញ្ចឹងសុឺយ៉ុងក៏តាមញ៉ែនាងយូហើយ ។
" លាហើយ "
" កុំភ្លេបលេបថ្នាំផងណា យប់នេះខលទៅរកបើភ្លេចនឹងជិះទៅវ៉ៃអោយបែកគូទមិនខានទេ "
" ដឹងហើយៗៗៗៗ បាយៗ " ម៉ូរ៉ាក៏ដើរចេញទឹកមុខរបស់នាងស្រស់ស្រាយច្រើនក្រោយពីបានដុកឌ័រសុឺយ៉ុងលួងលោម ។ ជីនអង្គុយអោយដៃចាំនៅខាងក្រៅមុខមិនរីកដាក់ម៉ូរ៉ាទាល់តែសោះ មិនត្រូវជាអ្វីផងគ្រាន់តែឃើញគេស្និតស្នាលជាមួយអ្នកផ្សេងក៏ប្រកាន់ចិត្តខឹងឆេវ ។" មក ! ទៅវិញ " ម៉ូរ៉ាព្យាយាមទប់អារម្មណ៍អោយស្ងប់និយាយជាមួយគេដោយសម្តីទន់ភ្លន់តែគេក៏នៅតែពាក់មុខងាប់ដាក់នាង
" ... " ជីនមិនតប ម៉ូរ៉ាមិនសូវចេះលួងមិនសូវមានមនោសញ្ចេតនាជាមួយមនុស្សធំជាពិសេសមនុស្សប្រុសនាងក៏ធ្វើធម្មតាបើគេមិននិយាយហើយនាងក៏សម្របតាម ។
នៅតាមផ្លូវត្រឡប់ទៅហាងវិញម៉ូរ៉ាលួចដៀងភ្នែកមើលទៅជីន ឃើញថាលើកនេះគេមិនលេងសើចជាមួយនាងនោះទេ ទង្វើររបស់គេបញ្ជាក់ថាអន់ចិត្តចំពោះនាងស្តែងៗបើកចំហរ ។
" បែបនេះបានដែលហេស៎ ? " ម៉ូរ៉ានិយាយក្នុងចិត្ត មិនដែលជួបទេលោកអើយមិនដឹងស្អីផងចេះមកប្រកាន់ខឹងជាមួយនឹងនាងទៅកើតដែលធ្វើមើលតែជាប្តីប្រពន្ធនឹងគ្នាទៅហើយនេះ ។ ជីននឹងម៉ូរ៉ាបន្តមិននិយាយរហូតដល់ហាង ...
" លោក ! លោកទៅណា " ចុះពីលើឡានជីនក៏ដើរចេញមិនដឹងថាចង់ទៅណា ម៉ូរ៉ាចេះតែបារម្ភក្រែងបាត់ការចងចាំមិនថាអញ្ចឹងចុះបើវង្វេងផ្លូវគឹតយ៉ាងមិច ?
" អ្នកនាងមិនពេញចិត្តជាមួយខ្ញុំស្រាប់ទៅហើយ ខ្ញុំគួរតែចេញមិនថាអញ្ចឹង ? ជាមួយខ្ញុំប្រកាន់តែជាមួយគេក៏ផ្អែមល្ហែម បើមានមនុស្សក្នុងចិត្តហើយចាំបាច់លាក់បាំងធ្វើអី ? " ជីននិយាយយ៉ាងវែងអន្លាយមើលចុះគេនេះពោរពេញដោយស្នេហាដល់ហើយ សូម្បីតែការនិយាយក៏ដូចមនុស្សបាត់បង់ស្នេហាដែល
" លោកយ៉ាងមិចនឹង ? "
" អន់ចិត្តជាមួយខ្ញុំខុសរឿងពេកហើយណា អ្នកណាថាខ្ញុំទាក់ទងជាមួយដុកឌ័រខួរក្បាលខូចហើយហេស៎ " ម៉ូរ៉ា" អោបគ្នាយ៉ាងស្អឹតរមួតហើយនៅមកប្រកែកទៀត "
" ជាម្តាយគេមិនថាអញ្ចឹងកូនធំប៉ុណ្ណឹងហើយនៅចង់រកឪពុកថ្មីអោយគេទៀតមានខ្មាស់ខ្លួនឯងដែលទេ " ជីននិយាយពាក្យសំដីប្លែកៗចេញមកនិយាយធ្វើមើលតែខ្លួនឯងមានចំណងពាក់ព័ន្ធអីជាមួយនឹងពីរអ្នកម្តាយកូននាង ។" លោកជាស្អី ! ជាប្តីខ្ញុំបានមកនិយាយអញ្ចឹង "
" កូនខ្ញុំគ្រួសារខ្ញុំទាក់ទងអីនឹងលោកឯង ហួសហេតុពេក "
" ជាស្អីមិនខ្វល់ តែសំខាន់មិនពេញចិត្ត "
" យល់ទេថាមិនពេញចិត្ត " ជីនបញ្ចេញរឹកពារទ្រគោះបោះបោកដាក់ម៉ូរ៉ាសម្តីគេនេះណាបើអ្នកមិនដឹងសាច់ការប្រាកដជាគឹតថាជីនជាអតីតស្វាមីរបស់ម៉ូរ៉ាហើយ ។ ជីនខាំមាត់ដាក់ម៉ូរ៉ារួចគេក៏ដើរចេញតាមចិត្តខឹង ... ម៉ូរ៉ាក៏មិនខ្វាយខ្វល់ជាមួយគេដូចគ្នាព្រោះនាងក៏ខឹងគេដែល ទើបបណ្តោយអោយគេចេញទៅទាំងបែបនេះ ។=====================
ពីរអ្នកនេះយ៉ាងមិចចេះ ?ChaeMin_ឆេមីន🥀