" អូនប្រញាប់ទៅណា ! បងសុំអោបអូនសិន "
" មនុស្សឆ្កួតឆាប់លែង " ម៉ូរ៉ាស្រែកក៏ព្រោះតែស៊ុកជីនចាប់អោបនាងឡើងស្អិតរមួតជាប់តែម្តងអោបដល់ថ្នាក់រកតែនាងដកដង្ហើមក៏ដកមិនចេញ ក្នុងមួយឆាកជីវិតកម្រមានសំណាងល្អបែបនេះណាស់ម្លោះហើយទើបស៊ុកជីនរំភើបខ្លាំងចង់អោបម៉ូរ៉ាអោបហើយមិនចង់លែង ខំអង្វរលន់តួស្ទើរតែដាច់ខ្យល់ស្លាប់ទីបំផុតបំណងបានសម្រេចនេះមិនដើរស្រែកប្រកាស់ថាប្រពន្ធអោយឱកាសគឹតថាសំណាងម៉ូរ៉ាហើយ" ខ្ញុំអោយឱកាសលោកមិនមេនអោយលោកប៉ះខ្លួនខ្ញុំ "
" បើមិនអោយប៉ះមិចលោមចិត្តបានទៅប្រពន្ធ "
" អូនខ្ចីយ៉ាងនេះបងទ្រាំយ៉ាងមិចបានទៅ "
" គីមស៊ុកជីន !!! " ម៉ូរ៉ាមុខក្រញ៉ូវក៏ព្រោះតែស៊ុកជីនចាប់ផ្តើមច្រឡើមហើយមិនដឹងថានាងមើលគេខុសរឺមួយក៏ត្រូវទេនេះត្រូវមិនដល់មួយនារីក៏អោបអង្អែលសរសើរថានាងសាច់ខ្ចីទៅបាត់ហើយ ចុះថ្ងៃបន្តទៀតយប់បន្តទៀត ? ម៉ូរ៉ាមិនហ៊ានស្រមៃនោះទេ" បើអូនសាច់ស៎ខ្ចីពិតមេននោះ បងចូលចិត្តនិយាយត្រង់ "
" ឈប់និយាយជាមួយលោកហើយ "
" ឱកាសមានតែម្តងទេមេត្តាធ្វើវាអោយបានល្អផង " ម៉ូរ៉ាផ្តែផ្តាំផ្ញើរហៃយ៉ាម៉ាត់ខុសពីចិត្តហើយនេះនាងផ្តាំផ្ញើរអោយគេរក្សាឱកាសអោយបានល្អអញ្ចឹងមានន័យថានាងក៏មិនចង់បាត់បង់ជីនដែល គ្រាន់តែការឈឺចាប់របស់នាងបង្ខាំងចិត្តបង្ខំអោយមាត់រឹងប៉ុណ្ណោះ ។ ម៉ូរ៉ានិយាយរួចក៏ដើរត្រឡប់ទៅវិញនៅយូទៀតស្ងប់ស្ងាត់យ៉ាងនេះផងខ្លាចគេឈ្លាតឱកាសមកលើនាង" ចាំបងផងបងទៅដែលប្រពន្ធសម្លាញ់ " ប្រុសចាស់សម្តីផ្អែមលាក់ភាពច្រឡើមរត់តាមប្រពន្ធពីក្រោយមិនអោយដាច់សូម្បីតែមួយជំហាន ម្តងនេះអូនម៉ូរ៉ាគេចមិនផុតពីដៃបងជីននោះទេ ។
" ម៉ាក់ៗ " យូឈីងកាលបើបានឃើញម្តាយដើរត្រឡប់មកវិញក្រោយពីបាត់ទៅអស់ជាយូជាមួយលោកប៉ានាងទម្លាក់របស់លេងចោលហើយក៏រត់ទៅអោបអ្នកម៉ាក់ ។ ស៊ុកជីនលួចអោយភ្នែកទៅជេមដែលជាជំនិតហើយអ្នកម៉ាក់ម្នាក់ទៀតថាគេអង្វរប្រពន្ធបានសម្រេចហើយ អ្នកម៉ាក់ក៏ញញឹមមកម្តងនេះបានទាំងចៅហើយនឹងកូនប្រសារ