ម៉ោងបួនកន្លះល្ងាចដូចសព្វដងម៉ូរ៉ាបិទហាងមួយភ្លេតហើយទៅទទួលកូនស្រីរបស់នាងនៅឯសាលា ! ថ្ងៃនេះមិនមានវត្តមានជីនទៅជាមួយនាងទើបមិនសូវមានមនុស្សឈូឆរផ្អើលមើល ។ នៅតាមផ្លូវឈីងៗក៏កេះសួរអ្នកម៉ាក់
" ម៉ាក់ៗ ពូគាត់ទៅណាហើយ ? "
" មិចបានពូៗមិនមកជាមួយម៉ាក់អញ្ចឹង ? " យូឈីង
" អឺកក គឺពូទៅវិញហើយ " ម៉ូរ៉ាមិនដឹងគួរនិយាយប្រាប់កូនបែបណាទើបនិយាយថាគេត្រឡប់ទៅផ្ទះវិញបាត់ហើយ ។ យូឈីងក៏ពេបមាត់ចង់រកយំបន្តិចនាងនៅក្បែរជីនគឺកក់ក្តៅណាស់ក្មេងមិនដែលធ្លាប់បានរស់នៅក្បែរលោកប៉ា ពេលមានលោកពូមកនៅជាមួយក៏មានក្តីសុខ ហើយនៅពេលដែលដឹងថាលោកពូទៅបាត់ទៀតភាពកក់ក្តៅរបស់នាងក៏បាត់អស់រលីង" មិចក៏ធ្វើមុខបែបនេះហាស៎កូន ? "
" កូននឹកលោកពូ "
" ចង់អោយលោកពូមកវិញ នៅក្បែរលោកពូគឺកក់ក្តៅណាស់អ្នកម៉ាក់ " ម៉ូរ៉ាក៏ទម្លាក់ទឹកមុខចុះហើយក៏ចាប់ផ្តើមភ័យនៅពេលដែលយូឈីងនិយាយថាកក់ក្តៅនៅពេលដែលនៅក្បែរជីន ។ ម៉ូរ៉ាឈប់ហើយបន្ទន់ជង្គង់ចុះក្បែរកូនស្រី នាងចាប់ដៃកូនស្រីទាំងសងខាង" កុំបែបនេះអីណាកូន ! "
" ឃ្លានការ៉េមទេម៉ាក់ជួនទៅញាំ " ម៉ូរ៉ា
" អត់ទេបើញាំការ៉េមគឺនឹកលោកពូហើយ "
" ទៅផ្ទះទៅអ្នកម៉ាក់ "
យូឈីងមើលទៅកំសត់ខ្លាំងណាស់សូម្បីតែម៉ូរ៉ាក៏មានអារម្មណ៍ថាកំសត់អាណិតកូនស្រីដែល ។ បន្ទាប់មកម្តាយកូនទាំងពីរក៏បណ្តើរគ្នាទៅផ្ទះ ... យូឈីងមិនតាមអ្នកម៉ាក់ទៅហាងទេនាងចូលផ្ទះម្នាក់ឯងពេលខ្លះក៏លេងជាមួយកូនអ្នកជិតខាងដែលនៅក្បែរផ្ទះ ហើយពេលខ្លះក៏សំងំនៅក្នុងផ្ទះមើលទូរទស្សន៍ធ្វើលំហាត់រឺធ្វើអ្វីផ្សេងៗ អ្នកម៉ាក់ហត់ប្រឹងរកលុយដើម្បីផ្គត់ផ្គង់នាងដូចច្នោះហើយទើបនាងធ្វើជាក្មេងដែលងាយស្រួលស្តាប់បង្គាប់អ្នកម៉ាក់ ។" បាយៗ ! មានរឿងអីទូរស័ព្ទប្រាប់ម៉ាក់ណា "
" ម៉ាក់ប្រញាប់បិទហាងហើយមកផ្ទះវិញ "
" ចាស៎អ្នកម៉ាក់ " យូឈីងថើបអ្នកម៉ាក់មួយខ្សើតហើយបន្ទាប់មកក៏ចាក់សោរចូលទៅក្នុងផ្ទះ ។ ម៉ូរ៉ាបានធូចិត្តចំពោះកូនស្រី នាងញញឹមហើយក៏ប្រញាប់ត្រឡប់ទៅហាងទៅលក់ដូរវិញដូចគ្នា ។