ភាគទី ៦ [ វ៉ៃអោយហើុមគូទ ]

83 6 0
                                    


ជីនទិញការ៉េមអោយយូឈីងហើយបន្ទាប់មកក៏ហៅតាក់សុីជិះទៅផ្ទះ ម៉ូរ៉ាមិនមាត់ទេតែលួចឆ្ងល់ខួរក្បាលប៉ះពាល់មិនប្រក្រដីតែហេតុអីក៏ពេលនេះធ្វើដូចជាស្គាល់ណាស់អញ្ចឹង ? ទាំងដែលគេទើបតែក្រោកមកហើយក៏ទើបតែនឹងបានស្គាល់នាងសោះ ? នៅតាមផ្លូវជីនស្និតស្នាលជាមួយយូឈីងណាស់សើចលេងប្រឡែងជាមួយគ្នាបើអ្នកណាមិនដឹងក៏យល់ច្រឡុំថាបីអ្នកនេះជាប៉ាម៉ាក់កូនហើយ ។

    " ខ្ញុំគួរជួនលោកទៅពិនិត្យខួរក្បាលល្អជាង " ម៉ូរ៉ា
    " ហេតុអី ? ខ្ញុំមានបានកើតអីឯណា ? ស្រីស្អាតប្រចណ្ឌព្រោះឃើញខ្ញុំស្រលាញ់ឈីងៗជាងហ្អេស៎ ? " ជីនរកទំនុកកំប្លែងអោយបានសើចទាល់តែឃើញ ម៉ូរ៉ាស្ពឹកមុខ ប្រចណ្ឌ ? សួរថាប្រចណ្ឌយ៉ាងមិច ? យ៉ាងមិច ?

    " មិនដឹងទេចង់នាំលោកពិនិត្យខួរក្បាល " ម៉ូរ៉ា
    " ប្តីស្រលាញ់កូនពេកប្រពន្ធអន់ចិត្តអញ្ចឹងឯងយប់នេះអោយមួយទៅបាត់មាត់ហើយអ្នកប្រុស " អ៊ុំអ្នកបើកតាក់សុីនិយាយរួចក៏សើចទាំងពីរអ្នកនេះសមគ្នាយ៉ាងនេះមើលយ៉ាងណាក៏ដូចជាគ្រួសារដែល ម៉ូរ៉ាគាំងមិនដឹងថាប្រកែកយ៉ាងមិច ស្ពឹកមុខរបស់ជីនហើយត្រូវអ៊ុំអ្នកបើកតាក់សុីដុតអោយស្ពឹកថែមទៀត ។ យូឈីងហើយនឹងជីនសម្លឹងមុខគ្នាហើយក៏សើចចេញមកខ្លាំងៗ

    មកដល់ផ្ទះម៉ូរ៉ាហុចលុយអោយតាក់សុីហើយក៏ចាក់សោរចូលទៅក្នុងផ្ទះទាំងមិននិយាយរកឈីងៗហើយនឹងជីន ! ស្រលាញ់កូននាងណាស់ឥឡូវប្រលែងអោយមើលម្នាក់ឯងចុះ

    " ម៉ាក់ៗខឹងហើយ " យូឈីងសើច
    " ហើយធ្វើមិចទើបម៉ាក់ឈប់ខឹងទៅ ? " ជីន
    " ពូលួងម៉ាក់ៗទៅម៉ាក់ៗឈប់ខឹងហើយ " យូឈីងធ្វើមុខឃ្យូតដាក់ជីន នាងដូចជាមាននិស្ស័យជាមួយជីនណាស់មើលចុះទើបតែក្បែរគ្នាបានបន្តិចក៏ស្និតស្នាលទៅហើយ ថែមទាំងអោយជីនទៅលួងម៉ាក់របស់នាងទៀត ><

    " ចាំពូលួងម៉ាក់ " ជីនឈ្លីក្បាលយូឈីងតឹចៗហើយក៏ដើរចូលទៅក្នុងផ្ទះជាមួយគ្នា ម៉ូរ៉ាអង្គុយចុចទូរស័ព្ទធ្វើព្រងើយមិនខ្វាយខ្វល់

    " ម៉ាក់ៗកូនទៅងួតទឹកប្តូរខោអាវហើយ "
    " ចាស៎កូន "ម៉ូរ៉ា
ឈីងៗបើកឱកាសអោយពូជីនទៅលួងម៉ាក់របស់នាងនោះទេ ជីនបានឱកាសល្អហើយក៏ប្រញាប់ចូលទៅលួងលោមម៉ូរ៉ាភ្លាមៗ

    " ធ្វើយ៉ាងមិចទើបបាត់ខឹង " ជីនដើរទៅអង្គុយសាឡុងក្បែរម៉ូរ៉ាហើយក៏យកចង្អុលដៃចុចសាច់ម៉ូរ៉ាតឹចៗអោយម៉ូរ៉ាបែរមកសម្លឹងមុខគេ តែម៉ូរ៉ាក៏ធ្វើជាមិនដឹងមិនលឺមិនឆ្លើយនឹងពាក្យសំដីរបស់ជីន

    " មនុស្សចាស់ពូកែខឹង " ជីន
    " អ្នកណាថាខឹង ! ឡប់សតិ "
    " មុខក្រញ៉ូវបែបនឹងគួរអោយស្រលាញ់ណាស់ "
ជីនកំហូចដៃរវាមលូកទៅច្បិចថ្ពាល់ម៉ូរ៉ាទាំងមិនខ្លាច ម៉ូរ៉ាបែរមកសម្លក់មុខគេទាំងមុខក្រញ៉ូវដែលគេហ៊ានច្បិចថ្ពាល់របស់នាង ! នាងក៏វ៉ៃស្មាររបស់គេវ៉ៃផាច់ៗៗៗ

    " អួយយ៎ ឈឺ ! ស្រីស្អាតឈឺណាស់ "
    " ឈប់វ៉ៃទៅអួយយ៎ អួយ៎ឈឺក្បាល "
នៅពេលដែលជីនស្រែកថាឈឺក្បាលនាងក៏ឈប់ហើយក៏សួរទៅគេទាំងបារម្ភព្រោះទឹកមុខរបស់គេបញ្ជាក់ថាឈឺពិតមេនហើយ

    " លោក ! លោកឈឺខ្លាំងហេស៎ "
    " ឈឺ... ហុឺ... ឈឺត្រង់បេះដូងច្រើនជាង " ជុប៎
ម៉ូរ៉ាឡែងតែមើលស្នាមរបួសដែលនៅលើក្បាលរបស់ជីន នៅពេលដែលនាងភ្លេចខ្លួនជីនក៏ថើបថ្ពាល់របស់នាងខ្សើតធ្វើអោយនាងខឹងឈួលឡើង ! គេមិនបានឈឺអីទេគ្រាន់តែធ្វើពុតចង់ដឹងអ្នកម៉ាក់ក្មេងបារម្ភខ្វាយខ្វល់ជាមួយគេរឺក៏អត់ ?

    " គីម ស៊ុកជីន " ស្រែកឡើងខ្លាំងៗ
    " ... " ជីនមិនខ្វល់ហើយក៏ចាប់ថើបថ្ពាល់ម៉ូរ៉ាមួយខ្សើតទៀតមុននឹងប្រញាប់រត់គេចព្រោះមានអារម្មណ៍ថាលើកនេះម៉ូរ៉ាច្បាស់ជាដេញវ៉ៃបាស់សក់ហើយ

    " កុំរត់ ! លើកនេះបើមិនហើមគូទកុំហៅខ្ញុំថាម៉ូរ៉ាអោយសោះ "
    " ឈប់ភ្លាមគីមស៊ុកជីន ! ឆាប់ឈប់ "
    " អត់ ! អត់ចង់ "
ម៉ូរ៉ាកាន់រំពាត់ដេញវ៉ៃជីនហើយជីនក៏រត់ពេញផ្ទះរត់ដល់ក្រៅបរិវេណផ្ទះទៀត ! រត់ដេញប្រឡែងគ្នាដូចជាកូនក្មេងអញ្ចឹង ><

========================

គូគេឃ្យូតសាហាវ 😿😂

_ឆេមីន ♛♡

ចំណងបេះដូងWhere stories live. Discover now