ស៊ុកជីនថើបជញ្ជក់ខាំបបូរមាត់របស់ម៉ូរ៉ាគេកំពុងតែបញ្ជាក់ក្តីស្រលាញ់តាមរយះការថើបអោយម៉ូរ៉ាបានដឹង ! មួយសន្ទុះក្រោយបន្ទាប់ពីឃើញនាងស្ងាត់លែងកម្រើកហើយទើបគេប្រលែងអោយបបូរមាត់របស់នាងមានសេរីភាព ។ ទឹកភ្នែកម៉ូរ៉ារមាលធ្លាក់ពីផែនថ្ពាល់ស្រក់មកតក់ៗស៊ុកជីនស្រង៉ាកចិត្តណាស់ដែលឃើញទឹកភ្នែករបស់នាងបែបនេះ" ម៉ូរ៉ា !!! "
" ថ្ងៃមួយខ្ញុំសួរលោកថាប្រសិនបើខ្ញុំមានកូនលោកទទួលខ្លួនត្រូវដែលទេ ? តែលោកមិនឆ្លើយទេ ? លោកទុកសំនួររបស់ខ្ញុំចោល "
" ចុងបញ្ចប់លោកក៏និយាយថាចាំដល់ពេលនោះសិន "
" លោកដឹងថាចម្លើយរបស់លោកធ្វើអោយខ្ញុំឈឺចាប់ដែលរឺទេ ? ថ្ងៃនោះជាថ្ងៃពិសេសរបស់ខ្ញុំ ខ្ញុំគ្រាន់តែចង់លឺពាក្យប៉ុន្មានម៉ាត់ចេញពីមនុស្សសំខាន់តែលោកអោយខ្ញុំបានតែត្រឹមចាំសិន ? ខ្ញុំអស់ជំនឿខ្ញុំហត់ហើយខ្ញុំក៏តែងតែប្រាប់ខ្លួនឯងថាខ្ញុំលះបង់ហើយខ្ញុំលែងចង់ជួបទៀតហើយ ប្រសិនបើខ្ញុំបានជួបទៀតខ្ញុំនឹងមិនស្គាល់ឡើយហើយក៏គ្មានផ្លូវនោះទេដែលខ្ញុំដូចមុន " ម៉ូរ៉ានិយាយពាក្យដែលនាងចង់និយាយហើយក៏លាក់កប់ទុកក្នុងបេះដូងជាយូនិយាយចេញមកក្រៅគេធ្វើមើលតែបេះដូងរបស់នាងជាគ្រាប់បែកកំណត់ម៉ោងទៅហើយចាំវាផ្ទុះពេលណាចាំគឹតទៀត ? ថ្ងៃដែលគេនិយាយនោះវាក៏ជាថ្ងៃចុងក្រោយដែលដែលម៉ូរ៉ាបង្ហាញខ្លួនអោយគេឃើញ កុំបន្ទោសនាងអីដែលនាងតែងតែគេចតែងតែមិនអោយឱកាសព្រោះនាងគឹតថាគេនៅតែដូចដើមគេមិនកែទើបបានជានាងគេច ។" បើប្រាប់ថាពេលនោះបងមានបំណងធ្វើអោយអូនខឹង ហើយបងនឹងធ្វើរឿងអ្វីផ្សេងតើអូននឹងជឿបងដែលទេ ? " គ្រប់យ៉ាងសុទ្ធសឹងតែមានហេតុផលរបស់វាបំណងរបស់ជីនអាចជាអ្វីផ្សេងក៏ថាបាន
" មិនជឿទេ " គឺវាមិនអាចអារម្មណ៍របស់នាងប្រាប់មកបែបនេះ
" អូនមិនទាំងជឿចិត្តបងផង "
" បងដឹងថាបងធ្វើបែបនោះអូនច្បាស់ជាអន់ចិត្តហើយបងក៏មិនដែលគឹតសោះឡើយថាបំណងផ្សេងរបស់បងបែរជាធ្វើអោយបងត្រូវបាត់បង់អូន " ស៊ុកជីនកាលគ្រានោះនៅពេលដែលត្រឡប់មកដល់ខុនដូវិញមិនឃើញវត្តមានរបស់ម៉ូរ៉ាគេសឹងតែនឹងឆ្កួត ។ នាងទៅបាត់ បាត់ដំណឹងឈឹងពីរមួយឆ្នាំទៅមួយឆ្នាំក៏នៅតែគ្មានតម្រុយពីនាង កុំតែមានជេមជួយដាស់តឿតសតិអោយក្រោកឈរឡើងទន្ទេញពាក្យថារងចាំខំអីស៊ុកជីនក្លាយជាមនុស្សវិកលចរិកសតិមិនគ្រប់បាត់ទៅហើយ" លោកមានបំណងអី ? "
" សុំអូនរៀបការ ! ពេលនោះបងមានបំណងសុំអូនរៀបការ "
" អូនចាំទេថ្ងៃនោះជាថ្ងៃកំណើតរបស់អូនបងបំណងធ្វើអោយអូនខឹងបន្ទាប់មកបងនឹងសុំអូនរៀបការធ្វើអោយអូនរំភើប តែមិននឹកស្មានឡើយថាអូនចាកចោលបង " វាជារឿងយល់ច្រឡុំដែលស៊ុកជីនលាក់តាំងពីពេលនោះមក គ្រប់ពាក្យសំដីដែលគេបាននិយាយគឺពិតទាំងស្រុងតែជឿមិនជឿអាស្រ័យលើការយល់ឃើញទៅចុះ ។ គេអាចមិនពូកែនិយាយទង្វើរមើលទៅសោះអង្គើយមិនគួរអោយស្រលាញ់តែក្តីស្រលាញ់ដែលមានចំពោះម៉ូរ៉ាគឺពិតប្រាកដ ...!!!" លេសនេះខ្ញុំក៏ចេះនិយាយដែល ហើយពូកែទៀតផង "
" បើបងមិនស្រលាញ់អូនមិនមេន7ឆ្នាំបងនៅតែរងចាំអូន ទោះអូនស្អប់ក៏បងតាមសុំឱកាសពីអូននោះទេម៉ូរ៉ា !!! អាចទេបងសុំម្តង អូនមិនលើកលែងអោយបងនៅពេលនេះក៏បានផ្តល់ឱកាសអោយបងចូលក្បែរអូនបង្ហាញក្តីស្រលាញ់តាមរយះទង្វើរ បងសុំម្តងបានទេម៉ូរ៉ា " ស៊ុកជីននិយាយរួចគេក៏លុតជង្គង់នៅចំពោះមុខរបស់ម៉ូរ៉ា គេស្រលាញ់នាងគេមិនអាចបាត់បង់នាងពិតប្រាកដមេន" បើបងខុសទៀតបងនឹងដើរចេញដោយខ្លួនឯង "
" បងមិនសុំឱកាសពីអូនទៀតឡើយ ! បងសុំម្តងបានទេប្រពន្ធសម្លាញ់អោយបងលុតជង្គង់ចាំចម្លើយរបស់អូនប៉ុន្មាននាទី ប៉ុន្មានម៉ោង រឺក៏មួយថ្ងៃទៅពីរថ្ងៃបងក៏ព្រមដែលម៉ូរ៉ា បងសុំអង្វរណាអូនណា " ស៊ុកជីនទឹកមុខកំសត់គេស្ទើរតែនឹងលើកដៃសំពះអង្វរនាងទៀត ! ម៉ូរ៉ាស្ងាត់ស្ងៀមនាងកំពុងតែប្រើក្រសែរភ្នែកសម្លឹងទម្លុះចិត្តរបស់ជីន ហើយក៏កំពុងតែស្ទង់ចិត្តខ្លួនឯងដែលថាគួរតែសាកម្តងទៀតដែលទេម៉ូរ៉ាឈរគឹតមួយសន្ទុះចំណែកឯជីនវិញក៏លុតជង្គង់មិនព្រមងើបដូចគ្នា ! ក្រោយពីបានសម្រេចចិត្តច្បាស់ហើយម៉ូរ៉ាក៏ដកដង្ហើមធំបន្តិចមុននឹងឆ្លើយទៅកាន់ស៊ុកជីនវិញ
" លោកនិយាយដោយខ្លួនឯងទេ "
" បើលោកខុសទៀតលោកនឹងដើរចេញដោយខ្លួនឯង "
" ម៉ូរ៉ា !!! " ជីនស្ទុះក្រោកឈរទាំងសប្បាយចិត្តទឹកភ្នែកឡើងរលីងរលោងគេបម្រុងទាញម៉ូរ៉ាមកអោបទៀតតែម៉ូរ៉ាលើដៃរាមិនអោយគេមានឱកាសបំពានខ្លួនរបស់នាងដូចចាប់បើុតមាត់អម្បាញមិញទៀត" អរគុណ ! អរគុណអូនប្រពន្ធសម្លាញ់ "
" មិនបាច់អរគុណខ្ញុំទេ អរគុណកូនលោកវិញទៅ " ម៉ូរ៉ាអោបដៃហើយក៏បែរខ្នងដាក់ជីន នៅពីក្រោយកាយបែរខ្នងមិនអោយគេឃើញមុខក៏ព្រោះតែនាងកំពុងតែលួចញញឹម ក្តីសុខរបស់នាងកំពុងតែរត់មករកនាងវិញហើយ ...។===========================
តាមសំណូមពរអ្នកអាន 😘 គេអោយត្រូវគ្នាវិញហើយ 😘
✨ឆេមីន♡