ភាគទី ២១ [ ម៉ូរ៉ាអូនពិតជាដាច់ចិត្តពិតមេនរឺ ? ]

5 0 0
                                    

#ចំណងបេះដូង
ភាគទី ២១   [ ម៉ូរ៉ាអូនពិតជាដាច់ចិត្តពិតមេនរឺ ? ]

ថ្ងៃថ្មីជាបន្តទៀត !
ស៊ុកជីនបានផ្ទៀងនាឡិការួចជាស្រេចពេលនេះគេកំពុងតែនៅមុខសាលារបស់កូនរៀន កាលពីយប់មិញព្រោះតែនឹកពេកគេក៏ដេកយលសប្តិឃើញប្រពន្ធហើយនឹងកូនពេញមួយយប់ ។ លុះព្រឹកឡើងបាយក៏មិនឆ្វាញ់ចង់ធ្វើអីក៏ធ្វើមិនកើតព្រោះនឹកចង់ជួបមុខកូនហើយនឹងប្រពន្ធពេក សម្រាប់យូឈីងជីនអាចលួចជួបបានតែសម្រាប់ម៉ូរ៉ាទោះបីជានឹកយ៉ាងណាក៏មិនអាចមានឱកាសបានជួបដែលនាងស្អប់មុខរបស់គេណាស់គេនៅទីណានាងថយស្ទើរតែពីរម៉ែត្រ ។

     " អត់ទោសតើលោកជាអាណាព្យាបាលមេនដែលទេ ? "
     " លោកមកជួបកូនមេនដែលទេ ? " អ្នកគ្រូម្នាក់ចេញមកសួរនាំក៏ព្រោះតែឃើញជីនអើតលើមៗនៅបន្ទប់ដែលក្មេងញាំអាហារ ជីនបានផ្ទៀងនាឡិកាម៉ោងកូនសម្រាកញាំបាយហើយគេក៏បានលួចទឹញនំនឹងអាហារខ្លះៗមកអោយកូន ។

     " បាទ ខ្ញុំមកជួបកូន "
     " កូនរបស់ខ្ញុំឈ្មោះយូឈីង "
     " ជាអូនជុងយូឈីងដែលរៀនថ្នាក់ទីពីរមេនដែលទេ ? "
     " បាទ "
     " អញ្ចើញលោកមកតាមខ្ញុំមក " អ្នកគ្រូក៏បាននាំជីនដើរចូលទៅរកកូនក្នុងបន្ទប់ញាំអាហារ ប៉ាកូនបានជួបគ្នាហើយអ្នកគ្រូក៏ដើរចេញ តាមច្បាប់សាលាម៉ោងទំនេរប៉ាម៉ាក់អាចមកជួបកូនបាន ។

     " យូឈីងកូន "
     " ប៉ាៗ " យូឈីងឈប់ញាំអាហារគ្រាន់តែឃើញជីនបន្ទាបខ្លួនដាក់នាងភ្លាមនាងក៏ហក់ទៅអោបក៎របស់ជីនយ៉ាងណែនតែម្តង នាងតូចលួចយំក៏ព្រោះតែរំភើបដែលបានជួបប៉ាៗ ។ កាលពីយប់មិញនាងមិនខុសអីពីប៉ាៗនោះទេពេលម៉ាក់គេងលក់បាត់នាងក៏លួចយំហើយទាញរូបដែលនាងបានគូមានដាក់ឈ្មោះជីនយកមកអោប

     " ក្មេងឆ្លាតកុំយំកូន ! ប៉ាមករកកូនហើយ "
     " កុំយំណាកូនសម្លាញ់ចិត្តប៉ា " ជីនដាក់នាងអោយអង្គុយលើកៅអីវិញហើយបន្ទាប់មកគេក៏លើកដៃជួតទឹកភ្នែកនាងអោយស្អាតហើយក៏ថើបកូនខ្សើតៗៗថើបអោយអស់ចិត្ត ។

     " ឈីងៗនឹកប៉ាៗ ឈីងៗចង់អោបប៉ាៗ "
     " ប៉ាមករកឈីងៗហើយ "
     " ប៉ាទឹញនំមកអោយកូនច្រើនណាស់ ប៉ាៗបញ្ចុកណា "
     " ចាស៎ " យូឈីងងក់ក្បាល ។ នៅសល់ប្រហែលបីម៉ោងទៀតទើបដល់ម៉ោងចូលរៀននៅពេលថ្ងៃវិញ ជីនបញ្ចុកបាយហើយក៏បញ្ចុកនំកូនក្រោយពីញាំឆ្អែតហើយគេក៏ប្រើពេលវេលាសប្បាយជាមួយកូនលេងជាមួយនាងនិយាយជាមួយនាងហើយក៏អោបនាងជាប់រហូត ។ បីម៉ោងវាអាចច្រើនតែសម្រាប់លោកប៉ាដែលនឹកចង់ជួបកូនខ្លាំងតែមួយភ្លែតក៏ដល់ទៅបាត់ហើយហេតុនេះហើយទើបជីនប្រើពេលវេលាដែលមាននៅសេសសល់ទាំងប៉ុន្មានមុនពេលកូនចូលរៀនវិញត្រូវនូវក្បែរកូនអោយឆ្អែតអោបកូនអោយជាប់ដើម្បីបន្ថយចិត្តនឹក ។

ចំណងបេះដូងWhere stories live. Discover now