ម៉ូរ៉ាអោយអ្នកបើកតាក់សុីបើកទៅភូមិគ្រិះត្រកូលគីមនាងសម្រេចចិត្តយ៉ាងច្បាស់រួចហើយថាមិនអោយពាក់កណ្តាលជិតដ៎មានតម្លៃរបស់នាងនេះត្រូវមកពាក់ព័ន្ធជាមួយមនុស្សដែលគួរមិនពាក់ព័ន្ធទៀតទេ ជីនចង់ណាស់ពិតជាចង់និយាយជាមួយនាង ចង់សុំឱកាសអោយនាងបានស្តាប់ពាក្យពិតគ្រប់យ៉ាងចេញពីមាត់របស់គេ តែគេគ្មានចិត្តក្លាហានគេខ្លាចនាងស្អប់គេលើសដើម កែវភ្នែករបស់ជីនមានដក់នូវទឹកភ្នែកក្នុងទ្រូងអួលណែនខ្លាំងនៅពេលដែលចង់និយាយអ្វីហើយគឺមិនអាចនិយាយចេញមកបាន ។
" ហឹមមមមមម " ជីនដកដង្ហើមធំ
" ម៉ូ... " សូម្បីតែគេហៅឈ្មោះរបស់នាងក៏នាងយកដៃខ្ទប់ត្រចៀកដែលដូចច្នោះហើយគ្មានសង្ឃឹមនោះទេ" យើងនិយាយគ្នាបន្តិចបានទេ "
" ស្តាប់ខ្ញុំនិយាយបន្តិចតើបានទេម៉ូរ៉ា "
ប្រសិនបើគេមិននិយាយគេច្បាស់ជាគ្មានឱកាសជារៀងរហូតគេក៏ធ្វើចិត្តក្លាហានជាកូនប្រុសដើម្បីបាននិយាយជាលើកចុងក្រោយ តែម៉ូរ៉ានៅតែរក្សាទម្លាប់ដដែលគឺនាងមិនព្រមស្តាប់ពាក្យសំដីដែលចេញពីមាត់របស់គេទាំងអស់ ។ គេបែរមុខទៅកញ្ចក់ឡានធ្វើមិនខ្វល់ចាប់ទុកគេដូចជាខ្យល់អាកាសទោះជាខំយ៉ាងណាក៏នាងមិនខ្វល់មិនយូមិនឆាប់ក៏ដល់ភូមិគ្រិះត្រកូលគីមម៉ូរ៉ាក៏ចុះទៅជាមួយជីនដែលតែនាងក៏បានប្រាប់អ្នកបើកតាក់សុីនោះអោយចាំសិននាងនិយាយជាមួយគេតែមួយភ្លែតនាងនឹងត្រឡប់ទៅវិញ
" ម៉ូរ៉ា !!! "
" ខ្ញុំជូនលោកមកកន្លែងដែលលោកធ្លាប់រស់នៅវិញហើយ "
" កន្លែងដែលថ្លៃថ្នូរតែចិត្តមនុស្សថោកទាប "
ម៉ូរ៉ាចាំមិនភ្លេចអំពីការឈឺចាប់របស់នាងដែលធ្លាប់ឆ្លងកាត់កន្លងមក កន្លែងមួយនេះពិតជាថ្លៃថ្នូរគួរអោយចង់រស់នៅណាស់តែសម្រាប់ចិត្តមនុស្សវិញគឺឃោឃៅតិរច្ឆានបំផុត ! ទាល់តែអ្នកដែលធ្លាប់ឆ្លងកាត់ដូចជានាងទើបយល់អំពីការឈឺចាប់មួយនោះច្បាស់ថាវាឈឺខ្លាំងយ៉ាងណានាងគ្មានថ្ងៃភ្លេចការឈឺចាប់មួយនោះឡើយ ។" ម៉ូរ៉ាបងសុំពេល5នាទីបានទេ ? "
" 1នាទីក៏គ្មានឡើយសម្រាប់មនុស្សដូចលោក "
" តែអូនធ្លាប់អោយឱកាសបង អូនធ្លាប់អោយបងរស់នៅក្បែរអូនបងមិនជឿថាអូនចិត្តដាច់ទេ " ប្រសិនបើនាងចិត្តដាច់ចំពោះគេហើយស្អប់ដូចដែលមាត់បាននិយាយពិតមេននោះនាងប្រាកដជាមិនព្រមជួយគេនៅថ្ងៃនោះហើយក៏មិនព្រមអោយគេស្នាក់នៅជាមួយនាងបាននៅក្បែរនាងនឹងកូននោះទេ ។