ភាគទី ១៤ : រឿងរ៉ាវអតីតកាល

72 7 0
                                    

ជីនចូលក្នុងបន្ទប់ពីក្រោយម៉ូរ៉ាហើយបន្ទាប់មកជីនក៏ទាញទ្វារបិទយ៉ាងរៀបរយ ។ ជីនដកដង្ហើមធំបន្តិចមុនពេលដែលអោយម៉ូរ៉ាចាប់ផ្តើមនិយាយ ...

    " ដឹងហើយថាចង់និយាយអី "
    " លោកដឹងហ្អេស៎ ? "
    " មុននឹងអ្នកនាងដេញខ្ញុំ ខ្ញុំសុំសារភាពមួយចុះគឺខ្ញុំអត់បានបំពានអីអ្នកនាងដូចដែលគេបាននិយាយនោះទេ ខ្ញុំយកភាពជាកូនប្រុសមកធានាណាម៉ូរ៉ា ខ្ញុំស្រលាញ់អ្នកនាងពិតមេនតែខ្ញុំមិនឈ្លាតឱកាសជាដាច់ខាតនៅពេលដែលអ្នកនាងមិនព្រម " ស្តាប់ជីនសារភាពរួចម៉ូរ៉ាក៏ចងចិញ្ចើមចូលគ្នា មុននឹងដេញខ្ញុំយ៉ាងមិច ? នាងមិនបាននិយាយពីរឿងនោះឯណា គេនេះភ័យដល់ថ្នាក់វង្វេងវង្វាន់អស់ហើយមើលទៅនោះ ... ។

    " លោកប្រាកដចិត្តម្លេះថាខ្ញុំនិយាយជាមួយលោកពីរឿងមួយនោះ គីមស៊ុកជីន !!! "
    " ចុះមានរឿងអីផ្សេងក្រៅពីរឿងមួយនេះ ? " ជីនធ្វើមុខឆ្ងល់

    " លោកមានអារម្មណ៍បែបណាពេលនៅក្បែរខ្ញុំតែពីរអ្នកបែបនេះ ? លោកសាកនិយាយមកជីន " ម៉ូរ៉ាសម្លឹងក្រសែរភ្នែករបស់ជីនចំៗនាងព្យាយាមដាក់មនោសញ្ចេតនាយ៉ាងផ្អែមល្ហែមទៅលើគេ ព្រោះនាងកំពុងតែចង់ពិសោធន៍រឿងម្យ៉ាង ។

    " អោយ...អោយប្រាប់យ៉ាងមិចទៅ ? "
    " ប្រាប់បែបណាក៏បាន ! លោកសម្លឹងភ្នែកខ្ញុំមក សម្លឹងអោយចំ " ម៉ូរ៉ានិយាយហើយជីនក៏សម្លឹងក្រសែរភ្នែកនាងចំពិតប្រាកដ ពួកគេសុីចង្វាក់គ្នាខ្លាំងណាស់ ទាំងអារម្មណ៍ហើយនឹងចង្វាក់បេះដូងគឺសុទ្ធសឹងតែលោតតំណាលគ្នា ។ ម៉ូរ៉ាចាប់ផ្តើមញញឹមហើយក៏លាយឡុំជាមួយនឹងទឹកដែលដក់នៅក្នុងភ្នែករបស់នាង ស្រមោលអន្ធកាលពណ៍ខ្មៅមួយនោះបានរីកដុះមកវិញសារជាថ្មីទៀតហើយ

    ស្រមោលពណ៍ខ្មៅងងិតដែលជាធ្នាក់ដែលធ្វើអោយនាងរងទុករាប់សិបឆ្នាំទម្រាំតែរំដោះខ្លួនចេញផុតបាន នៅពេលនេះនាងក៏បណ្តោយអោយស្រមោលមួយនោះចូលមកសារជាថ្មីហើយក៏ថែមទាំងក្តោបក្តាប់ស្រមោលឈឺចាប់នោះនៅក្នុងដៃទៀត ។

    " លោកមានចាំថាអ្នកណានៅចំពោះមុខលោកដែលទេ ? "
    " លោកមានចាំដែលទេ !? " ម៉ូរ៉ា

    " គឺ... គឺ "
    " ម៉ូរ៉ា.... គ្រី... គ្រីស... ម៉ូរ៉ា "
ជីនកំពុងតែត្រឡប់ត្រឡិនអស់ហើយនៅពេលដែលម៉ូរ៉ាជម្រិតសួរគេបែបនេះ ! ការចងចាំដែលបាត់សាបរលាបចេញពីខួរក្បាលនៅពេលនេះក៏ដូចជាកំពុងមានពន្លឺលូតលាស់សារជាថ្មី ។

    " ជីន ! លោកចាំនារីម្នាក់នោះបានទេ ? "
    " លោកចាំនាងបានទេ ? " ម៉ូរ៉ា
    " ម៉ូរ៉ាខ្ញុំ... " ជីនហាក់ចង់និយាយបន្តិចតែក៏ស្ទាក់ស្ទើរបន្តិច ជីនលើកដៃទាំងសងខាងរបស់គេក្តោបក្តាប់ក្បាលដែលកំពុងឈឺខ្ទោកៗ នៅពេលដែលសម្លឹងមុខរបស់ម៉ូរ៉ាជីនក៏ស្រាប់តែមានអារម្មណ៍ឈឺចាប់ មិនមេនឈឺធម្មតាតែក៏ឈឺខ្លាំងណាស់ ។

    " ជីន !!! "
    " ម៉ូរ៉ា បងសំទោស " ជីននិយាយប្រយោគនេះម្តងទៀតហើយថែមទាំងបង្កប់ពាក្យបងអូនយ៉ាងផ្អែមល្ហែម គេរុញម៉ូរ៉ាទៅលើពូកទាំងខួរក្បាលកំពុងតែវង្វេងវង្វាន់ខ្លាំង ហាមអារម្មណ៍របស់ខ្លួនឯងមិនបាន ។ ជីនសង្គ្រប់ពីលើខ្លួនរបស់ម៉ូរ៉ាបន្ទាប់មកគេក៏ទម្លាប់ស្នាមថើបលើបបូរមាត់របស់នាង ជីនបើុតថើបជញ្ជក់បំពានលើនាងអារម្មណ៍មួយនេះសម្រាប់គេវាដូចជាលើកទីពីរយ៉ាងអញ្ចឹង គេកាន់តែថើបម៉ូរ៉ាគេកាន់តែនឹកឃើញរឿងស្រពិសស្រពិលដែលនៅក្នុងខួរក្បាុលច្បាស់បន្តិចទៅៗ ... រវាងពួកគេអាចនឹងមានរឿងរ៉ាវដែលសុីជម្រៅស្មានមិនដល់ដែលទេ !?!

======================

ChaeMin-ឆេមីន🥀

ចំណងបេះដូងWhere stories live. Discover now