ម៉ូរ៉ាពិបាកនិយាយនាងក៏គេចទៅងួតទឹកតាមពិតក៏ទៅសំងំនៅក្នុងបន្ទប់វិញនោះទេ ! យូឈីងឃើញម៉ាក់ៗនៅក្នុងបន្ទប់ណាមួយពូពេទ្យរបស់នាងទឹកមុខកាចណាស់នាងក៏គេចទៅក្នុងបន្ទប់ដែល ។ ឱកាសល្អនៅតែពីរអ្នកដោយមិនចង់អោយម៉ូរ៉ាលឺថាគេចង់និយាយអីជាមួយនឹងជីនសុឺយ៉ុងក៏អូសជីនចេញទៅក្រៅផ្ទះ
" លោកចង់យ៉ាងមិច ? "
" ប្រច័ណ្ឌមេនទេ ? " ជីនគ្រាន់តែឃើញក្រសែរភ្នែកហើយនឹងកាយវិការទ្រគោះបោះបោកដែលសុឺយ៉ុងអូសគេចេញមកក្រៅគេក៏ដឹងបាត់ទៅហើយថាសុឺយ៉ុងប្រចណ្ឌគេហើយនឹងម៉ូរ៉ា" ឯងបំពានម៉ូរ៉ា " សុឺយ៉ុង
" សុំផស្តុងតាងផងចំណុចត្រង់ណាដែលបំពាន "
" គ្រាន់តែដេកសន្លប់ក្បែរគ្នាដោយចៃដន្យគឹតថាបំពានដែលមេនទេ ? គំនិតជ្រុលនិយមពេកហើយ " ជីនកាន់តែនិយាយកាន់តែធ្វើអោយសុឺយ៉ុងក្តៅលើសដើម សុឺយ៉ុងនៅពេលនោះគេក៏ក្តាប់ក៎អាវរបស់ជីនឡើងហើយគេវីសតែនឹងដាល់ជីនមួយដៃទៀត តែក៏សម្រួលចិត្តលែងដាល់វិញខ្លាចចាញ់ប្រៀបជីនម៉ូរ៉ាមើលគេក្នុងផ្លូវអាក្រក់ ។ ម៉ូរ៉ាជួយជីនយ៉ាងនេះសុឺយ៉ុងដឹងថាជីនមិនមេនជាមនុស្សធម្មតាដែលម៉ូរ៉ាគឹតទូទៅនោះទេ ។" យើងដឹងថាឯងបោកប្រាស់ម៉ូរ៉ា "
" ឯងមិនមេនជាមនុស្សល្អនោះទេ ឯងកំពុងតែធ្វើអោយការឈឺចាប់របស់ម៉ូរ៉ាកាលពីប៉ុន្មានឆ្នាំមុនត្រឡប់មកវិញ " ស្តាប់សុឺយ៉ុងនិយាយរួចជីនក៏អស់សំណើច ការឈឺចាប់ស្អី ? មិនយល់ទាល់តែសោះ ? គេប្រចណ្ឌម៉ូរ៉ាឡើងចង់សរសៃប្រសាទហើយ" ការឈឺចាប់អី ? "
" និយាយជាមួយមនុស្សគ្មានការចងចាំ ចោទប្រកាន់តែផ្តេសផ្តាសគឹតថាខ្លួនឯងជាមនុស្សល្អហ្អេស៎ ? លោកវិញទេតែជាមនុស្សមិនល្អហួសហេតុចំពោះម៉ូរ៉ា " ជីនស្តីថាអោយសុឺយ៉ុងវិញទាំងមិនក្រែងចិត្តទាល់តែសោះ សុឺយ៉ុងស្ពឹកមុខដល់ថ្នាក់ហា៎មាត់និយាយលែងកើត ។ គេអាចដឹងជ្រុលចំពោះរឿងខ្លះតែប្រសិនបើេជីនអះអាងថាគេគ្មានការចងចាំហើយគេក៏គ្មានពាក្យអ្វីមកចោទប្រកាន់ជីនទៀត" យើងព្រមានឯងកុំចូលជិតម៉ូរ៉ាទៀត " សុឺយ៉ុង
" សួរម៉ូរ៉ាទៅថាយល់ព្រមដែលទេ ? "
" ចាំនាងបដិសេធមិនអោយខ្ញុំចូលជិតហើយចាំលោកមកនិយាយរឿងមួយនេះជាមួយខ្ញុំ " ជីនញញឹមឌឺដងដោយចិត្តត្រជាក់បំផុតហើយបន្ទាប់មកគេក៏ដើរបំបុកស្មាររបស់សុឺយ៉ុងធ្វើជារឿងចៃដន្យតែការពិតបំណងច្បាស់ណាស់ ជីនដើរចូលទៅក្នុងផ្ទះធ្វើព្រងើយមិនខ្វាយមិនខ្វល់ក្រោយបញ្ចប់រឿងហើយ ។SKIP
សុឺយ៉ុងនៅតាមរអ៊ូតាមសួរម៉ូរ៉ាង៉ូវៗៗមិនព្រមឈប់ គេមិនពេញចិត្តចំពោះជីនដែលស្និតស្នាលជាមួយម៉ូរ៉ាគេក៏និយាយបញ្ចុះបញ្ចូលនិយាយធ្វើយ៉ាងណាអោយម៉ូរ៉ាមានអារម្មណ៍ថាជីនមិនមេនជាមនុស្សល្អដែលនាងគួរអោយនៅក្បែរនោះទេ
" បានហើយសុឺយ៉ុង "
" សុំអង្វរលោកទុកពេលអោយខ្ញុំបានសម្រាលខួរក្បាលបន្តិចបានទេសុឺយ៉ុងខ្ញុំស្មុគស្មាញខ្លាំងណាស់ ! ថ្ងៃនេះមិនសាកសមទេសម្រាប់យើងលោកគួរត្រឡប់ទៅវិញសិនទៅខ្ញុំអង្វរ " ម៉ូរ៉ានិយាយទាំងមុខស្ងួតភាពប្រចណ្ឌហួសហេតុធ្វើអោយម៉ូរ៉ាមានអារម្មណ៍ថាធុញថប់ហើយក៏ស្មុគស្មាញខ្លាំង ។" ល្អ ! លាហើយ "
" តែខ្ញុំនៅតែអះអាងពាក្យដដែល " សុឺយ៉ុងនៅតែអះអាងថាជីនមិនមេនជាមនុស្សល្អដដែលគេចង់អោយម៉ូរ៉ាយល់ហើយក៏ស្របតាមចិត្តរបស់គេ ។ បន្ទាប់ពីអស់អ្វីនិយាយហើយគេក៏ចាកចេញទៅបាត់ណាមួយក៏មិនចង់ឃើញមុខមនុស្សដែលធ្វើអោយគេហើយនឹងម៉ូរ៉ាមានទំនាក់ទំនងបែកខ្ញែងដែល ។" ជីន ! "
" មានការនិយាយជាមួយលោក ! យូឈីងកូនលេងតែឯងសិនទៅណាម៉ាក់នឹងលោកពូមានការនិយាយជាមួយគ្នា " ម៉ូរ៉ា" ចាស៎ម៉ាក់ៗ " យូឈីង
" លោកមកនេះមក " ម៉ូរ៉ាបក់ដៃហៅជីនអោយដើរមកតាមនាងចូលទៅក្នុងបន្ទប់ដើម្បីបាននិយាយគ្នាស្ងប់ស្ងាត់ ។ ជីនត្រៀមចិត្តទុករួចជាស្រេចលើកនេះព្រោះតែសុឺយ៉ុងប្រហែលជាម៉ូរ៉ាដេញគេអោយចេញទៀតហើយ ! ជីវិតដែលតែលតោលគ្មានកោះត្រើយត្រឹមត្រូវពិតជាពិបាកពិតមេន ...។======================
មកវិញហើយ ❤ChaeMin-ឆេមីន🥀