ភាគទី 18 [ ស្លាប់10ជាតិទៀតក៏មិនទទួលបានការលើកលែង ]

7 1 0
                                    


មិនយូវ៉ាលីដែលម៉ូរ៉ាបានរៀបចំមួយនោះក៏បានផ្ញើរមកដល់ភូមិគ្រិះរបស់ត្រកូលគីម ! អ្នកបម្រើលឺអ្នកបើកតាក់សុីផ្តាំផ្ញើរមកថាផ្ញើរអោយលោកគីមស៊ុកជីនអ្នកបម្រើក៏យកទៅអោយចៅហ្វាយតាមពាក្យសំដីដោយមិនបានគឹតវែងឆ្ងាយនោះទេ ។ ជីនកាលបើបានឃើញវ៉ាលីមួយនោះហើយក៏ពិបាកចិត្តខ្លាំងជាងមុនគ្រប់យ៉ាងដែលជារបស់គេគឺម៉ូរ៉ាបានផ្ញើរមកអោយអស់ហើយមិនលើកលែងសូម្បីតែរបស់ម្យ៉ាង ... ។

    " អូនស្អប់បងយ៉ាងនេះរឺម៉ូរ៉ា ? "
មិនចាំអោយសមីខ្លួនមកឆ្លើយក៏ដឹងថានាងស្អប់គេខ្លាំងកម្រិតណាដែល គ្រប់អនុស្សាវរីយ៍ដែលមានជាមួយគ្នាមានត្រឹមតែមួយភ្លែតចុងបញ្ចប់រលុតដូចជាទឹកកកត្រូវថ្ងៃ ! ម្នាក់ព្យាយាមលុបលាងហើយក៏ចង់ប៉ះប៉ូវរាល់នូវកំហុសអតីតកាលហើយម្នាក់ក៏ព្យាយាមបង្ខាំងមិនព្រមទទួលបានប៉ះប៉ូវស្នេហាមួយនេះសែនពិបាកខ្លាំងណាស់មិនដឹងថាពេលណាព្រមបើកចិត្តស្តាប់ពាក្យបកស្រាយហើយព្រមទទួលយលសុភមង្គល់រស់នៅជាមួយគ្នានោះទេ ។

         _ SKIP !
    ក្នុងចិត្តមានស្រមោលនៃភាពសោកសៅហើយទោះរស់នៅស្ងប់សុខស្រួលកម្រិតណាក៏គ្មានសេចក្តីសុខដែល ។ រាងកាយស្តើងប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណនៅពេលនេះគេឈរមើលសព្វគ្រប់បែបយ៉ាងនៅក្នុងផ្ទះ លុយកាក់មានហើយ កេរ្តិ៍ឈ្មោះមានហើយ អ្វីគ្រប់យ៉ាងដែលមនុស្សគ្រប់គ្នាអាចធ្វើបានគេក៏អាចគ្រប់គ្នា បុរសម្នាក់ដែលពោរពេញទៅដោយភាពសុខស្រួលមិនចេះខ្វេះចន្លោះរូបរាងស្រស់សង្ហារតែគ្រប់យ៉ាងទាំងនោះគឺត្រឹមតែជាសេចក្តីសុខក្រៅខ្លួនតែប៉ុណ្ណោះ គេមិនរំភើបនូវអ្វីដែលគេកំពុងតែមានតែគេកំពុងតែសោកសៅដែលគេគ្មានសេចក្តីសុខគ្មានសុភមង្គល់ ។

    ប្រាំ7ឆ្នាំមុនបើពូកែបកស្រាយដូចជាពេលនេះតែបន្តិចកាត់បន្ថយភាពព្រងើយស្ងប់ស្ងាត់តែបន្តិចម្លោះហើយពេលនេះគេប្រហែលជាកំពុងតែរស់នៅមានក្តីសុខជាមួយមនុស្សស្រីជាទីស្រលាញ់ហើយក៏កូនស្រីជាទីស្រលាញ់ដែល ។

    " ចៅហ្វាយ !!! ល្ងាចហើយទាន " ជេម
    " ហើយយ៉ាងមិច ? "
    " ចៅហ្វាយចង់ទៅក្លិប ទៅរង្គសាលណាដែលទេទានដើម្បីរំសាយអារម្មណ៍ " ជេមឃើញថាចៅហ្វាយកំពុងតែពិបាកចិត្តខ្លាំងទើបគេចង់រកកន្លែងសប្បាយអោយចៅហ្វាយក្រែងថាបានផឹកមួយកែវពីរកែវស្តាប់ភ្លេងហើយអាចជម្រុះទុក្ខកង្វល់ចោលបានខ្លះ ។
    " កន្លែងណាក៏យើងគ្មានអារម្មណ៍សប្បាយដែល "
    " មានតែកន្លែងមួយគត់... "
    " កន្លែងណាទាន ? "
    " ..... "
ជីនអោយជេមបើកឡានមកផ្ទះរបស់ម៉ូរ៉ាស្ងាត់ៗមានអារម្មណ៍ថានឹកហើយទោះម្ចាស់គេស្អប់យ៉ាងណាក៏នៅតែជម្នះមកអោយទាល់តែបាន ជីននឹកម៉ូរ៉ាហើយក៏នឹកយូឈីងដែលជាកូនស្រីកាលពីមុនគេអាចនឹងសង្កត់ចិត្តមិនអោយក្តៅបានតែនៅពេលនេះគឺរករឿងប្រពន្ធហើយនឹងកូនស្រីហើយគឺគេមិនអាចសង្កត់ចិត្តបានទៀតទេយកភ្នំមកបាំងទៀតក៏គេវាយបំបែកដែល ។

ចំណងបេះដូងWhere stories live. Discover now