ភាគទី ២៦ [ រំលឹករឿងចាស់ ]

10 1 0
                                    


បន្ទាប់ពីមិនអាចនិយាយអ្វីបានរឹតតែមិនអាចដកខ្លួនធ្វើជាមនុស្សរឹងរូសមិនស្តាប់ហេតុផលដូចកាលពីមុនបាន ម៉ូរ៉ាក៏សម្រេចចិត្តផ្តល់អោយជីនដើម្បីបកស្រាយរឿងកាយពីអតីតកាល ។ យ៉ាងណាទ្រាំស្តាប់គប៉ុន្មាននាទីហើយបន្ទាប់ពីគេនិយាយចប់ជឿរឺក៏មិនជឿ ព្រមជានាវិញវាជាការសម្រេចចិត្តរបស់នាង ...

     " លោកឆាប់និយាយមក " ដើរមកដល់ទីលានវាយកូនហ្គោលដែលនៅឆ្ងាយពីភូមិគ្រិះខ្លាំងម៉ូរ៉ាក៏ប្រញាប់អោយជីននិយាយ ហេតុដែលរឿងយកកន្លែងមួយនេះគឺស្ងប់ស្ងាត់ល្អ គ្រប់យ៉ាងនឹងដឹងតែពីរអ្នកដោយមិនខ្លាចមានអ្នកស្តាប់លឺអោយរឿងបែកខ្ញែកទៅណា

     " ដំបូងគឺបងចង់សំទោសអូន "
     " ហឹសសស បើលោកយល់ថាខ្លួនឯងខុសហេតុអីក៏ចេះតែសុំឱកាសត្រូវមិនទាន់និយាយអីផងលោកក៏សំទោសបានទៅហើយ "
     " ស្តាប់ទៀតក៏សុទ្ធតែពាក្យកុហកមិនគួរអោយជឿ "
     " សំទោសព្រោះកាលនោះបងបកស្រាយអោយអូនស្តាប់មិនបានច្បាស់ បងឆ្កួត បងល្ងីល្ងឺព្រោះចរិកមិនចេះនិយាយច្រើនមិនបកស្រាយទើបធ្វើអោយអូនយល់ច្រឡុំស្អប់បងដល់សព្វថ្ងៃ " ស៊ុកជីននិយាយហើយម៉ូរ៉ាក៏បិទមាត់ជិតឈឹង 7ឆ្នាំមុនគេជាប្រុសម្នាក់ដែលអាក្រក់បំផុតសោះកក្រោះមិនពូកែនិយាយស្ងប់ស្ងាត់គួរអោយស្អប់ ។

     " អូនចាំបានថាពួកយើងជួបគ្នានៅកន្លែងណាដែលទេ ? "
     " កន្លែងដែលមិនគួរអោយជួប " នាងឆ្លើយខ្លីៗ
     " តែកន្លែងមិនគួរអោយជួបទើបធ្វើអោយបងលង់ស្រលាញ់អូន បេះដូងដក់ជាប់តែរូបអូន ក្លិនកាយអូននៅជាប់ពេញច្រមុះរបស់បងទោះរំលងទៅយូឆ្នាំយ៉ាងណាក៏បងនៅតែមិនអាចបំភ្លេចអូនបាន "
     រំលឹកដល់ឆ្នាំមួយនោះវាជាចុងសប្តាហ៍វិស័យជំនួញជាពិសេសបុរសត្រូវតែរាប់មិត្ត ស្និតស្នាលជាមួយដៃគូសហការណ៍អោយបានច្រើនចិត្តដូចគ្នាទើបអាចដើរផ្លូវជាមួយគ្នាបានយូ ។ យប់នោះមានការជប់លាងមួយយ៉ាងធំរវាងម្ចាស់ភាគហ៊ុនទាំងអស់នឹងក្រុមហ៊ុនផ្សេងៗក្នុងសណ្ឋាគារប្រណិតមួយ ពួកគេទាំងអស់គ្នាផឹកឡើងស្រវឹងជោគរួមទាំងជីនម្នាក់ដែលនៅពេលនោះគ្រីសដែលជាម៉ូរ៉ាសព្វថ្ងៃនេះនាងធ្វើការជាបុគ្គលិកគ្រប់គ្រងក្នុងសណ្ឋាគារមួយនោះ យប់នោះសុទ្ធតែមានការជប់លាងដូចគ្នារវាងបុគ្គលិកក្នុងសណ្ឋាគារមួយផ្នែកធំ ព្រោះតែស្រវឹងទើបពួកគេទាំងពីរស្រវារកគ្នាទាំងភ្លេចខ្លួនធ្វើរឿងដែលមិនគួរធ្វើពេញមួយរាត្រីរហូតដល់រាងកាយស្ពឹកស្រពន់អស់កម្លាំងដេកសន្លប់រៀងខ្លួន ។ ដោយហេតុស៊ុកជីនជាមនុស្សមានទំនួលខុសត្រូវទើបពួកគេស្វែងយល់ពីគ្នាមួយរយះរហូតដល់បង្កើតទំនាក់ទំនងល្អយល់ចិត្តស្រលាញ់គ្នាថែមទាំងរស់នៅជាមួយគ្នាប្រៀបបីដូចជាប្តីប្រពន្ធអញ្ចឹង តែនៅពេលនោះគឺលួចរស់នៅតែពីរអ្នកនៅឡើយគឺស៊ុកជីនមិនទាន់ប្រាប់ពីទំនាក់ទំនងអោយលោកប៉ានឹងអ្នកម៉ាក់បានដឹង ។

ចំណងបេះដូងWhere stories live. Discover now