ភាគទី ១៥ : ខ្ញុំជូនលោកទៅកន្លែងលោកគួរនៅវិញ

164 10 0
                                    

នៅទីបំផុតជីនហើយនឹងម៉ូរ៉ាក៏បានជ្រុលជ្រួសធ្វើរឿងដែលមិនល្អហើយក៏ជារឿងដែលនឹកស្មានមិនដល់ជាមួយនឹងគ្នា ។ ស្របពេលដែលរឿងរ៉ាវកាលពីអតីតក្រឡុកក្រឆាពង្វក់អោយវិលវល់ទើបធ្វើអោយទាំងពីរអ្នកមិនអាចហាមចិត្តបាន ទើបជ្រុលទាំងដឹងថាមិនគួរធ្វើវាទាល់តែសោះ

    " ម៉ូរ៉ាខ្ញុំសំទោស " ជីន
    " ខ្ញុំមិនត្រូវការពាក្យសំទោសមួយនេះ "
    " លោកឆាប់ស្លៀកខោអាវហើយចេញពីបន្ទប់នេះទៅកុំអោយកូនរបស់ខ្ញុំចូលមកឃើញទាន់ " ម៉ូរ៉ានិយាយទាំងទឹកភ្នែក នាងអាម៉ាស់ចំពោះខ្លួនឯងខ្លាំងណាស់មិនគួរណាប្រព្រឹត្តរឿងបែបនេះទាំងដែលកូនស្រីរបស់នាងនៅជ្រង៎ មិនគួរណាអោយតណ្ហាស្រីជាមួយប្រុសដែលមិនស្គាល់មុខកើតឡើងទាល់តែសោះ នៅពេលនេះនាងចង់តែបោកក្បាល បោកក្បាលខ្លួនឯងអោយស្លាប់បាត់

    " ម៉ូរ៉ាស្តាប់ខ្ញុំបកស្រាយសិន " ជីន
    " ខ្ញុំប្រាប់ហើយថាមិនស្តាប់ គឺមិនស្តាប់លោកនិយាយទាំងអស់ លោកឆាប់ចេញទៅគីមស៊ុកជីន " ម៉ូរ៉ា

    " ខ្ញុំសំទោស " ជីនប្រញាប់ស្លៀកខោអាវហើយក៏ចាកចេញពីបន្ទប់របស់ម៉ូរ៉ាយ៉ាងលឿនកុំអោយនាងមានអារម្មណ៍កាន់តែមិនល្អជាងនេះនៅពេលដែលឃើញមុខរបស់គេ ។ យូឈីងឃើញលោកពូដើរចេញមកនាងក៏រត់ទៅអោប ហើយក៏សួរលោកពូ

    " ពូពូហើយនឹងម៉ាក់ៗនិយាយអីទៅ ? "
    " ហេតុអីក៏យូម្លេះ ? " យូឈីង
    " ឈីងៗឆ្លាត រឿងធំៗមិនគួរដឹងទេណាក្មួយ "
    " ម៉ាក់ៗកំពុងតែរវល់ម៉ាក់ៗចង់នៅក្នុងបន្ទប់ម្នាក់ឯងអញ្ចឹងឈីងៗកុំចូលទៅរំខានអ្នកម៉ាក់ណា ទៅលេងខាងក្រៅជាមួយពូៗវិញណាអូខេ " ជីនលើកដៃអង្អែលក្បាលយូឈីង ! ឈីងៗឆ្លាតហើយគួរអោយស្រលាញ់យ៉ាងនេះគេពិតជាសោកស្តាយចំពោះកំហុសដែលខ្លួនឯងបានសាងខ្លាំងណាស់ ។ ទាំងពីរអ្នកពូក្មួយក៏បណ្តើរគ្នាចេញទៅលេងខាងក្រៅគឺបរិវេណមុខផ្ទះ ជីនក៏មានអារម្មណ៍ថាពិបាកនៅក្នុងខ្លួនហើយក៏ពិបាកចិត្តណាស់ដែល តែអោយធ្វើយ៉ាងមិចបើជ្រុលជាមានកំហុសទៅហើយ ។

         - SKIP !

ប្រហែលជាកន្លះម៉ោងក្រោយម៉ូរ៉ាក៏ដើរចេញពីក្នុងបន្ទប់មកប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណអញ្ចឹង ។ នាងសម្រេចចិត្តច្បាស់ហើយរវាងជីនហើយនឹងនាង នាងមិនរងចាំយូនោះទេទើបប្រញាប់ចេញទៅចាត់ការភ្លាមៗ

    " ម៉ាក់ៗ ! "
    " ម៉ាក់ៗចង់ទៅណា ? " យូឈីង
    " ម៉ាក់ៗមានការងារណាកូន ! ឈីងៗមកនេះជាមួយម៉ាក់មក " ម៉ូរ៉ាដឹកដៃកូនដើរទៅផ្ទះរបស់អ្នកជិតខាងល្អរបស់នាង ដែលធ្លាប់ជួយមើលថែយូឈីងនៅពេលដែលនាងរវល់ អ្នកជិតខាងនោះក៏មានកូនដែលហើយក៏រៀនជាមួយឈីងៗទៀត ។

    " ផ្ញើរផងណាអ្នកស្រី ខ្ញុំទៅមិនយូទេ " ម៉ូរ៉ា
    " ចា៎អ្នកស្រីម៉ូមិនអីទេ ! អាឈីងស្រួលមើលណាស់ "
    " ឃើញទេឥឡូវរត់ទៅលេងជាមួយគ្នាហើយ "
    " ចា៎អរគុណច្រើន ខ្ញុំលាសិនហើយ "
ម៉ូរ៉ាលាអ្នកជិតខាងហើយក៏ប្រញាប់ចាកចេញទៅធ្វើភារកិច្ចដែលនាងគួរតែធ្វើ ! នាងដើរត្រឡប់មកផ្ទះវិញហើយក៏ឈរចំពោះមុខជីន

    " ម៉ូរ៉ា !!! " ជីន
    " ខ្ញុំជូនលោកទៅកន្លែងដែលលោកគួរតែនៅវិញ "
    " លោកគ្មានល័ក្ខខណ្ឌនោះទេខ្ញុំជាម្ចាស់ខ្ញុំគ្រាន់តែអោយលោកស្នាក់នៅគ្មានសន្យាអីទាំងអស់ ហើយពេលនេះខ្ញុំចង់ដេញលោក លោកក៏គ្មានសិទ្ធនឹងជំទាស់បើលោកជំទាស់ខ្ញុំនឹងប្តឹងប៉ូលីសចាប់លោកដាក់ទុកភ្លាមៗ " ម៉ូរ៉ានៅពេលនេះគឺនាងចិត្តដាច់ហើយ ចិត្តដាច់ខ្លាំងបំផុតក៏ព្រោះតែជីនលែងធ្វើអោយនាងជឿទុកចិត្ត ។ ទុកក៏មិនចំណេញហើយដកចេញក៏មិនខាតដែល អញ្ចឹងនឹងក៏សម្រេចចិត្តច្បាស់ថាដកគេចេញហើយ

    " ម៉ូរ៉ា ! សុំអង្វរស្តាប់ខ្ញុំសិន " ជីន
    " តាក់សុីមកហើយ ប្រញាប់ឡើងទៅ "
ម៉ូរ៉ាមិនស្តាប់ការបកស្រាយហើយក៏រឹតតែមិនចង់ឃើញមុខរបស់ជីនទៀត នាងឡើងតាក់សុីមុនព្រោះមិនចង់អោយគេអូសបន្លាយពេលវេលារបស់នាងយូ ! ជីននៅពេលនេះក៏មិនខុសអីពីសម្រាមមួយដុំដែលគេលែងអោយតម្លៃ គេក៏គ្មានអ្វីដែលអាចអង្វរនាងបានទៀតក្រៅពីធ្វើតាមតម្រូវការរបស់នាង ។

=========================
សេដទៀតហើយ 😢

ChaeMin-ឆេមីន🥀

ចំណងបេះដូងWhere stories live. Discover now