Give me a chance 💔
ទីបំផុតព្រឹកព្រលឹមក៏បានឈានចូលមកដល់ សត្វចាបបញ្ចេញសម្លេងយ៉ាងប្រហើរនៅលើអាកាស ព្រះអាទិត្យក៏ចាប់ផ្ដើមបញ្ចេញបន្លឺយ៉ាងស្រទន់ ងាកមកចាប់អារម្មណ៌និងមនុស្ស2អ្នកវិញកំពុងដេកអោបគ្នាយ៉ាងរំភើយមិនខ្វល់ពីអ្វីគ្រប់យ៉ាង ពេលនេះជីមីនកំពុងដេកញក់ញីក្នុងទ្រូងហាប់ណែនរបស់ជុងហ្គុកព្រោះពន្លឺព្រះអាទិត្យកំពុងឈាងចូលទៅបំផ្លាញក្ដីសុខក្នុងដំណេករបស់គេ ដោយសារតែពន្លឺព្រះអាទិត្យជះត្រូវមុខគេខ្លាំងពេក គេក៏សម្រេចចិត្តបើកភ្នែកលិបៗរបស់គេឡើងតិចៗ គ្រាន់តែបើកភ្នែកឡើងភ្លាម គេក៏បានឃើញដើមទ្រូងសុទ្ធតែសាច់ដុំរបស់ជុងហ្គុក ជីមីនឃើញបែបនេះក៏ប្រញាប់ងើបរួចអោនទៅមើលនៅក្នុងភួយ ។
«ហ៉ើយ កុំថាយប់មិញចប់របស់គេណា ទេមិនបានទេត្រូវចាកចេញពីទីនេះទើបបាន»ជីមីន
ជីមីនបម្រុងនិងងើបចេញពីលើគ្រែទៅហើយ ស្រាប់តែមានដៃធំមាំមួយចាប់ទាញគេពីក្រោយមួយទំហឹងទៅលើគ្រែ
«ឯងចង់ទៅណា ពេលនេះឯងជាកម្មសិទ្ធយើងហើយ ឯងចង់ចាកចេញពីទីនេះ លុះត្រាតែយើងអនុញ្ញាតឯងណាក្មេងតូច»ជុងហ្គុកចាប់អោបជីមីនឲដេកក្បែរខ្លួនរួចនិយាយងល់ៗក្បែរត្រចៀកជីមីន
«ពួកគេលក់ខ្ញុំឲទៅលោកមែនទេ?»ជីមីនសួរជុងហ្គុកដោយសម្លេងតិចៗ
«អ្ហឹម~យើងទិញឯងពីពួកគេចឹងឯងជារបស់យើងហើយ»ជុងហ្គុកយកមុខទៅអឹបនិងខ្នងរបស់ជីមីន
«អឺ~លោកជួយដកដៃរបស់លោកចេញពីខ្លួនខ្ញុំសិនទៅ ខ្ញុំចង់ងើបទៅសម្អាតខ្លួន»ជីមីននិយាយខ្សិបៗ
«ឯងងើបរួចដែរឬ?»ជុងហ្គុកដកដៃចេញពីខ្លួនជីមីនហើយដេកកើយដៃសម្លឹងមុខជីមីន ព្រោះយប់មិញគេលេងច្រើនទឹកណាស់ បើសិនជីមីនចុះរួចមែនមានន័យថាជីមីនមនុស្សអច្ឆរិយៈហើយ
«អឺ~គឺថា មិនទាន់ដឹងទេ ចាំខ្ញុំសាកចុះមើលសិន»ជីមីន គ្រាន់តែលើកជើងចុះសំយ៉ុងបន្តិចជើងគេញ័រខ្លាំងបាត់ទៅហើយ
YOU ARE READING
Give me a chance 💔End
RomanceMy first novel I hope you like it 💖✨ « អ្នកដែលបងជ្រើសរើសចូលទៅក្នុងជីវិតបង នៅតែមិនមែនជាអូន » ផាក ជីមីន ។ « បងធ្វើបែបនេះ ក៏ដើម្បីតែការពារអូនប៉ុណ្ណោះមីមី » ជុងហ្គុក រីកឃេនស៌ ។ ជុងហ្គុក រីកឃេនស៌ X ផាក ជីមីន ។ The end 🤍