Part 8

921 57 1
                                    

                    Give me a chance 💔

នៅពេលនេះជីមីនបានមកដល់ភូមិគ្រឹះធំជាងគេ នៅក្នុងសេអ៊ូលហើយ នៅក្នុងចិត្តរបស់គេកំពុងញាប់ញ័រខ្លាំងណាស់ ព្រោះមិនដឹងថាពេលជួបមុខជុងហ្គុកនោះ គេនិងធ្វើអ្វីដាក់ខ្លួនខ្លះទេ ឥឡូវនេះជីមីនបានមកដល់បន្ទប់ទទួលភ្ញៀវហើយ ដែលមានជុងហ្គុកកំពុងអង្គុយគងទាក់ខ្លា កាន់បារីនៅក្នុងដៃ

«Boss ខ្ញុំនាំគេមកដល់ហើយ»កូនចៅជុងហ្គុកអោនគោរពរួចដើរចេញក្រៅបាត់ ទុកឲជីមីននិងជុងហ្គុកប្រឈមមុខនិងគ្នាជាមួយនិងអ្នកបម្រើផ្សេងទៀត

«នេះមនុស្សថ្មី ដែលខ្ញុំយកមកអ្នកនាំគេទៅរកបន្ទប់ស្នាក់ហើយ ថ្ងៃនេះពេលយប់កុំភ្លេចហៅគេឲមកធ្វើការផង ព្រោះយប់នេះជេនស៌ គេនិងមកញ៊ាំបាយនៅទីនេះ »ជុងហ្គុកនិយាយមិនងាកមើលមុខជីមីនសូម្បីបន្តិច ចំណែកឯជីមីនវិញ អោនមុខចុះមិនហ៊ានប្រឈមនិងជុងហ្គុកទេ

«ចា៎ boss»អ្នកស្រីមេកា បន្ទាប់មកអ្នកស្រីក៏នាំជីមីនទៅរកបន្ទប់ស្នាក់នៅ ពេលជីមីនទៅដល់លើបន្ទប់ក៏រៀបចំខោអាវដាក់ទូរៀបរយរួចក៏ចូលទៅងូតទឹកបាត់

នៅពេលនេះម៉ោង7យប់ទៅហើយ ជីមីនកំពុងឈរជួយជាមួយអ្នកបម្រើផ្សេងទៀតរៀបចំម្ហូបសម្រាប់ជេនស៌ ដែលគេនិងមកញ៊ាំបាយនៅផ្ទះជុងហ្គុក

«ជុងហ្គុកអា៎~អូនមកដល់ហើយ»ជេនស៌

«អូ~ជេនស៌ អូនមកដល់ហើយមែនទេជេនស៌មកដល់ស្របពេលដែលជុងហ្គុកកំពុងចុះពីលើណ្ដើរមក

«ចា៎~គឺអូនទើបតែមកដល់មិញនេះឯង បងទើបមកពីងូតទឹកជេនស៌

«មែនហើយ ចឹងតោះទៅញ៊ាំបាយតែម្ដងទៅ»ជុងហ្គុកនិងជេនស៌ក៏បណ្ដើរគ្នាទៅរកតុអាហារដែរអ្នកស្រីមេកានិងជីមីន បានរៀបចំម្ហូបពាសពេញលើតុ

«អូ~ជួបឯងម្ដងទៀតហើយក្មេងតូច»ជេនស៌

«បាទ~អ្នកនាង»ជីមីនអោនមុខឆ្លើយព្រោះមិនចង់ឃើញទិដ្ឋភាពនៅខាងមុខទេ គេខ្លាចឈឺចាប់កាន់តែខ្លាំង

Give me a chance 💔EndWhere stories live. Discover now