Part 18

1.2K 61 11
                                    

Give me a chance 💔

ជីមីន នៅពេលនេះគេបានមកដល់មន្ទីរពេទ្យទៅហើយ ជុងហ្គុក គេនៅខាងមុខសង្គ្រោះបន្ទាន់រយៈពេល 4 ម៉ោងទៅហើយ នៅតែមិនទាន់ឃើញទ្វារបន្ទប់សង្គ្រោះបន្ទាន់បើកទៀត ។

« ហឹកៗ~ខ្ញុំសុំទោស បើមិនមែនដោយសារខ្ញុំឯងក៏មិនបាច់ត្រូវចូលពេទ្យបែបនេះដែរ » ជុងហ្គុក អង្គុយយំបន្ទោសខ្លួនឯងអស់រយៈពេល 4 ម៉ោងទៅហើយ ។

" ទឺង " សម្លេងកណ្ដឹងរោទ៌នៃបន្ទប់សង្គ្រោះត្រូវបានរោទ៌ឡើង ។

ពេលនេះទ្វារបន្ទប់សង្គ្រោះបន្ទាន់ត្រូវបានឡើង ។

« លោកគ្រូពេទ្យ តើគេយ៉ាងម៉េចហើយ ? »ជុងហ្គុក ងើបស្ទុះចេញពីកៅអីដើរទៅកាន់ដៃលោកគ្រូពេទ្យ ដើម្បីចង់ដឹងពីអាការៈរបស់ជីមីន ។

« គឺរបួសរបស់គេ~ប៉ះពាល់ដល់ក្បាលខ្លាំងណាស់ ចឹងប្រហែលជាមិនអាចដឹងខ្លួនបានភ្លាមៗទេ គឺសម្រេចលើគេសុខភាពរបស់គេនោះទេ ហើយចាំខ្ញុំប្ដូរបន្ទប់ឲអ្នកជំងឺទៅសម្រាកក្នុងបន្ទប់ វីអាយភី ពេលនេះ លោកអាចចូលទៅមើលគេនៅខាងក្នុងបានហើយ ចឹងបើលោកគ្មានចម្ងល់អីទេ ខ្ញុំទៅមើលអ្នកជំងឺផ្សេងទៀតហើយ » លោកដុកទ័រ រៀបរាប់នូវអាការៈរបស់ជីមីនឲជុងហ្គុកបានដឹង ហើយក៏ចេញទៅពិនិត្យមើលអាការៈរបស់អ្នកជំងឺផ្សេងទៀត ។

« បាទ » ជុងហ្គុក ដើរចូលទៅមើលជីមីនក្នុងបន្ទប់ វីអាយភី ទាំងទឹកមុខស្លេកខ្លាំងបំផុត ។

« ជីមីន~ហឹកៗ~បងសុំទោសណា ឆាប់ងើបមកវិញមកណា អូនចូលចិត្តទៅតូក្យូទេ ? មិនបាច់ប្រាប់បងក៏បងយល់ពីចិត្តអូនដែរ បងស្រលាញ់អូនខ្លាំងណាស់ តើអូនមានដឹងទេ បងសុំទោសដែលការពារអូនមិនបាន បងមិនដែលប្រាប់អូនទេ ថាស្រលាញ់អូន ព្រោះបងខ្លាចមានរឿងបែបនេះកើតឡើងចំពោះអូន ហឹកៗ មីមីបងសុំទោសណា ឲតែអូនព្រមក្រោកឡើងឲបងធ្វើអ្វីក៏បានដែរណា ហឹកៗមីមី~ » ជុងហ្គុកឈ្ងោកមុខនៅលើខ្លួនជីមីនយំសឹងតែសន្លប់ខ្លួនទៅហើយ ។

តាមពិតទៅ ជុងហ្គុក គេស្រលាញ់ជីមីនសឹងតែបោះបង់ចោលមុខជំនួញរបស់គេ ប៉ុន្តែគេមិនអាចធ្វើបែបនេះបានទេ ព្រោះនេះជាជំនួញរាប់រយឆ្នាំរបស់ត្រកូល រីកឃេនស៌ ទៅហើយ ប៉ុន្តែពេលនេះគេមិនខ្វល់ពីជំនួញរបស់គេទៀតឡើយ សំខាន់សុំត្រឹមតែជីមីនរបស់គេដឹងខ្លួនឡើងវិញប៉ុណ្ណោះ ។

Give me a chance 💔EndWhere stories live. Discover now