Give me a chance 💔
•កន្លះឆ្នាំក្រោយមក•
រយៈពេលកន្លះឆ្នាំមកនេះជីមីនគេមិនទាន់ដឹងខ្លួនឡើងវិញទេ ព្រោះគេប៉ះពាល់ដល់ផ្នែកក្បាលខ្លាំងពេលទើបត្រូវសន្លប់យូរបែបនេះ ។
ជុងហ្គុករាល់ថ្ងៃតែងតែមើលថែជីមីននៅមន្ទីរពេទ្យ សូម្បីតែការងារក្រុមហ៊ុនក៏គេយកមកធ្វើនៅមន្ទីរពេទ្យដែរ គេនៅមើលថែជីមីនរាល់ថ្ងៃ ។ ចំណែកពេលយប់វិញគេតែងតែយំអង្វរឲជីមីននដឹងខ្លួនឡើងវិញ ។
សូម្បីតែមិត្តរបស់គេនឹងបងប្រុសរបស់គេ ក៏សឹងតែមិនជឿដែរថាជីមីនមានឥទ្ធិពលចំពោះជុងហ្គុកបែបនេះ ។
++Morning at hospital
« ជីមីនហា៎ ពេលណាអូនដឹងខ្លួនវិញទៅ នេះចូលដល់រដូវរងាហើយណា បងនឹកសម្លេងអូនណាស់ អូនឆាប់ងើបមកវិញមកណា » ជុងហ្គុក កាន់ដៃជីមីនយកមកដាក់នៅលើថ្ពាល់របស់គេ ។
ជុងហ្គុុក កំពុងតែកាន់ដៃជីមីននិយាយសុខៗស្រាប់តែដៃជីមីនចាប់ផ្ដើមរង្គើលឡើងតិចៗ ។
« មីមី អូន~អូនដឹងខ្លួនហើយមែនទេ ? ចាប់បន្តិចណាបងរត់ទៅហៅលោកគ្រូពេទ្យមកសិន » ជុងហ្គុក បើកភ្នែកធំៗមាត់នឹងខ្លួនរបស់គេពេលនេះគឺកំពុងតែញ័រខ្លាំងណាស់ ព្រោះគេសឹងតែមិនជឿឡើយថាមីមីរបស់គេបានដឹងខ្លួនឡើងវិញ ។
5នាទីក្រោយមក លោកគ្រូពេទ្យក៏បានចូលមកមើលអាការៈរបស់ជីមីន ។
« សូមអបសាទរចំពោះលោកផងណា ពេលនេះគេបានដឹងខ្លួនឡើងវិញហើយ សម្រាកតែ2_3ថ្ងៃទៀត អាចត្រលប់ទៅផ្ទះវិញបានហើយ » លោកគ្រូពេទ្យញញឹមទៅកាន់ជុងហ្គុក ។
« ហឹកៗ អរគុណលោកគ្រូពេទ្យខ្លាំងណាស់ » ជុងហ្គុកញញឹមតបវិញ ។
« ចឹងខ្ញុំសូមលាសិនហើយ » លោកគ្រូពេទ្យបើកទ្វាចាកចេញបាត់ទៅ ។
« ជីមីន ជីមីន បងនឹកអូនណាស់ ហឹកៗៗ » ជុងហ្គុក ទាញខ្លួនជីមីនយកមកអោប ហើយស្រក់ទឹកភ្នែកចេញមកដូចកូនក្មេងបានជួបម៉ាក់របស់គេចឹង ។
YOU ARE READING
Give me a chance 💔End
RomanceMy first novel I hope you like it 💖✨ « អ្នកដែលបងជ្រើសរើសចូលទៅក្នុងជីវិតបង នៅតែមិនមែនជាអូន » ផាក ជីមីន ។ « បងធ្វើបែបនេះ ក៏ដើម្បីតែការពារអូនប៉ុណ្ណោះមីមី » ជុងហ្គុក រីកឃេនស៌ ។ ជុងហ្គុក រីកឃេនស៌ X ផាក ជីមីន ។ The end 🤍