Part 13

1K 61 0
                                    

Give me a chance 💔

ម៉ោ 6 ល្ងាច

" តុកៗ "

« ជីមីនក្មួយនៅក្នុងបន្ទប់ដែលទេ ? » អ៊ុំមេការ គាត់មកគោះទ្វារបន្ទប់ជីមីន ព្រោះបាត់ជីមីនមួយរសៀលពេញ ។

« អ្នកណាគេនឹង ? » ជីមីន កំពុងអង្គុយឆ្ងោកក្បាល ។

« គឺអ៊ុំណា អ៊ុំមកហៅឯងឲមកហូបបាយ ព្រោះអ៊ុំមិនឃើញឯងមួយរសៀលហើយ » អ៊ុំមេការ ។

« អូ៎ ~បាទអ៊ុំ អរគុណអ៊ុំច្រើនណាស់ » ជីមីន ។

« ចឹងអ៊ុំទៅហើយ » អ៊ុំមេការ ក៏ដើរចេញទៅខាងក្រៅបាត់ទៅ ។

« អើយ~ ជីមីន មកធ្វើការឬក៏មកដេកស៉ីនេះ » ជីមីន គេលើកដៃញីសៀតផ្កា ហើយក៏ដើរចូលទៅងូតទឹក ខ្លាចអ៊ុំមេការមករកគេម្ដងទៀត ។

30 នាទី ក្រោយមក ជីមីនក៏ដើរចេញមកជាមួយខោវែងពណ៌ខ្មៅនឹងអាវដៃវែងពណ៌សរ ។ គេរៀបចំខ្លួនរួច គេក៏ចាកចេញពីបន្ទប់ដើរសម្ដៅទៅរកផ្ទះធំ ។

« អ៊ុំមានអ្វីឲខ្ញុំជួយដែលទេ ? » ជីមីន

« អ៎រ ~ គឺជីមីនជួយលើកចានដាក់លើតុផងទៅ បន្តិចទៀតអ្នកនាង ជេនស៌ គាត់មកហូបបាយនៅទីនេះ » អ៊ុំមេការ ។ ពេលនេះកំពុងញាប់ដៃញាប់ជើងរៀបចំអាហារដាក់ចានជាមួយនឹងអ្នកបម្រើផ្សេងទៀត ។

« បាទអ៊ុំ » ជីមីន រៀបចំតុអាហាររួចរាល់គេក៏ដើរទៅលើកអាហារយកមកដាក់តម្រៀបលើតុ ។

« នេះឯងបាត់ទៅណាពេញមួយថ្ងៃ ? » សម្លេងជុងហ្គុកបន្ទរពីក្រោយខ្នងជីមីន ។

« បា~បាទ គឺខ្ញុំនៅក្នុងមិនសូវស្រួលខ្លួន ទើបទៅគេងនៅក្នុងបន្ទប់ស្នាក់នៅ » ជីមីន ។

« មិនស្រួលខ្លួន ? មានឈឺត្រង់ណាខ្លះទេ ? » ជុងហ្គុក យកដៃទៅស្ទាបថ្ងាសរបស់ជីមីន ។

« បាទ គឺមិនអីទេ វាធូរស្បើយហើយ អរគុណ boss ណាស់ » ជីមីន ។

« កុំកុហកយើង ឯងមានមិនស្រួលខ្លួនត្រង់កន្លែងណាទេ ? ស្រួលយើងហៅគ្រូពេទ្យមក » ជុងហ្គុក ។

Give me a chance 💔EndWhere stories live. Discover now