Part 11

971 59 5
                                    

Give me a chance 💔

ជីមីន ពេលនេះគេកំពុងតែនៅខាងមុខភូមិគ្រឹះស្រោចទឹកផ្កានិងបោសសម្អាត កំពុងតែបោសសុខៗ ស្រាប់តែជេនស៌នាងដើរមក ច្រត់ចង្កេះសួរជីមីន ។

« នែ៎ !! បងជុងនៅផ្ទះទេ ? » ជេនស៌ ។

« បាទ~គាត់មិននៅទេ » ជីមីន ។

« ឯងដឹងថាគាត់ទៅណាដែរទេ ? » ជេនស៌ ។

« គឺខ្ញុំ~មិនដឹងទេបាទ » ជីមីន ។

« មិនដឹងថាធ្វើអ្នកបម្រើគេយ៉ាងម៉េចទេ ស្អីក៏មិនដឹងដែរ » ជេនស៌ ។

« សុំទោស !! អ្នកនាង » ជីមីនកាន់អោនអំបោសអោនក្បាលចុះបន្តិច ។

« អឺ !! មិនអីទេ យើងមានរឿងមួយ តែយើងមិនទាន់បានសួរឯងទេ » ជេនស៌ ។

« បាទ~ អ្នកនាងចង់សួរអ្វីដែរបាទ » ជីមីន ។

« ឯងជាមួយបងជុងស្គាល់គ្នារបៀបណា ? » ជេនស៌ ។

« គឺខ្ញុំ ~ត្រូវគេយកមកលក់នៅលើកប៉ាល់ ហើយបានជួបនឹងលោកប្រុស គាត់ក៏ទិញខ្ញុំមកទៅ » ជីមីន រៀបរាប់ប្រាប់ ជេនស៌ ។

« កុំឲយើងដឹងឲសោះ ថាឯងមានជាប់ពាក់ព័ន្ធនិងបងជុង ។ តែបើឲយើងដឹង ឯងនិងដូចធូលីដែលយើងកំពុងតែជាន់ចឹង » ជេសន៌ ខ្សឹបនៅក្បែរត្រចៀកជីមីន រួចក៏លើកជើងញីធូលីនោះឲជីមីនមើល ។

« បាទ~អ្នកនាង » ជីមីនអោនមុខចុះ ។

« ត្រូវចាំថា* ដៃខ្លីកុំស្រវាអោបភ្នំ * ឯងគួរតែយល់ប្រយោគនេះហើយណាក្មេងតូច បើមិនចង់ឈឺសាច់កុំនៅក្បែរមនុស្សប្រុសរបស់យើងឲសោះ » ជេនស៌ ។

« បាទ ~ » ជីមីនខាំមាត់ ដៃវិញក្ដាប់ដងអំបោសជាប់ ។

« ពេលឃើញមេការនៅផ្ទះ កុំភ្លេចប្រាប់គាត់ឲទៅប្រាប់បងជុងផងថា យើងនឹងមកញ៊ាំបាយជាមួយគាត់នៅយប់នេះ យើងទៅហើយ » ជេនស៌ផ្ដាំផ្ញើររួចក៏ដើរទៅរកឡានបាត់ទៅ ។ នៅសល់តែជីមីនម្នាក់ប៉ុណ្ណោះ ដែលកំពុងកាន់អំបោសស្រក់ទឹកភ្នែកនៅលើឥទ្ធ ។

Give me a chance 💔EndWhere stories live. Discover now