Part 16

1.1K 59 11
                                    

Give me a chance 💔

ជុងហ្គុក គេចំណាយពេលរបស់គេមើលថែជីមីនពេញមួយថ្ងៃ ។

++នៅពេលយប់

ជុងហ្គុកអោបជីមីន ហើយអង្គុយនៅលើស្មៅមើលផ្កាយជាមួយគ្នាតែពីរអ្នក ។

« បើសិនថ្ងៃណាមួយខ្ញុំចាកចេញពីលោក តើលោកធ្វើយ៉ាងម៉េច ? » ជីមីន ។

« យើងនឹងចាប់ឯងយកមកវិញ ហើយឃុំឯងទុកជារៀងរហូត »ជុងហ្គុក ។

« ធ្វើបែបនេះដើម្បីអី ? បើលោកមិនបានស្រលាញ់ខ្ញុំផងនឹង ? » ជីមីន ។

« ក៏យើងទិញមកហើយ ចឹងឯងគេចចេញពីយើងមិនបានទេ » ជុងហ្គុក ។

« ហឹក~ហឹក ខ្ញុំស្មានតែលោកស្រលាញ់ខ្ញុំហើយបានជានិយាយបែបនេះ » ជីមីន សើចបន្លប់អារម្មណ៌អន់ចិត្តរបស់គេ ។

« ហឹម ~ ហើយឯងនៅពេលអនាគត ឯងមានបំណងចង់បានអីទេ ? » ជុងហ្គុក ។

« ហឹស~បំណងប្រាថ្នាខ្ញុំធំបំផុតនោះគឺចង់ចាកចេញពីលោក » ជីមីន ។

« ឯងចេញពីយើងបាននោះ លុះត្រាតែយើងសម្លាប់ឯងចោល » ជុងហ្គុក ។

« មិនស្រលាញ់ខ្ញុំក៏លែងដៃខ្ញុំទៅ ខ្ញុំអាចសងលុយដែលលោកទិញខ្ញុំមកបានតា៎ មកពីលោកទេដែលមិនព្រមលែងខ្ញុំនោះ មិនដឹងថាទុកខ្ញុំនៅធ្វើអីទេ បើលោកមិនបានស្រលាញ់ខ្ញុំផង » ជីមីន ។

« ឯងជារបស់យើង ចឹងយើងចង់លែងដៃឯងពេលណា ក៏ជាសិទ្ធរបស់យើងដែរ » ជុងហ្គុក ។

« លោកផ្ដាច់ការណាស់ លោកដឹងទេបំណងប្រាថ្នាក្នុងជីវិតរបស់ខ្ញុំនោះ គឺចង់រៀបការជាមួយមនុស្សស្រីម្នាក់ហើយនឹងបង្កើតគ្រួសារតូចមួយតែប៉ុណ្ណោះ តែពេលដែលខ្ញុំបានជួបលោកហើយ អ្វីៗក៏រលាយក្នុងដៃរបស់លោក មិនលើកលែងសូម្បីតែបេះដូងរបស់ខ្ញុំ » ជីមីន សម្លឹងមើលផ្កាយហើយនិយាយរៀបរាប់ពីអ្វី ដែលគេចង់បានប្រាប់ជុងហ្គុក ។

« ឆឹស ~ មាឌតូចៗបែបនេះឯងមិនសមមានប្រពន្ធទេ សមតែនៅក្រោមទ្រូងរបស់យើងជាង » ជុងហ្គុក ។

Give me a chance 💔EndWhere stories live. Discover now