Part 5

1K 62 2
                                    

                    Give me a chance 💔

រាប់ចាប់ពីថ្ងៃដែលជីមីននៅជាមួយជុងហ្គុកនោះគឺបាន3ថ្ងៃហើយ ពួកគេទាំង2អ្នករស់នៅចុះសម្រុងគ្នាណាស់ ហើយក្នុងរយៈពេល3ថ្ងៃនេះ ពួកគេមានស៉ិចជាមួយគ្នាទាំង3ថ្ងៃពេញ ព្រោះតែរាងកាយជីមីនធ្វើឲជុងហ្គុកឈ្លួកវង្វេងខ្លាំងណាស់ ហើយក៏ជិតដល់ពេលដែលកប៉ាល់យក្សត្រៀមចុះចតនៅចំណតកំពុងផែប្រទេសជប៉ុនដែរ

ចំណែកជីមីននិងជុងហ្គុកវិញកំពុងនៅក្នុងរៀបចំខោអាវដាក់វ៉ាលី សម្រាប់ត្រៀមស្នាក់នៅក្នុងប្រទេសជប៉ុន នៅពេលល្ងាចនេះ ព្រោះខ្វះប្រហែលម៉ោង2_3ម៉ោងទៀតកប៉ាល់និងទៅដល់ចំណតហើយ

«យើងប្រហែលនៅលេងតៃវ៉ាន់3_4ថ្ងៃសិនព្រោះពេលនេះជារដូវវិស្សមកាលហើយ»ជុងហ្គុកក្រោយពីរចំឥវ៉ាន់រួចរាល់ ក៏ឡើងទៅដេកកើយដៃនៅលើពូកយ៉ាងរំភើយ

«ខ្ញុំចង់ទៅកូរ៉េវិញខ្លាំងណាស់ ព្រោះខ្ញុំខានទៅសាលានិងកន្លែងធ្វើការយូរហើយ»ជីមីន និយាយបណ្ដើររៀបចំវ៉ាលីបណ្ដើរ

«ទោះបីឯងទៅកូរ៉េវិញ ក៏ឯងនៅតែឈប់រៀននិងឈប់ធ្វើការដូចគ្នា ព្រោះយើងបានទិញឯងរួចហើយ ផាក ជីមីន»
ជុងហ្គុកបិតភ្នែកឆ្លើយតបទៅកាន់ជីមីន

«ចឹង~ខ្ញុំបានលុយមកពីណាទុកសម្រាប់ចាយ ខ្ញុំមិនមែនមនុស្សរស់ដោយសារគេទេ ហើយណាមួយក៏មិនចង់ជំពាក់គុណលោកច្រើនលើសនេះដែរ»ជីមីនបញ្ឈប់ការរៀបចំវ៉ាលីរបស់គេ ហើយសម្លឹងមើលមុខជុងហ្គុកដែលបិទភ្នែកកំពុងសម្ងំគេង

«យើងមានក្រុមហ៊ុននៅសេអ៊ូល ចាំយើងយកឯងចូលធ្វើការនៅក្នុងក្រុមហ៊ុនយើង មិនបាច់ភ័យទេ»ជុងហ្គុកបើកភ្នែកហើយងើបអង្គុយវិញ

«តែ~ខ្ញុំ »ជីមីន ជុងហ្គុកមិនចាំឲជីមីនតវ៉ាយូរក៏ប្រញាប់និយាយកាត់

«គ្មានតែគ្មានស្ករទេ ប្រយ័ត្នយើងចាប់ឯងស៉ីទៅ»ជុងហ្គុកសម្លក់ជីមីនថ្មែរ

Give me a chance 💔EndWhere stories live. Discover now