Give me a chance 💔
++ថ្ងៃថ្មី នៅពេលនេះម៉ោង11ព្រឹកទៅហើយជុងហ្គុកកំពុងតែអង្គុយមើលឯកសារក្រុមហ៊ុននៅក្នុង Laptopរបស់គេ ។ ចំណែកជីមីនវិញកំពុងគេងអានសៀវភៅប្រលោមលោក ។
«ទីងៗ»សម្លេងកណ្ដឹងបន្ទប់បានរោទ៌ ជីមីនក៏ដលរទៅបើកទ្វារបន្ទប់ ។
"ក្រាក"
«អូ៎~លោក benz តើលោកមករកជុងហ្គុកមែនទេ?»ជីមីន ។
«បាទ~»benz ។
«អូ~ចឹងចូលមកក្នុងមក»ជីមីនបើកទ្វាររួច Benz ក៏ដើរចូលទៅ ។
«ហេឡូ Boss» benz ។
«អឺ~យ៉ាងម៉េចមានការអីមែនទេ ?»ជុងហ្គុក ។
«គឺ~លោក ថេយ៉ុង មិត្តរបស់ boss បានខលមកប្រាប់ថាឃ្លាំងកាំភ្លើងនៅប្រេស៉ីលមានគេលួចដុត ចំណែកឯឃ្លាំងគ្រាប់រំសេវនៅ ប៊ូសាន ក៏ត្រូវបានគេលួចបំផ្ទុះដូចគ្នា» ។ Benz និយាយរាយការណ៌នូវអ្វីដែរមិត្តរបស់ជុងហ្គុកប្រាប់គេ
«ចង្រៃយ៌!!ឯងនិយាយថាម៉េចមានគេលួចដុតនិងលួចបំផ្ទុះបែបនិងឬ?»ជុងហ្គុកងើបចេញពីកៅអីទាំងកម្រោល ។
«បាទ~ហើយកូនចៅដែលនៅយាមឃ្លាំងទាំងអស់ត្រូវបានពួកវាកាត់ករចងខ្សែរួចសរសេរពាក្យនៅលើជញ្ជាំងថា * is just a first warning * ហើយកូនចៅយើងគ្មានអ្នកណានៅរស់ទេ»benz ។
«ពួកឯងមានមើលកាមេរ៉ាសុវត្ថិភាពទេ ថាវាជាអ្នកណា?»ជុងហ្គុក ។
«គឺពួកវាបំផ្លាញកាម៉េរ៉ាចោលទាំងអស់រកដានមួយក៏មិនឃើញដែរ boss »Benz ។
«ហើយថេយ៌គេនៅកូរ៉េឬក៏ប្រេស៉ីល?»ជុងហ្គុក ។
«គឺគាត់នៅកូរ៉េកំពុងរៀបចំឃ្លាំងឡើងវិញ និងកំពុងស្វែងរកអ្នកដែរបំផ្ទុះនោះ ចំណែកនៅប្រេស៉ីលវិញមានលោក យ៉ុនហ្គី កំពុងរៀបចំឡើងវិញដូចគ្នា»Benz រៀបរាប់យ៉ាងលម្អិត ។
«អូខេ~យើងរៀបចំវ៉ាលីត្រៀមទៅកូរ៉េវិញ ឯងត្រៀមយន្តហោះផ្ទាល់ខ្លួនឲយើងផង»ជុងហ្គុក
YOU ARE READING
Give me a chance 💔End
RomanceMy first novel I hope you like it 💖✨ « អ្នកដែលបងជ្រើសរើសចូលទៅក្នុងជីវិតបង នៅតែមិនមែនជាអូន » ផាក ជីមីន ។ « បងធ្វើបែបនេះ ក៏ដើម្បីតែការពារអូនប៉ុណ្ណោះមីមី » ជុងហ្គុក រីកឃេនស៌ ។ ជុងហ្គុក រីកឃេនស៌ X ផាក ជីមីន ។ The end 🤍