Part 19

1K 56 1
                                    

Give me a chance 💔

ពេលនេះ ជុងហ្គុក យ៉ុនហ្គី នឹង ថេយ៌យ៉ុងបានមកដល់ប៊ូសានទៅហើយ ។

« យ៉ុន ឯងថាចាប់គាត់បានទេ ? » ជុងហ្គុកដោះវ៉ែនតាខ្មៅចេញពីរង្វង់ភ្នែករបស់គេ ។

« ហ៉ើយ~ដឹងតែមកហើយ បើយើងចាប់កូនវាបែបនេះ » ថេយ៌យ៉ុង ឈរបៀមស្ករគ្រាប់ ។

« មែនហើយ កូនស្រីតែមួយរបស់វានៅក្នុងដៃរបស់យើង បើវាមិនម៉ោយ៉ាងច្រើនឲកូនរបស់វាទៅឲកូនចៅរបស់យើងស៉ីលេងទៅ » យ៉ុនហ្គី ជ្រែងដៃចូលក្នុងហោប៉ៅរបស់គេ ។

ពួកគេនិយាយគ្នាមួយសន្ទុះស្រាប់តែមានរថយន្ដ Mercedes Benz EQV 3 គ្រឿងបើកសម្ដៅមករកពួកគេ  ។

« យើងថាអីចេះខុស អាកញ្ចាស់នឹង វានឹងមករកពួកយើង » យ៉ុនហ្គី ។

« ខានសម្លាប់សត្វលោកយូរហើយ ចង់បញ្ចេញស្នាដៃម្ដងទៀត » ថេយ៌យ៉ុង បោះស្ករគ្រាប់ចោលទៅលើដី ។

« ឈើស ~ ត្រៀមកាំភ្លើងទៅ » ជុងហ្គុក ដកស្ករកៅស៊ូ1បន្ទះ យកមកដាក់ក្នុងមាត់រួចទំពាយ៉ាងសង្ហារ ។

" ក្រាក " លោកស៉ីន បើកទ្វាចេញពីរថយន្ដ Mercedes Benz EQV មួយក្នុងចំណោម 3 គ្រឿង ។

« ពួកអាចង្រៃយ៌ ពួកឯងយកជេនស៌ទៅលាក់ទុកនៅឯងណាហាស~ » លោកស៉ីន ស្រែកហើយលើកដៃចង្អុលមុខពួកគេ   ។

« ជុ៎ ជុ៎ កុំស្រែកជំទាលខ្លាំងពេក ប្រយ័ត្នស្ទះខ្យល់ស្លាប់មុនជួបមុខកូនស្រីបណ្ដូលចិត្តរបស់ពូទៅ » ជុងហ្គុក ឈរក្រវីកាំភ្លើងឯមាត់វិញកំពុងទំពារស្ករកៅស៊ូ ។

« មែនហើយ មែនហើយ » ថេយ៌យ៉ុង ទះដៃពីបន្ទរពីក្រោយ ។

« ស្មានតែអ្នកណាជាអ្នកលបខាំតាមពិតគឺជាឆ្កែកញ្ចាស់មួយក្បាលសោះ » យ៉ុនហ្គី ញាក់ចិញ្ចើមហើយលើកមាត់ឡើងមួយចំហៀង ។

« ហឹកៗ ~ បន្ទោសយើងក៏មិនបានមកពីពួកឯងភ្លើខ្លួនឯងទេ » លោកស៉ីន ឈរធ្វើមុខមាំសម្លក់ពួកគេទាំង 3 អ្នក ។

Give me a chance 💔EndWhere stories live. Discover now