Give me a chance 💔
15នាទីក្រោយមក ជីមីនក៏ដើរចុះមកពីលើជណ្ដើរ ។
គេពាក់អាវសឺមីពណ៌សរបស់ជុងហ្គុកជាមួយនឹងខោខ្លីត្រឹមជង្គង់មួយប៉ុណ្ណោះ ។ គ្រាន់តែចុះមកដល់បន្ទប់ទទួលភ្ញៀវភ្លាម ជុងហ្គុកនិងថេយ៌ ងាកមុខមើល ព្រមគ្នា ។ ចំណែកជីមីនវិញ គេរៀងភាំងបន្តិច ព្រោះគេឃើញជុងហ្គុកនិងប្រុសម្នាក់ទៀត ដែលអង្គុយក្បែរជុងហ្គុកនោះមើលមកគេដូចមនុស្សចម្លែកចឹង ធ្វើឲគេរៀងស្លើបន្តិច ។
« អាជុង !! កូនចៅអ្នកណាគេនឹងស្រស់ស្អាតណាស់វើយ !! » ថេយ៌យ៉ុង លាន់មាត់សួរជុងហ្គុក ព្រោះជីមីនមើលទៅស្អាតខ្លាំងណាស់ តែនៅក្នុងចិត្ត គេមិនបានចាប់អារម្មណ៌និងជីមីននោះទេ គ្រាន់តែមិនដែលឃើញ ក្មេងប្រុសមុខឃ្យូតៗបែបនេះ ប៉ុណ្ណោះ ។
« អ្នកណា? ឲឯងពាក់អាវជាមួយខោខ្លីបែបនេះ? » សម្លេងគ្រលធំរបស់ជុងហ្គុកបន្លឺឡើង គេមិនបានឆ្លើយនិងសំណួររបស់ថេយ៌យ៉ុងទេ គេបែរជាចោតសួរទៅកាន់ជីមីនវិញ ចំណែកឯជីមីនវិញ គេមិនដឹងត្រូវឆ្លើយបែបណាទេ ព្រោះពេលនេះគេកំពុងភ័យខ្លាចនិងជុងហ្គុកណាស់ ។
« ឯងមានឮយើងសួរដែលទេ ? ឯងគរហើយឬយ៉ាងម៉េច ? » ជុងហ្គុកតម្លើងសម្លេងខ្លាំងជាងមុន ។
« នែ៎!! ឯងចាំបាច់ប្រើសម្លេងខ្លាំងសួរទៅកាន់គេធ្វើអី? » ថេយ៌យ៉ុង ។
« យើងស្ដីឲក្មេងរបស់យើងទេ ឯងកុំចូលមកលូកមាត់ Benz ជូនដំណើរភ្ញៀវ » ជុងហ្គុក ។
« អាចង្រៃយ៌ !! » ថេយ៌យ៉ុងក្ដាប់ដៃដើរចេញទៅបាត់ នៅសល់តែជីមីនម្នាក់ឯងប៉ុណ្ណោះ ដែលត្រូវប្រឈមមុខនិងជុងហ្គុកតែពីរអ្នក ។
« ឯងនេះទាក់ប្រុសសម្បើមណាស់ ស្គាល់ឯងដំបូងយើងគិតថាឯងស្លូតបូតណាស់ មកដល់ពេលនេះទើបយើងដឹងថា ឯងប៉ិនហាច់ដាក់ប្រុសយ៉ាងនេះ » ជុងហ្គុកដើរទៅក្បែរជីមីនរួចចង្កេះជីមីនមកអោប ។
« ខ្ញុំមិនបានហាច់ទេ » ជីមីនខាំមាត់ឆ្លើយទាំងអួលណែន ។
YOU ARE READING
Give me a chance 💔End
RomanceMy first novel I hope you like it 💖✨ « អ្នកដែលបងជ្រើសរើសចូលទៅក្នុងជីវិតបង នៅតែមិនមែនជាអូន » ផាក ជីមីន ។ « បងធ្វើបែបនេះ ក៏ដើម្បីតែការពារអូនប៉ុណ្ណោះមីមី » ជុងហ្គុក រីកឃេនស៌ ។ ជុងហ្គុក រីកឃេនស៌ X ផាក ជីមីន ។ The end 🤍