Ep1: « GROUP MEETING »

559 39 4
                                    

^^JYP Office^^

ថ្ងៃនេះ Park Jinyoung « JYP » បានហៅកូនចៅរបស់ខ្លួនទាំងអស់មកប្រជុំគ្នាព្រោះឥឡូវនេះពួកគេមានបេសសកម្មពិសេសមួយដែលតម្រូវអោយធ្វើគ្នាច្រើនទើបវាមានការងាយស្រួល

*គ្រាក*

សម្លេងបើទ្វាបានបន្លឺឡើងក្រុមទីមួយបានដើរចូលមកនេះគឺជាក្រុមភ្នាក់ងារសម្ងាត់ Straykids បានដើរចូលមកអោនគោរពអ្នកដែលចាស់ជាងខ្លួនហើយក៏ជាអ្នកវឹកហាត់ពួកគេតាំងពីពួកគេអាយុ 10-13ឆ្នាំ មកហើយពេលនេះគ្រប់គ្នាមានជំនាញរៀងៗខ្លួន គ្រប់គ្នាអង្គុយចុះភ្លាមសម្លេងទ្វាបើកក៏បន្លឺឡើងក្រុមទីពីរក៏បានបង្ហាញខ្លួនពួកគេគឺជាក្រុមភ្នាក់ងារសម្ងាត់ស្រី ITZY ពួកគេបានមកដល់អោនគោរព JYP នឹងសិស្សច្បងរបស់ខ្លួនរួចក៏ចូលអង្គុយនិយាយបេសសកម្មរបស់ពួកគេ។

« ទាំងអស់គ្នា! យើងហៅពួកឯងមកថ្ងៃនេះព្រោះតែមានរឿងមួយបានកើតឡើងវាពិតជាត្រូវការជំនួយរបស់ពួកឯងណាស់ » JYP

ប្រាប់ហេតុផលដែលគាត់ហៅគ្រប់គ្នាមកប្រជុំថ្ងៃនេះ

« ត្រូវការជំនួយ?រឿងអ្វីទៅលោកពូ? » Bangchan

បានសួរសំណួរទៅកាន់ JYP អំពីរឿងដែលត្រូវការជំនួយរបស់ពួកគេ

« វាគឺជាបេសសកម្មមួយដែលតម្រូវអោយពួកឯងធ្វើការជុំគ្នាទើបអាចសម្រេចវាបាន » JYP

« មានន័យថាពួកខ្ញុំធ្វើការជាមួយសិស្សច្បង Straykids មែនទេ? » Ryujin

នាងបានសួរទាំងលើកចិញ្ចើមនឹងមើលទៅកាន់សិស្សច្បង

« ត្រូវហើយព្រោះវាជាបេសសកម្មមួយដែលពិបាកខ្លាំងមិនអាចធ្វើគ្នាតិចបានឡើយ » JYP

បកស្រាយប្រាប់គ្រប់គ្នាអំពីបេសសកម្មមួយនេះយ៉ាងយកចិត្តទុកដាក់

« បេសសកម្មមួយនេះពួកយើងត្រូវធ្វើអីទៅ?ចាំបាច់ត្រូវការដល់ពីរក្រុម? » Hyunjin

នាយបានសួរចោតទៅ JYP អោយអស់ចម្ងល់របស់ខ្លួន

« ពួកឯងត្រូវស្វែងរកមេខ្លោងថ្នាំញៀនដែលធំជាងគេហើយបេសសកម្មនេះពួកឯងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ណាបើហ៊ានតែប្រហែសបន្តិចនឹងមានគ្រោះថ្នាក់គ្រប់គ្នាហើយ » JYP

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now