Ep14: « បេសសកម្មបន្តទៀត!! »

151 15 0
                                    

*ងឺត* *ហ្រ្វាំងឡាន*

សម្លេងហ្វ្រាំងឡានដោយមាន Jeongin ជាអ្នកកាន់ចង្កូតបានជិះមកឈប់នៅកន្លែងមួយដែលអាថ៌កំបាំងថែមទាំងស្ងាត់ទៀតផងមើលទៅកន្លែងមួយនេះមិនសូវមានអ្នកដឹងឡើយព្រោះទីនេះមិនមានអីឡើយគឺមានតែអាគារមួយដែលស្ងប់ស្ងាត់មិនសូវមានមនុស្សចេញចូលប៉ុន្មានឡើយ

« តោះពួកយើងចូលទៅខាងក្នុង » Felix

គ្រប់គ្នាចូលទៅខាងក្នុងអាគាររបស់ JYP រូបរាងពីខាងក្រៅមើលទៅវាមិនគួរមានមនុស្សច្រើនឡើយព្រោះសភាពអាគារគឺស្ងប់ស្ងាត់តែនៅពេលដែលឈានជើងចូលទៅខាងក្នុងគឺផ្ទុយស្រឡះពីខាងក្រៅគឺសម្បូរទៅដោយមនុស្សដែលអង្គុយចុចតែ Computer ពួកគេទាំងអស់នេះគឺជាប៉ូសីសសើបអង្គេតដែលជាអ្នករួមការងារជាមួយនឹង JYP ពួកគេគ្រប់គ្នាគឺគ្រប់គ្រងដោយ JYP តែអ្នកដែលនៅក្នុងអាគារនេះគឺច្រើនហើយប៉ុន្តែនៅមានច្រើនជាងនឹងទៀតតែមិនមែនជាអ្នកសើបអង្គេតពេញលេញឡើយគឺពួកគេគឺជា Trainee ដែលត្រូវយកទៅវឹកហាត់មុនពេលចូលក្លាយជាសមាជិកសើបអង្គេតពេញលេញនៅក្នុង JYP

•| Office JYP •|

គ្រប់គ្នាដើរបើកទ្វារចូលទៅដូចកាលលើកមុនៗអញ្ចឹងគឺអ្វីដែលត្រូវធ្វើមុនដំបូងគឺអោនគោរពអ្នកដែលអាយុចាស់ជាខ្លួនដើម្បីជាការគួរសម

« IT'SKZ MISSION COMPLETE » JYP

អ្វីដែលលោក Park និយាយមុនគេទៅកាន់ It'skz គឺជា "It'skz mission complete" ដែលមានន័យថាពេលនេះបេសសកម្មរបស់ it'skz បានសម្រេចជោគជ័យដោយសុវត្ថិភាពហើយ

« YESS!! »

គ្រប់គ្នាបាននិយាយដូចគ្នារួចក៏បានសើចលេងទាំងសប្បាយចិត្តនឹងអស់សំណើចនៅអ្វីដែល JYP បាននិយាយអម្បាញ់មិញនេះ

« លោកពូ មានការអីមែនទេទើបហៅពួកយើងទាំងអស់គ្នាមកទីនេះ? » Yeji

គ្រប់គ្នាបានអង្គុយចុះរួចក៏ចាប់ផ្តើមការសន្ទនារបស់ពួកគេទាំងអស់គ្នា

« ដូចដែលពួកឯងបានដឹងហើយថាបេសសកម្មរបស់ពួកឯងបានជោគជ័យហើយអញ្ចឹងយើងផ្តល់ពេលសម្រាកអោយពួកឯង4អាទិត្យដើម្បីសម្រាកចង់ពួកឯងយកពេល4អាទិត្យនឹងធ្វើអីក៏ធ្វើទៅតាមតែចិត្តរបស់ពួកឯងចង់ធ្វើ » JYP

 𝑰𝑻 '𝑺𝑲𝒁 𝑴𝑰𝑺𝑺𝑰𝑶𝑵 [ ⁱᵗᶻʸ × ˢᵗʳᵃʸᵏⁱᵈˢ ] { ᴄᴏᴍᴘʟᴇᴛᴇ } ✓Where stories live. Discover now